ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សួន ចាន់​នី ផ្ដល់​មេរៀន​ជូរ​ចត់​ឱ្យ​មឿ​ន សុខ​ហ៊ុ​ច ចាញ់​ទាំង​មិន​អស់ចិត្ត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីបំផុត កីឡាករ​សួន ចាន់​នី មក​ពី​ក្លិប​បក្សី​ស្លាប​ដែក មានឱកាស​សងសឹក​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​មឿ​នសុខ​ហ៊ុ​ច បាន​សម្រេច​ហើយ​នៅ​ក្នុង​ជំនួប​ជា​លើក​ទី​២​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី កាលពី​ថ្ងៃ​ទី​៦​កញ្ញា ។…

រាជធានី​ភ្នំពេញ ៖ ទីបំផុត កីឡាករ​សួន ចាន់​នី មក​ពី​ក្លិប​បក្សី​ស្លាប​ដែក មានឱកាស​សងសឹក​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​មឿ​នសុខ​ហ៊ុ​ច បាន​សម្រេច​ហើយ​នៅ​ក្នុង​ជំនួប​ជា​លើក​ទី​២​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី កាលពី​ថ្ងៃ​ទី​៦​កញ្ញា ។

សម្រាប់​ការ​ជួប​គ្នា​លើក​នេះ សួន ចាន់​នី​បាន​ព្យាយាម​ប្ដូរ​កែង​និង​ជង្គង់​ជាមួយ​មឿ​ន សុខ​ហ៊ុ​ច តាំងពី​ទឹក​ទី​១​និង​ទី​២ ព្រោះ​កម្លាំង​របស់​គេ​អាច​ទ្រាំទ្រ​ការ​ប្រកួត​បាន​ល្អ​បំផុត​ត្រឹម​ទឹក​ទី​៣​ប៉ុណ្ណោះ ។ ទោះជា​យ៉ាងនេះ​ក្ដី ការ​ប្រកួត​៣​ទឹក​ដំបូង​គេ​សង្កេត​ឃើញ​រាល់​ការ​វាយ​ចេញ​របស់ សួន ចាន់​នី ចំ​គោលដៅ​ល្អ​ជាង ដោយសារ​មឿ​ន សុខ​ហ៊ុ​ច ដែល​ធ្លាប់​យកឈ្នះ​ពី​មុន​មក​នោះ ហាក់ដូចជា​ធ្វេសប្រហែស​បន្តិច​ដោយ​បណ្ដោយ​ឱ្យ​សួន ចាន់​នី ដាក់​សម្ពាធ​មក​លើ​ខ្លួន​ជាប់​រហូត។

មឿ​ន សុខ​ហ៊ុ​ច ដែល​ព្យាយាម​វាយបក​សង​វិញ​ចាប់ពី​ទឹក​ទី​៤​រហូត​ទៅ​នោះ ត្រូវ​បាន​អ្នក
ទស្សនា​​ផ្ដល់​ការ​យល់​ឃើញ​ថា ទាល់តែ​វាយ​គូ​ប្រកួត​ឱ្យ​សន្លប់​ទើប​មានឱកាស​ឈ្នះ​បាន​តែ​សួន ចាន់​នី នៅ​តែ​អាច​ទប់ទល់​បាន​រហូត​ដល់​ចប់​ទឹក​និង​ឈ្នះ​ការ​ប្រកួត​ដោយ​ពិន្ទុ​នៅ​នាទី​ចុង
ក្រោយ​។

ចំណែក​កីឡាករ​ថៃ រ៉េ​ត មក​ពី​ក្លិប​បញ្ជា​ការដ្ឋាន​ទ័ព​ពិសេស ក៏​បាន​យកឈ្នះ​កីឡាករ​ឯម ដា​រ៉ូ មក​ពី​ក្លិប​ថ្មគោល​ខណ្ឌ​ពោធិ​សែន​ជ័យ​ដោយ​ពិន្ទុ​ដូច​គ្នា ។ រវាង​គូ​នេះ​ទោះបីជា​មិនសូវ​ល្បីឈ្មោះ​មែន​ក៏​ប៉ុន្តែ​កីឡាករ​ទាំង​ពីរ​បាន​ធ្វើ​ឱ្យ​អ្នក​ដែល​និយម​តាមដាន​ការ​ប្រកួត​កីឡាប្រដាល់​មានការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​។

ជា​ពិសេស​កីឡាករ​ថៃ រ៉េ​ត បាន​បង្ហាញ​វិជ្ជា​គុនវាយ​ទៅ​លើ​ឯម ដា​រ៉ូ មិន​ដក​ដៃ​តាំងពី​ចាប់ផ្ដើម​ទឹក​ដំបូង ។ ទោះបី​យ៉ាងណា ឯម ដា​រ៉ូ បាន​ប្រឹងប្រែង​ទប់ទល់​មិន​ឱ្យ​ថៃ រ៉េ​ត ធ្វើ​អ្វី​មក​លើ​រូបគេ​ស្រេច​តែ​ចិត្តបាន​ទេ ។ ជាក់ស្ដែង​ស្នៀត​កណ្ដាប់ដៃ​របស់​គេ​បាន​ម៉ាត់​ចូល​មុខ​ពេញ​ៗ​វិញ​ធ្វើ​ឱ្យ​ថៃ រ៉េ​ត ចង់​យ៉ាប់​ម្ដង​ៗ ។ យ៉ាងណា​ក៏​ដោយ​ចប់​ការ​ប្រកួត​ឯម ដា​រ៉ូ ត្រូវ​បាន​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ប្រកាស​ឱ្យ​ចាញ់​ពិន្ទុ​ថៃ រ៉េ​ត ៣​ទល់​២ ។

នៅ​លើ​សង្វៀន​ដដែល​កីឡាករ​យ៉​ន ពិសី​មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ក៏​បាន​យកឈ្នះ​កីឡាករ ធន់ វណ្ណ​ឌី ដោយ​ពិន្ទុ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ