ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នា​ពេល​ខាង​មុខ​ទំនង​មានរឿង​អស្ចារ្យ​ខ្លាំង​ទើប​ឱ​ក សុគន្ធ​កញ្ញា ទៅ​សណ្ឋាគារ​លំដាប់​ទំនើប​មួយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ស្រី​មានកេរ្តិ៍ឈ្មោះ​ល្បី​នៅ​កម្ពុជា និង​ទទួល​បាន​នូវ​ការ​គាំទ្រ​គ្រប់​ស្រទាប់ មិន​ថា​ចាស់ និង​ក្មេង​នោះ​អ្នក​នាង ឱ​ក សុគន្ធ​កញ្ញា បាន​ធ្វើ​អោយ​អ្នកគាំទ្រ​ភ្ញាក់​ផ្អើ​ម និង​អន្ទះសា​រថា…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ស្រី​មានកេរ្តិ៍ឈ្មោះ​ល្បី​នៅ​កម្ពុជា និង​ទទួល​បាន​នូវ​ការ​គាំទ្រ​គ្រប់​ស្រទាប់ មិន​ថា​ចាស់ និង​ក្មេង​នោះ​អ្នក​នាង ឱ​ក សុគន្ធ​កញ្ញា បាន​ធ្វើ​អោយ​អ្នកគាំទ្រ​ភ្ញាក់​ផ្អើ​ម និង​អន្ទះសា​រថា តើ​ស្រី​ស្អាត​ដែល​មាន​វាសនា​ខ្ពស់​បាន​ស្វាមី​ក្នុង​ត្រកូល​អ្នកឧកញ៉ា​កាន់កាប់​ជំនួញ​ធំ​ៗ​ជា​ច្រើន​នឹង​រៀបចំ​ពិធី​ខួបកំណើត​ឆ្នាំ​នេះ អស្ចារ្យ​យ៉ាងណា​ទៅ ព្រោះ​ឃើញ​អាយ​ដល​របស់​ខ្លួន​បញ្ចេញ​រូបភាព​ខ្លះ​ៗ​ដែល​មើលទៅ​ទំនងជា​ធំដុំ​ខ្លាំង​ហើយ ។

ប្រាកដ​ណាស់ អ្នក​នាង ឱ​ក សុគន្ធ​កញ្ញា មិន​ត្រឹមតែ​ក្តោប​តំណែង​ជាតា​រា​ច្រៀង​ស្រី​ជួរ​មុខ​មួយ​ដួង​នោះ​ទេ សូ​ម្បី​តែ​ទីផ្សារ​ថត​ផ្សាយពាណិជ្ជកម្ម​សម្រាប់​ផលិតផល​ធំ​ៗ​ជា​ច្រើន​ក៏​នាង​ក្តោប​ពេញដៃ​នោះ​បាន​បង្ហោះ​សារ​ខ្លី​មួយ​អម​នឹង​រូបភាព​ជា​ច្រើន​សន្លឹក​ដែល​បញ្ជាក់​ទីនោះ គឺជា​សណ្ឋាគារ​លំដាប់​ទំនើប និង​ជា​លំដាប់​ផ្កាយ​៥ ថា «​ឆ្លៀត​មក​មើល​ទីតាំង​ឱ្យ​ហើយ​សម្រាប់​ថ្ងៃ​ពិសេស ត្រៀម ត្រៀម ត្រៀម​» ។

ក្រោយ​ពី​ឃើញ​រូប​នោះ​ភ្លាម​មហាជន អ្នកគាំទ្រ​បាន​ដាក់​ការ​សង្ស័យ​ថា តារាចម្រៀង ឱ​ក សុគន្ធ​កញ្ញា ប្រាកដជា​រៀបចំ​ពិធី​ខួបកំណើត​របស់​ខ្លួន​នៅ​ក្នុងឆ្នាំនេះ​ប្រាកដ​ធ្វើ​ឡើង​ក្នុង​ទ្រង់ទ្រាយ​ធំដុំ​មិនធម្មតា​នោះ​តេ ពីព្រោះ​កន្លង​មកនេះ​អ្នក​នាង​មិន​ដែល​រៀបចំ​កម្មវិធី​ខួបកំណើត​នៅ​ក្នុង​លំដាប់​សណ្ឋាគារ​ពី​មុន​មក​ទេ ក្រៅពី​រៀបចំ​ការ​ជួបជុំ​ធម្មតា​ជាមួយ​ក្រុម​គ្រួសារ និង​ជា​លក្ខណៈ​ជាមួយ​អ្នកគាំទ្រ​ប៉ុណ្ណោះ​តែ​ប៉ុណ្ណោះ ។

គួរ​បញ្ជាក់​ផង​ដែរ នេះ​ប្រាកដជា​កម្មវិធី​ខួបកំណើត​ជា​មិន​ខាន ពីព្រោះ​តែ​អ្នក​នាង ឱ​ក សុគន្ធ​កញ្ញា ឧស្សាហ៍​ឡើង​ចុះ​នោះ​សណ្ឋាគារ​មួយ​នោះ​ខ្លាំង​ណាស់ ហើយ​ណាមួយ​នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​នឹង​ដល់​ថ្ងៃ ខួបកំណើត​របស់​នាង ដោយនៅ​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២០​ខាង​មុន ។

ក្រៅពី​ភាព​ល្បីល្បាញ​ក្នុង​វិស័យ​សិល្បៈ បច្ចុប្បន្ន​តារាចម្រៀង​ស្រី​មួយ​ដួង​នេះ​ក៏​កំពុង​ស្ថិត​ក្នុង​ក្រសែភ្នែក​របស់​មហាជន​អំពី​ជីវិត​អាពាហ៍ពិពាហ៍​របស់​នាង​ផង​ដែរ ព្រោះ​ក្រោយ​ពី​រៀប​ការ​នឹង​បុរស​មក​ពី​ត្រកូល​អភិជន​នោះ នាង​បាន​សម្រាល​បានកូន​ប្រុស​មានមុខមាត់​ស្រស់​ស្អាត​មួយ​រូប​ផង​ដែរ ហើយ​កេរ្តិ៍ឈ្មោះ​របស់​នាង​ក៏​កាន់តែ​ល្បីល្បាញ​កាន់តែ​ខ្លាំង​ជាង​កាល​ជីវិត​នៅ​លីវ​ទៅ​ទៀត ៕

កែសម្រួលដោយ