ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​​​​ដែល​ជាប់ចោទ​សម្លា.ប់​ថៅកែ​អេ​ត​​​ចាយ​​​ សម្រេចដោះ​លែង​វិញ​​

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ បុរស​ម្នាក់​ដែល​មន្ត្រី​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​នៃ​ស្នងការ​ខេត្តបាត់ដំបង តាម​ចាប់ខ្លួន​ដល់​ស្រុក​វាល​វែង ខេត្តពោធិ៍សាត់​ កាលពី​ព្រឹក​ថ្ងៃ​ទី​០៧ កញ្ញា ដែល​ជាប់ចោទ​សម្លាប់​ថៅកែ​អេ​ត​ចាយ ត្រូវ​បាន​តុលាការ​សម្រេច​ដោះលែងវិញ​ហើយ ក្រោយ​ពី​ធ្វើការ​ស្រាវជ្រាវ​រក​ឃើញ​ថា…

ខេត្តបាត់ដំបង ​៖ បុរស​ម្នាក់​ដែល​មន្ត្រី​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​នៃ​ស្នងការ​ខេត្តបាត់ដំបង តាម​ចាប់ខ្លួន​ដល់​ស្រុក​វាល​វែង ខេត្តពោធិ៍សាត់​ កាលពី​ព្រឹក​ថ្ងៃ​ទី​០៧ កញ្ញា ដែល​ជាប់ចោទ​សម្លាប់​ថៅកែ​អេ​ត​ចាយ ត្រូវ​បាន​តុលាការ​សម្រេច​ដោះលែងវិញ​ហើយ ក្រោយ​ពី​ធ្វើការ​ស្រាវជ្រាវ​រក​ឃើញ​ថា បុរស​នេះ​ មិន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឃាត​កម្ម​នោះ​ទេ ហើយ​ត្រូវ​បាន​ចាប់​ច្រឡំ​ ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា បុរស​នោះ​ត្រូវ​បាន​តុលាការ​ដោះ​លែង​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ នៅ​ព្រឹក​ថ្ងៃ​ទី​០៨ កញ្ញា​ នេះ ។ បុរស​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួនតាម​ដីកា ដែល​មានឈ្មោះ ច្រាញ់ អឿ​ម នៅ​ភូមិ​ជ្រៃ​កោង សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង​។ ប៉ុន្តែ​ឈ្មោះ​ពិត​របស់​ជន​​នេះ គឺ ផា​ន ផល អាយុ​៤៣​ឆ្នាំ នៅ​ភូមិ​បុសខ្នុរ ឃុំ​ចែង​មាន​ជ័យ ស្រុក​បាណ​ន់ តែ​នៅ​ឆ្នាំ​២០១២ ជន​នេះ​បាន​គេច​ទៅ​រស់នៅ​ក្នុងភូមិ​ឈើទាល​ជ្រុំ ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាល​វែង ខេត្តពោធិ៍សាត់​។

នៅ​ពេល​ចាប់ខ្លួន​បញ្ជូន​ដល់​ស្នងការ​ខេត្ត និង​ដល់​តុលាការ​បុរស​នេះ​ បាន​អះអាង​ថា មូលហេតុ​ដែល​ខ្លួនរ​ត់ទៅ​នៅ​ស្រុក​វាល​វែង ដោយសារ​ប្រពន្ធ​ខ្លួន​ជំពាក់​លុយ​គេ​ច្រើន​ពេក តែ​មិនមែន​រត់គេច​ខ្លួន​ដោយសារ​សម្លាប់​ថៅកែ​អេ​ត​ចាយ​ម្ដាយនិង​កូនស្រី កាលពី​ឆ្នាំ​២០១២ នៅ​ក្នុង​ក្រុង​បាត់ដំបង​នោះ​ទេ​។ ដោយឡែក ពាក់ព័ន្ធ​នឹង​ការ​ចាប់ខ្លួន​វិញ មន្ត្រី​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់បាន​និយាយ​ថា ស្រប​ពេល​ដែល​កម្លាំង​ការិ​យា​ល័យ​ជំនាញ​កំពុង​តាម​ស្រាវជ្រាវ​ចាប់ខ្លួន​មុខសញ្ញា​ជន​ដៃដល់​សម្លាប់​ថៅកែ​អេ​ត​ចាយ ស្រាប់តែ​មាន​ដំណឹង​ថា មាន​ជន​ម្នាក់​បាន​ផ្លាស់​ប្ដូរ​ទីលំនៅ​ពី​ខេត្តបាត់ដំបង ទៅ​រស់នៅ​ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ គួ​រឱ្យសង្ស័យ​បំផុត​។ ហើយ​កាន់តែ​សង្ស័យ​ទ្វេ​ដង ដោយ​សារ​តែ​ជន​នោះ បាន​សុំ​អាជ្ញាធរ​មូលដ្ឋាន​ប្ដូរ​អា​ស័​យ​ដ្ឋា​ន សុំ​ប្ដូរ​ឈ្មោះ​ក្នុង​សំបុត្រ​កំណើត​។

សមត្ថកិច្ច​បាន​ប្រាប់​ថា ជន​នេះ​ឈ្មោះ ផា​ន ផល នៅ​ភូមិ​បុសខ្នុរ ឃុំ​ចែង​មាន​ជ័យ ស្រុក​បាណ​ន់ ខេត្តបាត់ដំបង តែ​បាន​សុំ​ប្ដូរ​ទៅ​ដាក់​ឈ្មោះ ម៉ៅ ភារ​ម្យ នៅ​ភូមិ​ឈើទាល​ជ្រុំ ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាល​វែង ខេត្តពោធិ៍សាត់​។ មន្ត្រី​ផ្នែក​អនុវត្ត​ដីកា បាន​ប្រាប់​ពេល​ចាប់ខ្លួន​ភ្លាម សមត្ថកិច្ច​បាន​បង្ហាញ​រូបថត​មុខសញ្ញា​ឃាតករ ដែល​ពាក់​ឯកសណ្ឋាន​យោធា ហើយ​សួរ​ថា តើ​នេះ​ជា​រូប​ខ្លួនឯង​មែន​ទេ ? បុរស​នេះ​ឆ្លើយ​យ៉ាង​លឿន​ថា «បាទ​.. គឺ​រូប​ខ្ញុំ » ។ ប៉ុន្តែ​នៅ​ពេល​សមត្ថកិច្ច​អាន​ដីកាចាប់ខ្លួន​ ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​មនុស្ស ស្រាប់តែ​បុរស​នេះ បដិសេធ​ភ្លាម​ៗ​ស្រែក​ឡាំប៉ា​ថា«ខ្ញុំ​មិន​បាន​ស្លាប់​មនុស្ស​ទេ» តែ​បែរជា​សារ​ភាព​ពី​រឿង​ដែល​ខ្លួន​ធ្លាប់​លួច​គោ​គេ កាលពី​ប៉ុន្មាន​ឆ្នាំ​នៅ​ឯ​ស្រុក​បាណ​ន់​ទៅ​វិញ​។ ជន​នេះ​បាន​ទ្រ​ហ៊ោ​យំ​មិន​ឈប់​ ពេល​នាំ​ខ្លួន​តាម​រថយន្ត​ពី​ស្រុក​វាល​វែង មក​កាន់​ខេត្តបាត់​ដំបង​។

ពាក់ព័ន្ធ​នឹង​ការ​ដោះ​លែង​បុរស​នេះ​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ សមត្ថកិច្ច​បាន​និយាយ​ថា ដំបូង​យើង​គិត​ថា ជន​នេះ​អាច​ជា​ឃាតករ​សម្លាប់​ថៅកែ​អេ​ត​ចាយ ដោយសារ​តែ​ដំបូង​ជន​នេះ​ទ​ទួល​ស្គាល់​រូបថត​មុខសញ្ញា​ជន​ដៃដល់​ថា ជា​រូប​របស់​ខ្លួន​កាល​ធ្វើ​ទាហាន​នៅ​កងពល​លេខ​៥២ ​។ ប៉ុន្តែ​នៅ​ពេល​នាំ​មក​ដល់​ស្នងការ​ខេត្ត យើង​បាន​នាំ​សាក្សី​ដែល​ស្គាល់​មុខ​ជន​ដៃដល់​ច្បាស់ មក​មើល​មុខ​បុរស​នេះ​ផ្ទាល់ សាក្សី​បាន​អះអាង​ថា បុរស​នេះ មិនមែន​ជា​ជន​ដៃដល់​ដែល​សម្លាប់​ថៅកែ​អេ​ត​ចាយ​ទេ ​។ សមត្ថកិច្ច​បាន​បញ្ជាក់​ថា ស្រប​ពេល​នោះ បុរស​នេះ​ក៏​បាន​អះអាង​ខ្លួនឯង​ដែរ​ថា ខ្លួន​មិនមែន​ឈ្មោះ ច្រាញ់ អឿ​ម ដូច​នៅ​ក្នុង​ដីកាចាប់ខ្លួន​នោះ​ទេ គឺ​ខ្លួន​ឈ្មោះ ផា​ន ផល តែ​ក្រោយមក​នៅ​ឆ្នាំ​២០១៥ ខ្លួន​បាន​ប្ដូរ​ទៅ​ដាក់​ឈ្មោះ ម៉ៅ ភារ​ម្យ វិញ​ ពេល​ខ្លួនរ​ត់ទៅ​ជ្រកកោន​នៅ​ខេត្តពោធិ៍សាត់​។

ឈ្មោះ ម៉ៅ ភារ​ម្យ នេះ ​បាន​បញ្ជាក់​ដដែល​ៗ​ប្រាប់​សមត្ថកិច្ច​ថា មូលហេតុ​ដែល​ខ្លួន​រត់គេច​ទៅ​សម្ងំ​សាង​លំនៅ​ឋាន​ថ្មី​នៅ​ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាល​វែង កាលពី​ឆ្នាំ​២០១២ គឺ​ដោយសារ​តែ​ប្រពន្ធ​ខ្លួន​ជំពាក់​លុយ​គេ​ច្រើន​ពេក តែ​ក្រោយមក​ជន​នេះ​បាន​ទម្លាយ​រហូត​ដល់​រឿងរ៉ាវ​ដែល​ខ្លួន​ធ្លាប់​លូច​គោ​គេ​នៅ​ស្រុក​បាណ​ន់​ទៀត​ ។ ប៉ុន្តែ​យ៉ាងណា​ដ៏​ដោយ ក្រោយ​បញ្ជូន​ដល់​តុលាការ និង ក្រោយ​ពី​ធ្វើការ​សួរនាំ​ខ្លះ​ៗ នៅ​ព្រឹក​ថ្ងៃ​ទី​០៨ កញ្ញា ទីបំផុត​ ចៅក្រម​សាលាដំបូង​ខេត្ត បាន​សម្រេច​ដោះលែង​បុរស​ដែល​មាន​ប្រវត្តិ​រញ៉េរញ៉ៃ​នេះ​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ​ ៕

អត្ថបទសរសេរ ដោយ