ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ ពេលពួក​គេ​កំពុង​​ដាក់​អន្ទាក់ និង​ដឹក​ជ​ញ្ជួ​ន​សាច់​ព្រៃ​ក្នុង​តំបន់​ហាម​

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ យ៉ាង​ហោច​ណាស់ បុរសជា​ព្រានព្រៃ​បី​នាក់​ក្នុង​ចំណោម​ប្រាំ​នាក់ ត្រូវ​បាន​មន្ត្រី​ជំនាញ​ឃាត់ខ្លួន ខណៈ​ពួក​គេ​កំពុង​ធ្វើ​សកម្មភាព​ដាក់​អន្ទាក់ និង​ដឹក​ជ​ញ្ជួ​ន​សាច់​ព្រៃ​ក្នុង​តំបន់ហាមឃាត់​។ មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹង​ថា ថ្ងៃ​ទី​០៥…

ខេត្តមណ្ឌលគិរី ៖ យ៉ាង​ហោច​ណាស់ បុរសជា​ព្រានព្រៃ​បី​នាក់​ក្នុង​ចំណោម​ប្រាំ​នាក់ ត្រូវ​បាន​មន្ត្រី​ជំនាញ​ឃាត់ខ្លួន ខណៈ​ពួក​គេ​កំពុង​ធ្វើ​សកម្មភាព​ដាក់​អន្ទាក់ និង​ដឹក​ជ​ញ្ជួ​ន​សាច់​ព្រៃ​ក្នុង​តំបន់ហាមឃាត់​។

មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹង​ថា ថ្ងៃ​ទី​០៥ ខែកញ្ញា ឆ្នាំ​២០២០ វេលា​ម៉ោង​១៥​និង​៤០​នាទី មន្ត្រី​ឧ​ទ្យា​នុ​រក្ស ប្រចាំ​ស្នាក់​ការ​អូរ​រ​វាក់ ដែន​ជម្រកសត្វព្រៃ​លំ​ផាត់​មណ្ឌល​គិរី ចុះ​ល្បាត​ត្រង់​ចំណុច​ភ្នំ​ស្វាយ ស្ថិត​ក្នុង​តំបន់​ស្នូល នៃ​ដែនជម្រកសត្វព្រៃ​លំ​ផាត់ ភូមិសាស្ត្រ ភូមិរ​វាក់ ឃុំរ​យ៉ ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី បាន​ប្រទះ​ឃើញ​ជនសង្ស័យ​ចំនួន​០៣​នាក់ ភេទ​ប្រុស កំពុង​ជិះ​ម៉ូតូ ចំនួន​០២​គ្រឿង នៅ​លើ​ម៉ូតូ​របស់​ជនសង្ស័យ មាន​ដឹក​កា​រ៉ុ​ងចំនួន​០៣​កា​រ៉ុ​ង ។

ដោយ​មានការ​សង្ស័យ​ក្រុមការងារ​បាន​ឃាត់​នៅ​ក្នុង​ខណៈនោះ​ជនសង្ស័យ​ចំនួន​០២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ​បាត់​ស្រមោល នៅ​សល់​តែ​ជនសង្ស័យ​ម្នាក់ ឈ្មោះ ព្រុ​ត កា​ដុល អាយុ ២៩​ឆ្នាំ ជនជាតិ​ក្រោល សញ្ជាតិ​ខ្មែរ មាន​ទីកន្លែង​កំណើត ភូមិរ​វាក់ ឃុំរ​យ៉ ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ដែល​មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​ស្រែ​ឈូក ឃុំ​ជ័យ​ឧត្តម ស្រុក​លំ​ផាត់ ខេត្តរតនគិរី​។ បាន​នាំ​ខ្លួន​មក​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ដើម្បី​សាកសួរ​បន្ត និង​ចាត់ការ​តាម​នីតិវិធី​។​

ក្រុមការងារ​បាន​ដកហូត​វត្ថុ​តាង​រួម​មាន ១-​ម៉ូតូ ម៉ាក​វ៉េវ ចំនួន​០២​គ្រឿង រក្សា​ទុក​នៅ​ស្នាក់​ការ​របៀង​អភិរក្ស​ជីវៈចម្រុះ​កោះ​ញែក ។ ២-​សាច់សត្វ​ទន្សោង​ព្រៃ (​ក្រៀម​)​ចំនួន​៧៦​គីឡូក្រាម ដឹក​ជញ្ជូន​យក​មក​រក្សា​ទុក​នៅ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​។

ដោយឡែក ថ្ងៃ​ទី​០៦ ខែកញ្ញា ឆ្នាំ​២០២០ មន្ត្រី​ស្នាក់​ការ​មេ​ម៉​ង់ បាន​ដឹកនាំ​បុគ្គលិក​អង្គការ​WWF​ផ្នែក​អនុវត្ត​ច្បាប់ បាន​ចុះ​ល្បាត​នៅ​ចំណុច​ផ្លូវ​ទៅ​ខ្ញែ​ង ស្ថិត​ក្នុងភូមិ​ខ្ញែ​ង ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី បាន​ប្រទះ​ឃើញ​ជនសង្ស័យ​ចំនួន​០២​នាក់​ជិះ​មូ​តូ​ម៉ាក​ហ្វូ​ធ័​រ ព​ណ៍​ខ្មៅ​ចំនួន​០១​គ្រឿង​ចេញពី​ព្រៃ ដោយ​មានការ​សង្ស័យ​ក្រុមការងារ​បាន​ស្ទាក់​ឃាត់​ជនសង្ស័យ​បាន​សារភាព​ថា​ខ្លួន​មក​ពី​មើល​អន្ទាក់​នៅ​ក្នុង​ព្រៃ ក្រុមការ​ងារ​បានឱ្យ​ជនសង្ស័យ​នាំ​ទៅ​ដោះ​អន្ទាក់​ដែល​ខ្លួន​បាន​ដាក់​ចំនួន​២២​ខ្សែ ក្រុមការងារ​បាន​នាំ​ជនសង្ស័យ​មក​ស្នាក់​ការ​មេ​ម៉​ង់​ដើម្បី​សួរនាំ និង​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់​ស្តី​ពី​តំបន់ការពារធម្មជាតិ​(​ពិន័យ​អន្តរការណ៍​)​។

ជនសង្ស័យ​ទាំង​ពីរ​មានឈ្មោះ ១.-ឈ្មោះជាតិ ញ៉ាក ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ព្នង សញ្ជាតិ​ខ្មែរ ២-ឈ្មោះ​ពិន ធូ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិ​ព្នង សញ្ជាតិ​ខ្មែរ អ្នក​ទាំង​​ពីរ​​មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ខ្ញែ​ង ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។

វត្ថុ​តាង​ដែល​បាន​ដកហូត​រួម​មាន​ ​អន្ទាក់​ខ្សែកាប​ចំនួន​២២​ខ្សែ ម៉ូតូ​ម៉ាក​ហ្វូ​ធ័​រ ព​ណ៌ខ្មៅ គ្មាន​ស្លាក​លេខ​ចំនួន​០១​គ្រឿង​។ វត្ថុ​តាង​ខាងលើ​ក្រុមការងារ​យក​ទៅ​រក្សា ទុក​បណ្ដោះ​អាសន្ន​នៅ​ទីស្នាក់ការ​មេ​ម៉​ង់​៕

អត្ថបទសរសេរ ដោយ