ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​ចូល​កាន់​តំណែង​ស្នងការ​ខេត្ត បន្ទាយមានជ័យ​ និង​ឧត្តរមានជ័យ

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ​-​ឧត្តរមានជ័យ ៖ «​មន្ត្រី​នគរបាល​ជាតិ​មាន​តួនាទី​បម្រើ​ប្រជា​ពល​រដ្ឋ និង​​​សង្គម​​ឱ្យ​មាន​សុខ​សន្តិភាព​» នេះ​ជា​ការ​លើក​ឡើង​របស់​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿ​ន អគ្គស្នងការ​នគរបាល​ជាតិ ក្នុង​ពិធី​ប្រកាស​ចូល​កាន់​តំណែង​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមាន​​ជ័យ កាលពី​ថ្ងៃ​ទី​៧…

ខេត្តបន្ទាយមានជ័យ​-​ឧត្តរមានជ័យ ៖ «​មន្ត្រី​នគរបាល​ជាតិ​មាន​តួនាទី​បម្រើ​ប្រជា​ពល​រដ្ឋ និង​​​សង្គម​​ឱ្យ​មាន​សុខ​សន្តិភាព​» នេះ​ជា​ការ​លើក​ឡើង​របស់​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿ​ន អគ្គស្នងការ​នគរបាល​ជាតិ ក្នុង​ពិធី​ប្រកាស​ចូល​កាន់​តំណែង​ស្នងការ​នគរបាល​ខេត្ត​បន្ទាយ
មាន​​ជ័យ កាលពី​ថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០២០ ដែល​បាន​ប្រារព្ធ​ធ្វើ​នៅ​សាល​ប្រជុំ​សាលាខេត្ត ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត ក៏​បាន​ចូលរួម​នៅ​ក្នុង​ពិធី​នេះ​ដែរ ។ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​រង ត្រូវ​បាន​តែងតាំង​ជា​ស្នងការ​នគរបាល​ខេត្ត​បន្ទាយ​មាន​ជ័យ ជំនួស​លោក​ឧត្តមសេនីយ៍ទោ​អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត​ចាស់​ដែល​ចូល​និវត្តន៍ និង​ទៅ​ជាទី​ប្រឹក្សា​ក្រសួងមហាផ្ទៃ ។

ចំណែក​ការ​ប្រកាស​ផ្លាស់​ប្ដូរ​តំណែង​ស្នងការ​នគរបាល​ខេត្តឧត្តរមានជ័យ ត្រូវ​បាន​កំណត់​ធ្វើ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០២០ ក្រោម​អធិបតី​នាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន អគ្គ​ស្នង​ការ​នគរបាល​ជាតិ និង​ឯកឧត្តម ប៉ែន កុស​ល្យ អភិបាលខេត្ត ។

លោក​ឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការ​រង​ទទួល​ផែន​សន្តិសុខ ត្រូវ​ចូល​កាន់​តំណែង​ជា​ស្នង​ការ​ថ្មី​ខេត្តឧត្តរមានជ័យ​ជំនួស​ឧត្តមសេនីយ៍ទោ ម៉ែ​ន លី ស្នងការ​ចាស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ