ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើរ​កាត់​ព្រៃ​ផង ជិះ​ម៉ូតូឌុប​ផង ទំ​រាំ​ដល់​តាក់ស៊ី ទីបំផុត​នៅ​តែ​គេច​មិន​រួច​ដដែល

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ពិតជា​គួរ​ឲ្យ​អាណិត​ណាស់ បើ​មើល​តាម​ការ​រៀបរាប់​លើ​គេហទំព័រ​និង​កាសែត​ថៃ​មួយ ដែល​បាន​បង្ហោះ ឬ​ផ្សាយ​ថា ពលករ​ខ្មែរ​ចំនួន​៩​នាក់​ត្រូវ​សមត្ថកិច្ច​ចម្រុះ​ថៃ​ចាប់ខ្លួន​តាម​ដងផ្លូវ ខណៈ​ពេល​កំពុង​ជិះ​តាក់ស៊ី ក្រោយ​ពី​ដើរ​កាត់​ព្រៃ​ផង ជិះ​ម៉ូតូឌុប​ផង…

ខេត្តបន្ទាយមានជ័យ ៖ ពិតជា​គួរ​ឲ្យ​អាណិត​ណាស់ បើ​មើល​តាម​ការ​រៀបរាប់​លើ​គេហទំព័រ​និង​កាសែត​ថៃ​មួយ ដែល​បាន​បង្ហោះ ឬ​ផ្សាយ​ថា ពលករ​ខ្មែរ​ចំនួន​៩​នាក់​ត្រូវ​សមត្ថកិច្ច​ចម្រុះ​ថៃ​ចាប់ខ្លួន​តាម​ដងផ្លូវ ខណៈ​ពេល​កំពុង​ជិះ​តាក់ស៊ី ក្រោយ​ពី​ដើរ​កាត់​ព្រៃ​ផង ជិះ​ម៉ូតូឌុប​ផង ទម្រាំ​តែ​ដល់​គោលដៅ រួច​ចង់​ជិះ​រថយន្ត​តាក់ស៊ី​ទៅ​ហើយ ប៉ុន្តែ​ទីបំផុត​នៅ​តែ​ត្រូវ​គេ​ចាប់ខ្លួន​បាន​ដដែល​។
ករណី​ឃាត់​រថយន្ត​តាក់ស៊ី​២​គ្រឿង និង​ឃាត់​បាន​ពលករ​ខ្មែរ​៩​នាក់​ខាងលើ​នេះ បាន​កើតឡើង​កាលពី​ម៉ោង​៤​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ​២០២០ ស្ថិត​នៅ​ក្នុងស្រុក​តា​ប្រា​យ៉ា ខេត្ត​ស្រះ​កែវ​។

ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ គេ​នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ពលករ​ខ្មែរ​ទាំង​៩​នាក់​នៅឡើយ​ទេ គ្រាន់តែ​ដឹង​ថា ក្នុង​នោះ​មាន​ប្រុស​៥​នាក់ និង​ស្រី​ចំនួន​៤​នាក់ ។

ហើយ​ពេល​សាកសួរ​នោះ ក្រុម​ពលករ​ខ្មែរ​ទាំង​៩​នាក់​បាន​ប្រាប់​សមត្ថកិច្ច​ថៃ​ថា មុន​ពេល​ឡើង​ជិះ​រថយន្ត​តាក់ស៊ី​នោះ គឺ​ត្រូវ​ចំណាយ​ប្រាក់​២​ដង​រួច​មក​ហើយ ដោយ​លើក​ទី​១ ចំណាយ​ម្នាក់​៩០០​បាត​ឲ្យ​មេខ្យល់​ខ្មែរ​នាំ​ដើរ​កាត់​ព្រៃ​ពី​ព្រំដែន​ចូល​ទឹកដី​ថៃ លុះ​លើក​ទី​២ គឺ​ជិះ​ម៉ូតូឌុប​របស់​ថៃ ដោយ​ចំណាយ​ម្នាក់​៥០០​បាត និង​លើក​ទី​៣ ចំណាយ​ម្នាក់​១៨០០​បាត​ទៀត លើ​រថយន្ត​តាក់ស៊ី សរុប​ទាំងអស់​៣២០០​បាត ក្នុង​គោលដៅ​ទៅ​រក​ការងារ​ធ្វើ​នៅ​ខេត្ត​នគររាជ​សីមា និង​ខេត្ត​សមុទ្រ​ប្រា​កាន តែ​មិន​ទាន់​ទាំង​ទៅ​ដល់​ផង ក៏​ត្រូវ​គេ​ចាប់ខ្លួន​ទាំងអស់​គ្នា រួម​ទាំង​អ្នកបើកបរ​រថយន្ត​ស្លាក​លេខ​ថៃ និង​ជា​ជនជាតិ​ថៃ​ប្រុស​២​នាក់​ទៀត​ផង​។

ក្រោយ​ពេល​ចាប់ខ្លួន ទាំង​ពលករ​ខ្មែរ ទាំង​បុរស​ជនជាតិ​ថៃ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ស្ថានីយ​តម្រួត​ស្រុក​តា​ប្រា​យ៉ា ដើម្បី​ធ្វើកា​សា​សួរ និង​ចាត់ការ​បន្ត​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ