ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំនួន​សិស្ស​ចូល​រៀន​ថ្ងៃ​ដំបូងទូ​ទាំង​ខេត្តកំពង់ឆ្នាំង​មាន​ប្រមាណ​ត្រឹម​៥០%​

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ តាម​ការ​បញ្ជាក់​ពី​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា​៖ ថ្ងៃ​ចូល​រៀន​ដំបូង​គឺ​នៅ​ថ្ងៃ​ទី​៧ ខែកញ្ញា ម្សិលមិញ​នេះ​សិស្ស​ដែល​បាន​ចូល​មក​កាន់​សាលារៀន​វិញ មាន​ចំនួន​ប្រមាណ​តែ​៥០%​ភាគរយ​ប៉ុណ្ណោះ ដោយ​សិស្ស​ខ្លះ​មិន​បាន​ទទួល​ព័ត៌មាន​ជាក់លាក់​ពី​កាលបរិច្ឆេទ​ថ្ងៃ​ត្រូវ​ចូល​រៀន ។​…

ខេត្តកំពង់ឆ្នាំង ៖ តាម​ការ​បញ្ជាក់​ពី​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា​៖ ថ្ងៃ​ចូល​រៀន​ដំបូង​គឺ​នៅ​ថ្ងៃ​ទី​៧ ខែកញ្ញា ម្សិលមិញ​នេះ​សិស្ស​ដែល​បាន​ចូល​មក​កាន់​សាលារៀន​វិញ មាន​ចំនួន​ប្រមាណ​តែ​៥០%​ភាគរយ​ប៉ុណ្ណោះ ដោយ​សិស្ស​ខ្លះ​មិន​បាន​ទទួល​ព័ត៌មាន​ជាក់លាក់​ពី​កាលបរិច្ឆេទ​ថ្ងៃ​ត្រូវ​ចូល​រៀន ។​ ទោះ​ជា​យ៉ាងនេះ​ក្តី នៅ​តាម​សាលារៀន​នីមួយ​ៗ គឺ​សុ​ទ្ឋ​តែ​បាន​អនុវត្ត​ទៅ​តាម​គោលការណ៍ របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ព្រម​ជាមួយនឹង​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​ផង​ដែរ ។

លោក ស៊ឹ​ម ប្រឹ​ម ប្រធាន​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃ​ទី ៨ ខែកញ្ញា ឆ្នាំ​២០២០ បាន​ឲ្យ​ដឹង​ថា​ សិស្ស​ចូល​រៀន​នៅ​ថ្ងៃ​ដំបូង​គឺ​នៅ​ថ្ងៃ​ទី ៧ ខែកញ្ញា​ម្សិលមិញ​នេះ​មាន​ប្រមាណ​តែ​៥០​ភាគរយ​ប៉ុណ្ណោះ ទាំងនេះ​គឺ​មូលហេតុ​ដោយសារ​ខ្លះ​មិន​បាន​ទទួល​ព័ត៌មាន​ជាក់លាក់​អំពី​កាលបរិច្ឆេទនៃ​ការ​ចូល​រៀន ។​ ក្នុង​ថ្ងៃ​ចាប់ផ្ដើម​ចូល​រៀន​ដំបូង បន្ទាប់​ពី​ឈប់​សម្រាក​ដោយសារ​ការពារ​ជំងឺឆ្លង​កូ​វី​ដ​១៩ នេះ​ដែរ លោកគ្រូ​អ្នកគ្រូ​នៅ​តាម​សាលា និង ថ្នាក់​នីមួយ​ៗ​សុទ្ធតែ​បាន​អនុវត្ត​ទៅ​តាម​ការ​ណែនាំ​ពី​ក្រសួង​ទាំង​២ គឺ​ក្រសួង​អប់រំ​យុវជន​និង​កីឡា និង ក្រសួងសុខាភិបាល ដោយ​តម្រូវ​ឲ្យ​សិស្ស​ពាក់​ម៉ាស់ ឱ្យ​បាន​ត្រឹមត្រូវ ត្រូវធ្វើ​អនាម័យ លាងដៃ​នឹង​សាប៊ូ អាកុល​ឬ​ជែ​ល ព្រមទាំង​អង្គុយ មាន​គម្លាត​គ្នា​ទៅ​តាម​តុ​នីមួយ​ៗ ។

លោកបានបន្ត​ថា ដើម្បី​អនុវត្ត​ទៅ​តាម​គោលការណ៍​របស់​ក្រសួង សាលា​ត្រូវ​បាន​បែងចែក​សិស្ស​រៀន​ឆ្លាស់គ្នា ដោយ​សិស្ស​ចាប់ពី​ថ្នាក់​ទី ១​ដល់ទី​៦ គឺ​បាន​បែងចែក​វេន​គ្នា​រៀន ដោយ​ក្នុង​មួ​យស​ប្តា​ហ៍ សិស្ស​មក​រៀន​បាន​៣ ថ្ងៃ ចន្លោះ​គ្នា ឧទាហរណ៍ មក​រៀន​ថ្ងៃ​ច​ន្ទ័ ពុធ និង​សុក្រ ចំណែក​ក្រុម​ផ្សេង​ទៀត​មក​រៀន​ថ្ងៃ អង្គា​រ៍ ព្រ​ហ​ស្បត៍ និង​សៅរ៍ ជាដើម ។ ដោយឡែក សិស្ស​ចាប់ពី​ថ្នាក់​ទី ៩​ដល់ទី ១២ គឺ​ត្រូវ​មក​រៀន​រាល់ថ្ងៃ ។

ប្រធាន​មន្ទីរ​អប់រំ យុវជន​និង​កីឡា​ខេត្តកំពង់ឆ្នាំង បាន​បន្ត​ថា​ សិស្ស​ដែល​បាន​ចូល​រៀន ក៍​ត្រូវ​បែងចែក វេន​សម្រាក ​ឬ​ម៉ោង​ចេញលេង​ខុស​ៗ​គ្នា​ដែរ ដោយ​មិន​អនុញ្ញាត​ឲ្យ​ចេញលេង​ជួបជុំ​ផ្ដុំ​គ្នា​ច្រើន​ឡើយ ហើយ​តាម​សាលារៀន​នីមួយ​ៗ គឺ​មិន​ឲ្យ​មាន​សិស្ស​លើស​ពី​២០០ នាក់​នោះ​ទេ ចំណែក​ក្នុង​ថ្នាក់រៀន​វិញ​ក៏​មិន​ឲ្យ​លើស​ពី ២៥ នាក់​ដែរ ។ សម្រាប់ ខេត្តកំពង់ឆ្នាំង​មាន​សាលា​បឋម​សិក្សា​ចំនួន​២៧៩ , អនុ​វិទ្យាល័យ មាន ៦០ និង​វិទ្យាល័យ​មាន​ចំនួន ១៦ វិទ្យាល័យ ។

ជា​ចុង​ក្រោយ លោក​ប្រធាន​មន្ទីរ អប់រំ​យុវជន និង​កីឡា ខេត្តកំពង់ឆ្នាំង បាន​អំពាវនាវ​ដល់​អាណា​ព្យា​ល និង​មាតា​បី​តា​សិស្ស សូម​ចូលរួម​ទប់ស្កាត់​ការ​ឆ្លង​ជម្ងឺ​កូ​វីត​១៩ ទាំងអស់​គ្នា ដោយ​ត្រូវ​ទិញ​ម៉ាស់​ពាក់​ឱ្យ​កូន​របស់​ខ្លួន​ជា​ប្រចាំ​ពេល​មក​សាលារៀន និង​ត្រូវ​មាន​អាកុល ឬ ជែ​ល​ដាក់​តាម​ខ្លួន​សិស្ស​រៀងខ្លួន​ផង​ដែរ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ