ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានធំបុករះនៅផ្សារ«ត្រាំសសរ»​មនុស្ស​ឡាន ម៉ូតូ អន្តរាយខ្ទេច

3 ឆ្នាំ មុន
  • កំពត

ខេត្ត​កំពត៖​ ​រថយន្ត​ដឹក​ស៊ីម៉​ង់​ត៍​មួយ​គ្រឿង​បាន​បើក​បុក​រះ​ទាំង​ព្រឹក​ព្រលឹម​ នៅ​ផ្សារ​លក់ដូរ​មួយ​កន្លែង​ បណ្ដាល​អោយមាន​​មនុស្ស​ម្នាក់​បានបាត់បង់ជីវិត នៅ​ក្រោម​រថយន្ត​និង​រថយន្ត​3​គ្រឿង​​​ទៀត​រង​ការ​ខូចខាត ។ ​គ្រោះថ្នាក់​ចរាចរណ៍​​បង្កហេតុ​ដោយ​រថយន្ត​ដឹក​សុ​ី​ម៉​ង់​ត៍ ម៉ាក​យី​ហាន​ដាយ​(​ខ្លា​ពំ​ឬ​កាច់​ច​ង្កះ​)​ ​​វេលា​ម៉ោង​៧ព្រឹក​ថ្ងៃ​ទី​០៩ កញ្ញា​…

ខេត្ត​កំពត៖​ ​រថយន្ត​ដឹក​ស៊ីម៉​ង់​ត៍​មួយ​គ្រឿង​បាន​បើក​បុក​រះ​ទាំង​ព្រឹក​ព្រលឹម​ នៅ​ផ្សារ​លក់ដូរ​មួយ​កន្លែង​ បណ្ដាល​អោយមាន​​មនុស្ស​ម្នាក់​បានបាត់បង់ជីវិត នៅ​ក្រោម​រថយន្ត​និង​រថយន្ត​3​គ្រឿង​​​ទៀត​រង​ការ​ខូចខាត ។ ​គ្រោះថ្នាក់​ចរាចរណ៍​​បង្កហេតុ​ដោយ​រថយន្ត​ដឹក​សុ​ី​ម៉​ង់​ត៍ ម៉ាក​យី​ហាន​ដាយ​(​ខ្លា​ពំ​ឬ​កាច់​ច​ង្កះ​)​ ​​វេលា​ម៉ោង​៧ព្រឹក​ថ្ងៃ​ទី​០៩ កញ្ញា​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣១ ​ត្រង់​ចំណុច​«ផ្សារ​ត្រាំសសរ​» ឃុំ​សំរោង​លើ ​ស្រុក​បន្ទាយ​មាស ​ខេត្តកំពត ​។

​លោក​លឹ​ម ​លី​ មន្ត្រី​នគរបាល​សណ្ដាប់ធ្នាប់​ស្រុក​បន្ទាយមាស​បាន​និយាយ​ប្រាប់​អោយ​ដឹង​ថា​ រថយន្ត​ដឹក​ស៊ីម៉​ង​មួយ​គ្រឿង​នោះ ​បើក​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ប៉ុន្តែ​ពេល​ដែល​បើក​មក​ដល់​ចំណុច​ផ្សារ​ត្រាំសសរ​ស្រាប់តែ​រ៉េ​ចង្កូត​ទៅ​បុក​រះ​ក្បែ​រជ​ញ្ចើ​ម​ផ្លូវថ្នល់​ក្បែ​រខាងលិច​វិញ​ បណ្ដាល​អោយ​ស្លាប់​ស្ត្រី​ម្នាក់​ឈ្មោះ​សេង​ សុខុម​ អាយុ​៦៧ឆាំ្ន​ នៅ​ភូមិ​ត្រាំសសរ​ និង​ម៉ូតូ​ចំនួន​3​គ្រឿង​ទៀត បាន​ជាប់​នៅ​ក្រោម​រថយន្ត​-​ហើយ​រថយន្ត​នោះ​បាន​បន្ត​បុក​រថយន្ត​ចំនួន​3​គ្រឿង​ទៀត​។​

ទោះបី​ជា​បុក​រះ​ហើយ ​រថយន្ត​បង្ក​មិន​បាន​ឈប់​នៅ​និង​កន្លែង​ទេ​ បាន​បើក​អូស​ម៉ូតូ​ចំនូ​ន​2​គ្រឿង​ និង​ជន​រង​គ្រោះ​និងរ​ថយ​ន្តម៉ាក​កាម​រី​ ​ក្បែ​រចិញ្ចឹម​ផ្លូវ ​ទៅ​កើត​វិញ​ទៅ​ទើ​រនៅ​ផ្លូវ​ចូល​ខ្លោងទ្វារវត្ត​គាថា​វ​ង្យ​ ។​ លោក​លឹ​ម​លី​បាន​និយាយ​ប្រាប់​អោយ​ដឹង​ថា​ បន្ទាប់​ពី​រថយន្ត​បាន​ទៅ​គល់​ជាប់​នៅ​មុខ​ខ្លោងទ្វារ​ទៅ​មុខ​លែង​រួច ​ទើប​មាន​មនុស្ស​2​នាក់​មាន​ប្រុស​ម្នាក់​ស្រី​ម្នាក់​ បាន​​ថយ​ចុះ​ពីលើ​រថយន្ត​-​និង​បុរស​ម្នាក់​ទៀត​ព្យាយាម​រត់​ដែរ​ តែ​ត្រូវ​បាន​នគរបាល​ចាប់​ឃាត់ខ្លួន​ បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​បន្ទាយមាស​។

មិន​បាន​ប៉ុន្មាន​ម៉ោង​ ខាង​ក្រុមហ៊ុន​​បាន​ចេញ​មុខ​មក​ទទួលខុសត្រូវ​និង​សួរ​សុខ​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​បាត់បង់​ជីវិត​ក្នុង​ឧប្បតិហេតុ​គ្រោះថ្នាក់​ចរាចរ​នេះ​។

ទោះជា​បែប​ណា គេ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ មិនដឹង​មក​អ្នកបើកបរ​ងងុយដេក​ឬក៏​ស្រវឹងស្រា​ទេ​​ ព្រោះ​រថយន្ត​នេះ​បាន​បើក​ទៅ​បុក​រះ​ពី​ចិញ្ចឹម​​ផ្លូវ​ពី​ខាងលិច ​ហើយ​រេ​មក​បុក​ពី​ខាងកើត​វិញ​ម្ដង ធ្វើអោយ​មនុស្ស​រាប់​ទាំង​អាជីវក​លក់ដូ​រនៅ​ផ្សារ​ត្រាំសសរ ​រត់​ប្រាស់​យកអាយុ​រៀង​ៗ​ខ្លួន​។ ​ប៉ុន្តែ​គេ​បាន​សោកស្ដាយ​ថា​ ស្ត្រី​ម្នាក់​ដែល​បាន​បាត់បង់​ជីវិត​នោះ​គឺ​គាត់​មក​ទិញ​ស​ណ្ដែ​ក ​សម្រាប់​ត្រៀម​ទុក​វិច​នុំ​ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​។​

អត្ថបទសរសេរ ដោយ