ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​ចូល​ប្លន់​ផ្ទះ​អ្នកលក់​គ្រឿង​ភេសជ្ជៈ​ពេល​យប់

13 ឆ្នាំ មុន

ខេត្ដ​ព្រះ​សីហ​នុ ៖ ភាព​ឆោឡោ​មួយ​បានកើតឡើង​បន្ទាប់​ពី​ផ្ទះ​លក់​គ្រឿង​ភេសជ្ជៈ យីហោ​ហេង សុវណ្ណ ត្រូវ​ចោរ​២​នាក់ ចូល​ប្លន់ និង​បា.ញ់​ឱ្យ​របួស​ម្ចាស់ផ្ទះ​ម្នាក់កាលពី​វេលា ម៉ោង​១១​និង​១០​នាទី​យប់​ថ្ងៃ​ទី​២ មេ​សា​ស្ថិត ក្នុងភូមិ​២ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ​។

ខេត្ដ​ព្រះ​សីហ​នុ ៖ ភាព​ឆោឡោ​មួយ​បានកើតឡើង​បន្ទាប់​ពី​ផ្ទះ​លក់​គ្រឿង​ភេសជ្ជៈ យីហោ​ហេង សុវណ្ណ ត្រូវ​ចោរ​២​នាក់ ចូល​ប្លន់ និង​បាញ់​ឱ្យ​របួស​ម្ចាស់ផ្ទះ​ម្នាក់កាលពី​វេលា ម៉ោង​១១​និង​១០​នាទី​យប់​ថ្ងៃ​ទី​២ មេ​សា​ស្ថិត ក្នុងភូមិ​២ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ​។

លោក​សំ ប្រាក់ នាយ​ប៉ុស្ដិ៍​រដ្ឋបាល​លេខ​២ បានឱ្យ​កោះសន្ដិភាព​ដឹង​ថា ជន​រង​គ្រោះ​ដែល ជា​ម្ចាស់ផ្ទះ​ក្នុង​អំពើ​ប្លន់​នេះ​មានឈ្មោះ​ហេង សុវណ្ណ ភេទ​ប្រុស  អាយុ​៣២​ឆ្នាំ ត្រូវ​បានចោរ​បាញ់​១​គ្រាប់ចំ​ក្រោម​ក្លៀក​ខាងឆ្វេង ធ្លាយ​ដល់​សួតបណ្ដាល​ឱ្យ​របួសធ្ងន់​ត្រូវ​សាច់ញាតិ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យភ្នំពេញ​ទាំង​យប់ ។

តាម​ប្រភព​ព័ត៌មាន​បន្ដ​ថា នៅ​វេលា​កើតហេតុ​ខាងលើ​មាន​មនុស្ស​២​នាក់ ជិះ​ម៉ូតូ​ចូលមក​ទិញ​កាត​ទូរស័ព្ទ​ចំនួន​២​ដុល្លារ ជនសង្ស័យម្នាក់​ក្នុង​ចំណោម​បក្សពួក​២​នាក់ បាន​ស្ទុះ​ទៅកញ្ឆក់​លុយ​ពី​អ្នកលក់ ខណៈ​ពេល​ដែល​អ្នក លក់​កំពុង​អាប់បណ្ដាល​ឱ្យ​ភាព​ប្រតាយប្រតប់​បាន​កើត​មាន​ឡើង ។ ដោយ​ឃើញមានការ​ប្រតាយប្រតប់​គ្នា​ដូចនេះ ជនសង្ស័យ​ម្នាក់​ទៀត​ដែល​អង្គុយ​លើ​ម៉ូតូ​បានទាញ​កាំភ្លើង​បាញ់​ចំនួន​៣​គ្រាប់ បណ្ដាល​ឱ្យត្រូវ​អ្នកលក់​ចំនួន​១​គ្រាប់​ក្រោម​ក្លៀក​ខាងឆ្វេង​របួសធ្ងន់​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ភ្នំពេញទាំង​យប់ ។ លោក​សំ ប្រាក់ បាន​បន្ដ​ទៀត​ថា មធ្យោបាយ​ដែល​ក្រុម​ចោរ​ធ្វើ​សកម្មភាពមាន​ម៉ូតូ​១​គ្រឿងម៉ាក Honda C125 ពណ៌ខ្មៅ ស៊េរី​២០១០ ពាក់​ស្លាក​លេខ ភ​.​ព ២៣៩៩ ។ បន្ទាប់​ពី​ធ្វើ​សកម្មភាព​រួច ជន សង្ស័យ​ទាំង​២​នាក់ បាន​ជិះ​ម៉ូតូ​ចេញ​បាត់ ស្រមោល ។

បច្ចុប្បន្ន​សមត្ថកិច្ច​ប៉ូលិស​កំពុង​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​ជនល្មើស​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់ ៕