ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នុះ​នុះ​! ទូច ស្រី​លក្ខណ៍ ប្រតិកម្ម​ចង់​ធ្វើ​បទ​​ចម្រៀង​​បក​ទៅ​អតីត​ស្វាមី​វិញ ក្រោយ​​បែកធ្លាយ​លិខិត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០២០​កន្លង​នេះ មានការ​ភ្ញាក់ផ្អើល​យ៉ាង​ពី​សំណាក់​​មហាជន បន្ទាប់​ពី​អតីត​ស្វាមី​អ្នក​នាង ទូច ស្រី​លក្ខណ៍ បាន​ចេញ​លិខិត​ចំពោះ​អ្នក​នាង​ទៅ​លើ​ការ​បកស្រាយ​បំភ្លឺ​អំពី​ការ​បែកបាក់​គ្នា​។…

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០២០​កន្លង​នេះ មានការ​ភ្ញាក់ផ្អើល​យ៉ាង​ពី​សំណាក់​​មហាជន បន្ទាប់​ពី​អតីត​ស្វាមី​អ្នក​នាង ទូច ស្រី​លក្ខណ៍ បាន​ចេញ​លិខិត​ចំពោះ​អ្នក​នាង​ទៅ​លើ​ការ​បកស្រាយ​បំភ្លឺ​អំពី​ការ​បែកបាក់​គ្នា​។

បន្ទាប់​ពី​អតីត​ស្វាមី​អ្នក​នាង ទូច ស្រី​លក្ខណ៍ ចេញ​លិខិត​មិន​ទាន់​បាន​ប៉ុន្មាន អ្នក​នាង ទូច ស្រី​លក្ខណ៍​ហាក់​គ្មាន​ប្រតិកម្ម​ជាមួយនឹង​លិខិត​មួយ​នោះ​ទេ ប៉ុន្តែ​ស្រាប់តែ​នៅ​ថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០២០​នេះ អ្នក​នាង​បែរ​ចេញ​បង្ហោះ​សារ​តាម​រយៈ​បណ្តាញ​សង្គម​ទៅ​លើ​ការ​ចេញ​បទ​ចម្រៀង​អំពី​អតីត​ស្វាមី​របស់​នាង​ថា «​ខ្ញុំ​នឹង​ធ្វើ​បទ​ចំរៀង​មួយ​បទ​នៅ​ក្នុង​ពេល​ឆាប់​ខាង​មុខ​នេះ ៖
១-​បង​ទុក​អូន​ចោល​មាន​ស្រី​ថ្មី​ទៀត បង​ប្រើ​គ្រប់​ស្នៀត​បង្ខូចឈ្មោះ​ស្រី បង្ហោះ Facebook ចោទ​ទាំង​បំភ្លៃ តើ​ត្រូវ​ដែរ​ឬអី? ឈ្មោះ​ប្តី​ចោល​អូន
២-​បើ​ចង់​ដឹង​ពិត បងប្អូន​ត្រូវ​គិត ត្រូវ​ឬ​យ៉ាងណា គេ​បោះបង់​កូន​ឱ្យ​រង​ឈឺផ្សារ​វេទនា​ក​យ៉ាងណា រយៈពេល​ពីរ​ឆ្នាំ
៣- បង​ដើរ​ចោល​អូន បង​ដើរ​ចោល​កូន ភ្ជាប់ពាក្យ​ស្រី​ថ្មី ចុះ​ចេញពីផ្ទះ​គ្មាន​មូលហេតុ​អ្វី សំខាន់ លោក​ប្តី​មិន​ទាន់​លែង​លេះ​»​។

នៅ​ក្នុង​ការ​បង្ហោះ​សារ​មួយ​នេះ​របស់​អ្នក​នាង ធ្វើ​ឱ្យ​មហាជន​សង្កេត​ឃើញ​ថា ទូច ស្រី​លក្ខណ៍​ព្យាយាម​ចេញ​មុខ​បកស្រាយ​អំពី​រឿងរ៉ាវ ដែល​អតីត​ស្វាមី​របស់​នាង​បាន​ចេញ​លិខិត និង​ចោទ​ប្រកាន់​ចំពោះ​រូប​នាង ដែល​បាន​លើក​ឡើង​អំពី​ស្វាមី មិន​បាន​មើលថែ​រូប​នាង​បាន​ល្អ​។

យ៉ាងណាមិញ នៅ​ក្នុង​លិខិត​អតីត​ស្វាមី​លោក Morten Kvammen របស់​អ្នក​នាង ទូច ស្រី​លក្ខណ៍​ដែល​បាន​ចេញ​កាលពី​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០២០ បាន​សរសេរ​ជា​ភាសា​អង់គ្លេស និង​បាន​បកស្រាយ​ជា​ភាសា​ខ្មែរ​ថា «​អ្នក​និយាយ​ទៀត​ថា ខ្ញុំ​បោះបង់​ចោល​អ្នក និង​កូនប្រុស​របស់ខ្ញុំ ទៅ​រស់នៅ​ជាមួយ​ក្មេង​ស្រី​ផ្សេង​ទៀត នេះ​ជា​ការ​កុហក​ដែរ​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា មក​ទល់​ពេល​នេះ​អ្នក ទូច ស្រី​លក្ខណ៍ មិន​ទាន់​បាន​ចេញ​មុខ​បកស្រាយ​យ៉ាងណា​ឱ្យ​ពិតប្រាកដ​ទៅ​លើ​រឿងរ៉ាវ​ទាំង​អស់នោះ​ទេ ក្រៅពី​រូប​នាង​បាន​បង្ហោះ​សារ​យ៉ាង​នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ក​។

គួរ​រំលឹក​ថា ៖ ក្តៅ​ៗ! បែកធ្លាយ​លិខិត​អតីត​ស្វាមី ទូច ស្រី​លក្ខណ៍ ចេញ​មុខ​បំភ្លឺ​រឿង​បាក់បែក​ស្នេហ៍

កែសម្រួលដោយ