ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​និយាយ​ក្នុង​វី​ដេ​អូ​ថា អង្គរវត្ត​មិនមែន​ជា​របស់​កម្ពុជា សមត្ថកិច្ច​ចាប់ខ្លួន​បាន​ហើយ

3 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ៖ នៅ​រសៀល​ថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ​២០២០​នេះ លោក​ឧត្ដមសេនីយ៍ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ បានដឹង​នាំ…

ខេត្ត​ត្បូងឃ្មុំ ៖ នៅ​រសៀល​ថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ​២០២០​នេះ លោក​ឧត្ដមសេនីយ៍ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ បានដឹង​នាំ និង​បញ្ជា​ឲ្យ​កម្លាំង​សមត្ថកិច្ច​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ ធ្វើការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​យុវជន​ម្នាក់ ឈ្មោះ ញ៉ែ​ល ធា​រី​ណា បាន​ហើយ ។

យុវជនដែលត្រូវសមត្ថកិច្ចខេត្ត​ត្បូងឃ្មុំ ចាប់ឃាត់ខ្លួន មានឈ្មោះ ញ៉ែ​ល ធា​រី​ណា អាយុ២៣ឆ្នាំ រស់នៅភូមិគោលស្រុក ឃុំគោលស្រុក ស្រុកតំបែរ ខេត្ត​ត្បូងឃ្មុំ ។

ខណៈ​ពេល​នេះ សមត្ថកិច្ច​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត កំពុង​សាកសួរ​ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី ។

គួរ​បញ្ជាក់​ថា យុវជន​រូប​នេះ បាន​ថត​វី​ដេ​អូ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម ដោយ​និយាយ​ថា អង្គរវត្ត​មិនមែន​ជា​របស់​កម្ពុជា​ទេ ។ ការ​និយាយ​បែប​នេះ បង្ក​អោយ​ប្រជាពលរដ្ឋ​កម្ពុជា​ប្រតិកម្ម​ទូ​ទាំង​ប្រទេស​តែ​ម្ដង និង​បាន​សំណូមពរ​អោយ​សមត្ថ​កិច្ចចាត់ការ​យុវជន​រូប​នេះ តាម​ច្បាប់ ដោយ​មិន​ត្រូវ​លើកលែង​ឡើយ ៕

https://www.facebook.com/paoployofficial/videos/706657863249225/?v=706657863249225&external_log_id=6281e4c1-aa39-4987-8a30-3a99b3a444dc&q=%E1%9E%A2%E1%9E%84%E1%9F%92%E1%9E%82%E1%9E%9A%E1%9E%9C%E1%9E%8F%E1%9F%92%E1%9E%8F%E2%80%8B%E1%9E%98%E1%9E%B7%E1%9E%93%E1%9E%98%E1%9F%82%E1%9E%93%E2%80%8B%E1%9E%87%E1%9E%B6%E2%80%8B%E1%9E%9A%E1%9E%94%E1%9E%9F%E1%9F%8B%E2%80%8B%E1%9E%80%E1%9E%98%E1%9F%92%E1%9E%96%E1%9E%BB%E1%9E%87%E1%9E%B6%E2%80%8B%E1%9E%91%E1%9F%81

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ