ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​ការពារ​ការ​រំខាន​ប្រព័ន្ធ​កុំព្យូទ័រ​ពី​ក្រុម Hackers

9 ឆ្នាំ មុន

ការ​រំខាន​ឬ​បង្អាក់​ដំណើរការ​របស់​ប្រព័ន្ធ​កុំព្យូទ័រ​អាច​កើត​មាន​ទ្បើ​ង​នៅ​ក្នុង​រូបភាព​ជា​ច្រើន សូ​ម្បី​តែ​ព័ត៌មាន​ឬ​ទិន្នន័យ​ផ្ទាល់ខ្លួន ដែល​ផ្ទុក​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​របស់​អ្នក ក៏​អាច​នឹង​ត្រូវ​បាន​វាយប្រហារ

ការ​រំខាន​ឬ​បង្អាក់​ដំណើរការ​របស់​ប្រព័ន្ធ​កុំព្យូទ័រ​អាច​កើត​មាន​ទ្បើ​ង​នៅ​ក្នុង​រូបភាព​ជា​ច្រើន សូ​ម្បី​តែ​ព័ត៌មាន​ឬ​ទិន្នន័យ​ផ្ទាល់ខ្លួន ដែល​ផ្ទុក​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​របស់​អ្នក ក៏​អាច​នឹង​ត្រូវ​បាន​វាយប្រហារ ដោយ​ប្រការ​ណាមួយ​ពី​ក្រុម​ជនខិលខូច (Hackers) ទាំងនោះ​បាន​ដែរ ។ ម្យ៉ាងទៀត គេហទំព័រ ឬ Web Page របស់​អ្នក​អាច​នឹង​ត្រូវ​បាន​ក្រុម​នោះ​រំខាន​តាម​ចិត្ត ប្រសិនបើ​ពួក​គេ​ទទួល​បាន​លេខ​សម្ងាត់​របស់​អ្នក ។ ចំណែក Email របស់​អ្នក​ក៏​អាច​ត្រូវ​បាន​រំខាន​ដែរ ប្រ​សិន​អ្នក​ចុច​លើ​កា​រត​ភ្ជាប់​ទំនាក់ទំនង​ដោយ​បំផ្លើស​ព័ត៌មាន ហើយ​អ្នក​ក៏​ពុំ​អាច​កែតម្រូវ Email របស់​អ្នក​និង​ព័ត៌មាន​ដទៃ​ទៀត ដែល​បាន​ចុះ​ឈ្មោះ​នៅ​ក្នុង​គណនី​របស់​អ្នក​បាន​ដែរ ។

ដូចនេះ ដើម្បី​ការពារ​ប្រព័ន្ធ​កុំព្យូទ័រ​អ្នក​ពី​ការ​រំខាន​របស់​ជនខិលខូច ឬ Hackers សូម​ណែនាំ​វិធីសាស្ត្រ​ដូច​តទៅ​៖

១-​លៃលក Update ប្រព័ន្ធ Software ដែល​ចាំបាច់​ចំពោះ​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​អ្នក​ក៏​ដូច​ជា​អី​ុ​ន​ធើ​រ​ណេ​ត Browser (Firefox, Google Chrome, Internet Explorer (IE), Safari) ជាដើម ។ បណ្តា​ពួក Hacker វាយប្រហារ​នៅ​ចំណុច​ដែល​ពួក​គេ​សង្កេត​ឃើញ​ពី​ចំណុចខ្សោយ​ដែល​មាន ។ ប្រព័ន្ធ​កុំព្យូទ័រ​ដែល​ពុំ​បាន Update ថ្មី​នឹង​បង្ក​ជា​គុណវិបត្តិ ក្នុង​នោះ​ដែល​អាច​នាំ​មក​នូវ​គុណសម្បត្តិ​ដល់​ពួក Hackers បាន ។ សម្រាប់​នីតិវិធី​ខ្លី​ៗ៖

-​លោក​អ្នក​ចុច​ទៅ​លើ​គេហទំព័រ Microsoft Update ដើម្បី Download យក​វិធី​ជួសជុល ឬ​កម្មវិធី​ជួយ​សម្រួល​ការងារ​នេះ​ផ្សេង​ៗ និង​កម្មវិធី​រក្សា​សន្តិសុខ​ទាំង​ទ្បា​យ ដែល​ភាគច្រើន​ស្ថិត​ក្នុង​កំណែទម្រង់​ថ្មី​នៃ​ប្រព័ន្ធ​ប្រតិបត្តិ​របស់​អ្នក ។ ប្រសិនជា​កុំព្យូទ័រ​អ្នកមាន Mac (iMac, MacBook Pro, MacBook Air) ចូរ​ចុច​លើ Apple នៅ​ខាងឆ្វេង​ដៃ​នៃ​ផ្នែក​ខាងលើ​អេ​ក្រង់ ហើយ​ជ្រើសរើស​យកពាក្យ «Software Update» ។

២-​ដំ​ទ្បើ​ង ឬ Install Firewall លើ​កុំព្យូទ័រ​អ្នក ។ Firewall ជា​អ្នក​រារាំង​មិន​ឱ្យ​មានការ​គំរាមកំហែង​ពី​ខាងក្រៅ ដូច​ជា​ពួក Hacker និង​វីរុស (​េ​ម​រោគ​កុំព្យូទ័រ​) ពី​ការ​បង្កើន​ដំណើរការ​ទៅ​នឹង​ប្រព័ន្ធ​កុំព្យូទ័រ​អ្នក ។ បង្កើត Firewall Setting ផ្ទាល់ខ្លួន​ក្នុង​អំ​ទ្បុ​ង​ពេល​នៃ​ការ​ធ្វើ​ឱ្យ​ដំណើរការ​នីតិវិធី​នេះ ដើម្បី​បង្ហាញ​ឱ្យ​ឃើញ​ថា ទិន្នន័យ​ប៉ុន្មាន​ដែល​អ្នក​ត្រូវការ​ផ្តល់​ឱ្យទៅ​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​អ្នក​ពី​អី​ុ​ន​ធើ​រ​ណេ​ត ហើយ​ក៏​ដើម្បី Update Firewall អ្នក​ឱ្យ​បាន​ទៀងទាត់​ដែរ ។

៣-​ជា​រឿយ​ៗ​ឧស្សាហ៍​ប្តូរ​លេខ​សម្ងាត់ ឬ Password បន្តិច ។ ប្រើ​លេខ​សម្ងាត់​ខុស​ៗ​គ្នា​សម្រាប់​គេហទំព័រ​នីមួយ​ៗ ដែល​អ្នក​តែងតែ​ចូល​ទៅ​ប្រើ​វា​នោះ ហើយ​ត្រូវ​ច្បាស់​ថា លេខ​សម្ងាត់​អ្នក​គឺ​វែង​បន្តិច ហើយ​ក៏​សាំញ៉ាំ​ដែរ ដូច្នេះ ពួក​Hackers នឹង​លំបាក​ក្នុង​ការ​ទស្សន៍​ទាយ ឬ​ស្មាន​ទុក ។ វា​ក៏​ជា​កិច្ចការ​ដ៏​មានការ​សំខាន់ ដើម្បី​រក្សា​គណនី​ធនាគារ និង​ហិរញ្ញវត្ថុ​ដទៃ​ទៀត របស់​អ្នក​ឱ្យ​មាន​សុវត្ថិភាព​ផង​ដែរ ។

៤-​ទិញ​ឬ​ក៏​Download យក Software កម្ចាត់​មេរោគ (Anti-Virus) ។ កម្មវិធី​កម្ចាត់​មេរោគ​មាន​សារសំខាន់​បំផុត ដើម្បី​រក្សា​ប្រក្រតី​ភាព ឬ​ដំណើរការ​ល្អ​របស់​កុំព្យូទ័រ ។ ភាព​រអាក់រអួល និង​ការ​ធ្វើ​ទុក​បុក​មិ្ន​ញ​ពី​មេរោគ​ផ្សេង​ៗ​របស់​កុំព្យូទ័រ គឺ​កាន់តែ​ងាយ​នឹង​ឱ្យ​ពួក Hackers រំខាន​បាន ។

៥-​ដំ​ទ្បើ​ង ឬ Install កម្មវិធី​Anti-spyware/adware ដាក់​លើ​ប្រព័ន្ធ​កុំព្យូទ័រ​អ្នក ។ កម្មវិធី​នេះ​ជា​ប្រភេទ​កម្មវិធី​ដែល​អាច​ឈ្លានពាន ឬ​ចូល​ទៅ​កន្លែង​ណាមួយ​ដោយ​គ្មាន​សិទ្ធិ គឺ​ពុំ​បង្ក​គ្រោះថ្នាក់​ដូច​មេរោគ​ទ្បើ​យ ប៉ុន្តែ​ទីតាំង​របស់ adware បាន​បង្ហាញ​លើ browser របស់​អ្នក​ហើយ​ក៏​មិន​ត​ភ្ជាប់​ការ​កើត​មាន​ទ្បើ​ង​ភ្លាម​ៗ​ទៅ​ក្នុង​កម្មវិធី​របស់​អ្នក​ដែរ ។ ប្រតិបត្តិការ​នេះ គឺ​អាច​បន្ថយល្បឿន​ដំណើរការ​របស់​កុំព្យូទ័រ​អ្នក​បាន ដែល​ធ្វើ​ឱ្យ​កុំព្យូទ័រ​អ្នក​ងាយ​នឹង​ឱ្យ​ពួក Hackers វាយប្រហារ ។ ចំណែក​កម្មវិធី Spyware អាច​ស្ទាបស្ទង់​ប្រតិបត្តិការ​អី​ុ​ន​ធើ​រ​ណេ​តរបស់​អ្នក ហើយ​ថតចម្លង​លេខ​សម្ងាត់​ដើម្បី​ប្រើ​សម្រាប់​គោលបំណង​មិន​ស្របច្បាប់​នានា ។

៦-​លុប​ចោល Email ផ្សេង​ៗ​ពី​ប្រភព​ដែល​មិន​ស្គាល់ ។ កុំ​ព្យាយាម​ចុច​លើ​បណ្តាញ Email ដែល​មើលទៅ​ហាក់ដូចជា​មាន​មន្ទិល​សង្ស័យ ។
៧-​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ជា​និច្ច !