ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​កងរាជអាវុធហត្ថ​ចាប់​បង្ក្រាប​ឈើ​បាន ប្រគល់​ឲ្យ​ខាង​បរិស្ថាន

3 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ កម្លាំង​អាវុធហត្ថ​ស្រុក​ឱ​រ៉ា​ល់​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បង្ក្រាប​រថយន្ត​តួ​រី​ស​ដឹក​ជញ្ជូន​ឈើ​អត់​ច្បាប់​ប្រគល់​ឲ្យ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​វាស់វែង និង​ចាត់ការ​តាម​នីតិវិធី​។ យោង​តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា ឈើ​ឡាំង​រួច​ជិត​២០​ដុំ​ដឹក​តាម​រថយន្ត តូ​រី​ស​១​គ្រឿង​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ ស្រុក​ឱ​រ៉ា​ល់​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ លើ​ផ្ទៃ​ប្រទេស…

ខេត្តកំពង់ស្ពឺ ៖ កម្លាំង​អាវុធហត្ថ​ស្រុក​ឱ​រ៉ា​ល់​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បង្ក្រាប​រថយន្ត​តួ​រី​ស​ដឹក​ជញ្ជូន​ឈើ​អត់​ច្បាប់​ប្រគល់​ឲ្យ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​វាស់វែង និង​ចាត់ការ​តាម​នីតិវិធី​។ យោង​តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា ឈើ​ឡាំង​រួច​ជិត​២០​ដុំ​ដឹក​តាម​រថយន្ត តូ​រី​ស​១​គ្រឿង​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ ស្រុក​ឱ​រ៉ា​ល់​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ លើ​ផ្ទៃ​ប្រទេស បង្ក្រាប​បាន​ខណៈ​ដែល​ឈ្មួញ​មិន​ស្គាល់ឈ្មោះ​ដឹក​ជញ្ជូន​គ្មាន​ច្បាប់​អនុញ្ញាត ត្រឹមត្រូវ​យក​ទៅ​លក់​នៅ​រាជធានី​ភ្នំពេញ​។

តាម​ការ​ឲ្យ​ដឹង​ពី​សមត្ថកិច្ច​ថា​នៅ​មុន​ពេល​បង្ក្រាប គឺ​ទទួល​សេចក្តីរាយការណ៍​មក ទើប កម្លាំង​របស់​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​សហការ​ជាមួយ កម្លាំង​អាវុធហត្ថ​ស្រុក​ឱ​រ៉ា​ល់ ស្ទាក់​ចាប់​រថយន្ត​សាំ​យ៉ុ​ង​ពណ៌​ទឹកមាស​០១​គ្រឿង ពាក់​ស្លាក​លេខ​កណ្ដាល 2A-3690 ដឹកឈើ​គ្មាន​ច្បាប់​អនុញ្ញាត ក្រោយ​បង្ក្រាប (​ម្ចាស់ និង​តៃកុង​គេចខ្លួន​បាត់​ស្រមោល​)​។ តាម​ការ​ឲ្យ​ដឹង​ពី​សមត្ថកិច្ច​ថា រថយន្ត​ដឹកឈើ​ខាងលើ​នេះ បាន​លើក​ឈើ​នៅ​ក្នុងភូមិ​ពោធិ​មាស ដោយ​មានការ​ដឹក​ជញ្ជូន​ឈើ​ចេញពី​ខេត្តពោធិ៍សាត់ ឆ្លងកាត់​ច្រក​អូរ​ត្រាវ នៃ​ខេត្តកំពង់ស្ពឺ មក​ស្តុក​ទុក​នៅ​ក្នុងភូមិ​ពោធិ​មាស ទើប​ឈ្មួញ​យក​រថយន្ត មក​លើក​ដឹក​ជញ្ជូន​ទៅ​លក់​បន្ត​នៅ​ឯ​រាជធានី​ភ្នំពេញ​។

ដោយ​ធ្វើ​ដំណើរ​តាម​ស្ពានដែក នៅ​ខាងលិច​រង្វង់​មូល​មានផ្ទះ​របង​ដែក​ដែល​មាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ មាន​នគរបាល​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ដែល​ឈរជើង​នៅ​ទីនោះ​ជា​រៀងរាល់ថ្ងៃ​យប់​តែ​ម្តង​។ មានការ​បង្ហើប​ផង​ដែរ​ថា ក្រុម​ឈ្មួញ​ដែល​រកស៊ី​ដឹក​ជញ្ជូន​ផល​អនុ​ផល​ព្រៃឈើ​បើកបរ​ឆ្លងកាត់ ត្រូវ​តែ​បង់លុយ​ឲ្យ​អស់លោក​ទាំងនោះ ប្រសិនបើ​មិន​បង់​ទេ​ច្បាស់​ជា​ត្រូវ​ចាប់​បង្ក្រាប​ហើយ​។

ជាក់ស្តែង​រថយន្ត​តួ​រី​ស​ដឹកឈើ​ត្រូវ​បង្ក្រាប​នេះ​គឺ បើក​ឆ្លង​កាត់មុខ​ក្រុម​អស់លោក ដែល​គេ​ស្គាល់​ថា ជា​នគរបាល​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ជិះ​រថយន្ត​ទំនើប​ម៉ាក ឡិច​ស៊ី​ស RX-300 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2E-6535 បើ​មិន​បង់​គឺ​បង្ក្រាប​ហើយ​។ កន្លង​មក​ឈ្មួញ​តែងតែ​បង់លុយ ឲ្យ​តាម​ការ​ដឹក​ជញ្ជូន​តិច ឬ​ច្រើន បើ​គ្មាន​លុយ​ទេ​យក​របស់របរ​បញ្ចាំ​ទើប​ឲ្យ​បន្តដំណើរ​ទៅ​មុខ​ទៀត​។ បើ​តាម​ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា ប​ច្ចប្ប​ន្ន ឈើ និង​រថយន្ត​មន្ត្រី​បាន​ប្រគល់​ឲ្យ​បរិស្ថាន​ដែន​ជម្រក​សត្វ ព្រៃ​ឱ​រ៉ា​ល់ ដែល​ជា​ម្ចាស់​ទឹកដី​វាស់វែង​រួចរាល់​នៅ​ម៉ោង​១២ និង​១២​នាទី​។

សូម​រំលឹក​ថា កាលពី​វេលា​ម៉ោង​០១ និង​១៥​នាទី ថ្ងៃ​ទី​០៤ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ចំណុច​មុខ​សាលា​បឋម​សិក្សា ច្រក​ទៀក តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤៤ ខាងកើត​រង្វង់​មូល​ស្ពានដែក ក្នុងភូមិ​ច្រក​ទៀក ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។ នៅ​ព្រឹក​ថ្ងៃ​ទី​៦ កញ្ញា​នេះ​ជា​លទ្ធផល មន្ត្រី​បរិស្ថាន​បាន​ធ្វើការ​វាស់វែង​ឈើ​ចំនួន​១៧​ដុំ ស្មើ​១,៤២​ម៉ែត្រគូប​ជា​ប្រភេទ​ឈើ​ចម្រុះ​៕ ដោយ ៖ វង្ស សន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ