ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាំទេ! យុវជ​ន​ច្នៃ​ឡាន​​ឆ្នាំ​៩២ ក្លាយ​ជា​ស៊េរីទំនើប​នោះ ក្រសួង​​មិន​អនុ​ញ្ញាត​​ឱ្យ​ឆៀក​​ឡើយ

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ នៅ​ទីបំផុត ការ​កែច្នៃ​រថយន្ត​កាម​រី​ស៊េរី​ចាស់​មក​ជា​រថយន្ត​ស៊េរី​ថ្មី​ដែល​​អ្នក​ណា​ៗ​ក៏​មានការ​ស្ងើចសរសើរ​នោះ មិន​ត្រូវ​បាន​ក្រសួង​សាធារណការ ​និង​ដឹក​ជញ្ជូន​អនុញ្ញាត​ឱ្យ​ឆៀក​ឡើយ និង​បាន​បង្ហាញ​ពី​ហេតុផល​មួយ​ចំនួន​ពីរ​​ការ​មិន​អនុញ្ញាត​នេះ គឺ​ការ​ច្នៃ​ខុសច្បាប់ ​និង​អាច​ប៉ះពាល់​ដល់​កម្មសិទ្ធិបញ្ញា​ទៀត​ផង ។…

ខេត្តបន្ទាយមានជ័យ ៖ នៅ​ទីបំផុត ការ​កែច្នៃ​រថយន្ត​កាម​រី​ស៊េរី​ចាស់​មក​ជា​រថយន្ត​ស៊េរី​ថ្មី​ដែល​​អ្នក​ណា​ៗ​ក៏​មានការ​ស្ងើចសរសើរ​នោះ មិន​ត្រូវ​បាន​ក្រសួង​សាធារណការ ​និង​ដឹក​ជញ្ជូន​អនុញ្ញាត​ឱ្យ​ឆៀក​ឡើយ និង​បាន​បង្ហាញ​ពី​ហេតុផល​មួយ​ចំនួន​ពីរ​​ការ​មិន​អនុញ្ញាត​នេះ គឺ​ការ​ច្នៃ​ខុសច្បាប់ ​និង​អាច​ប៉ះពាល់​ដល់​កម្មសិទ្ធិបញ្ញា​ទៀត​ផង ។

លោក ឈួ​ន សុ​ផា​ន់ ជា​ម្ចាស់​សហគ្រាស​ម៉ាស៊ី​ន​ច្រូតស្រូវ​ខ្នាត​ធំ​និង​លក់​គ្រឿងបន្លាស់​នៅ​ក្រុង​សិរី​សោភ័ណ​និង​ស្រុក​មង្គលបុរី បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​តាម​ទូរស័ព្ទ នៅ​ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០២០​ថា ក្រោយ​ពី​កូនប្រុស​របស់​គាត់​ឈ្មោះ ឈួ​ន ណា​រ៉ា អាយុ​២៨​ឆ្នាំ បាន​កែ​ច្នៃ​រថយន្ត​កាម​រី​ស៊េរី​ឆ្នាំ​១៩៩២ ចង្កូត​ស្តាំ​ឲ្យ​មាន​រូបភាព​ជា​រថយន្ត​ថ្មី ក៏​បាន​យក​ទៅ​ឆៀក​នៅ​មន្ទីរ​សាធា​រណការ ​និង​ដឹក​ជញ្ជូន​ខេត្ត ។

លោក ឈួ​ន សុ​ផា​ន់ បន្ត​ថា នៅ​ពេល​យក​ទៅ​ឆៀក​នោះ គឺ​បាន​ប្រាប់​មន្ត្រី​ជំនាញ​ថា នេះ​ជា​​រថយន្ត​កាម​រី​ស៊េរី​ឆ្នាំ​១៩៩២ ដែល​កូនប្រុស​គាត់​បាន​កែ​ច្នៃ​ជា​រថយន្ត​ស៊េរី​ថ្មី ។ ពេល​នោះ​មន្ត្រី​ត្រួតពិនិត្យ​លើ​ឯកសារ​គឺ​មាន​គ្រប់គ្រាន់​ទាំង​អស់ តែ​រថយន្ត​ចាស់​កែ​ច្នៃ​ជា​រថយន្ត​ស៊េរី​ថ្មី ទើប
ជា​បញ្ហា ។

ទោះបីជា​បែប​ណា ក្រុម​មន្ត្រី​បាន​ថតរូប​រថយន្ត​ដែល​សុំ​ឆៀក​នេះ​បង្ហោះ​ទៅ​ឱ្យ​មន្ត្រី​ជំនាញ​របស់​ក្រសួង​ពិនិត្យ និង​រង់ចាំ​រហូត​មក និង​ទើប​ទទួល​ព័ត៌មាន​ថា ក្រសួង​មិន​ចេញ​ឆៀក​ឱ្យ​ទេ ដោយ​សារ​រថយន្ត​កែ​ច្នៃ​ខុសច្បាប់​និង​កម្មសិទ្ធិបញ្ញា ។ ពិតជា​គួរ​ឱ្យ​សោកស្តាយ ចំពោះ​ការ​ប្រឹងប្រែង​របស់​កូនប្រុស​គាត់​ដែល​ខិតខំ​កែ​ច្នៃ​រថយន្ត​ស៊េរី​ចាស់​មក​ជា​រថយន្ត​ស៊េរី​ថ្មី ។

ទោះជា​យ៉ាងណា លោក ឈួ​ន សុ​ផា​ន់ បាន​កោតសរសើរ​កូនប្រុស​គាត់​យ៉ាង​ខ្លាំង ដែល​ឪពុក​គ្មាន​​លុយ​ទិញ​រថយន្ត​ស៊េរី​ថ្មី​ឱ្យ​កូន​ជិះ ហើយ​កូន​ប្រុស​ទិញ​រថយន្ត​កាម​រី​ស៊េរី​ឆ្នាំ​១៩៩២​ចង្កូត​ស្តាំ
ក្នុង​តម្លៃ​១.៥០០​ដុល្លារ យក​មក​កែ​ច្នៃ​រយៈពេល​ជាង​១​ឆ្នាំ​ទើប​រួចរាល់ ហើយ​យក​ទៅ​ឆៀក​សម្រាប់​​ឆ្នាំ​២០២០​នេះ ។ មិនតែប៉ុណ្ណោះ ថែម​ទាំង​ត្រូវ​បាន​បងប្អូន​ប្រជាពលរដ្ឋ​កោតសរសើរ
គ្រប់​ៗ​គ្នា និង​ថត​ជា​អនុ​ស្សារី​យ៍​និង​ថត​បង្ហាញ​ក្នុង​បណ្តាញ​សង្គម​ទៀត​ផង ។

លោក សុក ចាន់​ថា ប្រធាន​មន្ទីរ​សាធារណ​ការ​និង​ដឹក​ជ​ញ្ជូ​ន​ខេត្ត ថ្លែង​ថា រថយន្ត​ស៊េរី​ចាស់​ដែល​កែ​ច្នៃ​ជា​រថយន្ត​ស៊េរី​ថ្មី​ហើយ​យក​មក​ឆៀក​នោះ ដោយសារ​តែ​ឯកសារ​រថយន្ត​ផលិត​ឆ្នាំ​១៩៩២ ហើយ​ត្រូវ​បាន​កែ​ច្នៃ​ជា​រថយន្ត​ថ្មី​ទើប​មន្ត្រី​ជំនាញ​បាន​ថតរូប​បង្ហោះ​ឱ្យ​មន្ត្រី​ជំនាញ​ក្រសួង​ពិនិត្យ​មើល​សិន ដែល​ទីបំផុត​គឺ​មិន​អនុញ្ញាត​ឱ្យ​ឆៀក​ទេ ។

គួរ​រំលឹកថា ៖ ឡូយ​ម៉្លេះកូន​ខ្មែរ! ឡាន​​សេរីចាស់​ឆ្នាំ​៩២ ប្រែ​ក្រឡា​​​ជាឡាន​​​ស្ព័រ​រាង​​យ៉ាង​​សង្ហារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ