ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

McGregor បង្ហាញ​តម្រុយ​វិល​ត្រឡប់​មក​កាន់​សង្វៀន UFC វិញ

3 ឆ្នាំ មុន

បរទេស ៖ អតីត​កីឡាករ​គុន​ចម្រុះ Conor McGregor បាន​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ជា​ថ្មី​ម្តងទៀត តាម​រយៈ​ការ​បង្ហោះ​រូបភាព​មួយ​ចំនួន ពី​សកម្មភាព​ហ្វឹកហាត់​ដ៏​ខ្លាំង​មួយ ដែល​នាំ​ឲ្យ​មាន​មតិ​ជា​ច្រើន​ដេញដោល​គ្នា​ពី​ការ​វិល​ត្រឡប់​មក​កាន់​សង្វៀន UFC…

បរទេស ៖ អតីត​កីឡាករ​គុន​ចម្រុះ Conor McGregor បាន​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ជា​ថ្មី​ម្តងទៀត តាម​រយៈ​ការ​បង្ហោះ​រូបភាព​មួយ​ចំនួន ពី​សកម្មភាព​ហ្វឹកហាត់​ដ៏​ខ្លាំង​មួយ ដែល​នាំ​ឲ្យ​មាន​មតិ​ជា​ច្រើន​ដេញដោល​គ្នា​ពី​ការ​វិល​ត្រឡប់​មក​កាន់​សង្វៀន UFC វិញ របស់​បុរស​ជនជាតិ​អៀរ​ឡង់​រូប​នេះ​។

McGregor ដែល​ឈាន​ដល់​វ័យ ៣២​ឆ្នាំ បច្ចុប្បន្ន​កំពុង​សម្រាក​លំហែកាយ​នៅ​ប្រទេស​បារាំង​ជាមួយ​គូ​ដណ្តឹង​គឺ​នាង Dee Devlin និង​កូន ២ នាក់​របស់​ពួក​គេ បន្ទាប់​ពី​ការ​ប្រកាស​ចូល​និវត្តន៍​កាលពី​ខែមិថុនា ឆ្នាំ ២០២០ កន្លង​ទៅ និងជា​លើក​ទី​៣ របស់​ខ្លួន​ក្នុង​រយៈពេល ៤​ឆ្នាំ​។

បើ​ទោះបីជា​ប្រកាស​ចូល​និវត្តន៍ កាលពី​ពេល​ថ្មី​ៗ​ក៏​ពិតមែន ប៉ុន្តែ McGregor នៅ​តែ​បន្ត​ធ្វើការ​ហ្វឹកហាត់​ជា​ប្រចាំ​ថ្ងៃ គ្រាន់តែ​ពុំ​សូវ​បង្ហាញ​វា​ជា​សាធារណៈ តាម​រយៈ​បណ្តាញ​សង្គម​របស់​ខ្លួន​។ ប៉ុន្តែ​កាលពី​ថ្ងៃ​ទី ៨ កន្លង​ទៅ រូបគេ​បាន​បង្ហោះ​រូបភាព​ហ្វឹកហាត់​យ៉ាង​សកម្ម​នៅ​លើ​បណ្តាញ Instagram ដែល​បង្ក​ឲ្យ​មាន​ជជែក​វែកញែក​គ្នា​ជា​ច្រើន អំពី​ការ​វិល​ត្រឡប់​មក​កាន់​សង្វៀន​ UFC វិញ។

ស្រប​ពេល​ដែល​ថ្មី​ៗ​នេះ គូសត្រូវ​ចាស់​ដែល​បាន​ផ្តួល McGregor កាលពី​ឆ្នាំ ២០១៨ គឺកីឡាករ​រុ​ស្ស៊ី Khabib Nurmagomedov តែងតែ​បោះពាក្យ​សម្តី​ជា​រឿយ​ៗ ព្រមទាំង​បាន​សារភាព​ថា ការ​ប្រកួត​ម្តងទៀត​រវាង​ពួក​គេ​ទាំង ២ គឺ​នៅ​តែ​អាច​ធ្វើ​ទៅ​បាន​៕ (​ដកស្រង់​ចេញពី The Sun)