ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បឹង «​អូ​អេ​ស៊ី​ស​» ផុស​នៅ​កណ្តាលវាល​ខ្សាច់​ប្រទេស​ប៉េ​រូ ជា​បឹង​អច្ឆរិយ​អាច​ព្យាបាល​ជំងឺ​បាន

9 ឆ្នាំ មុន

«​ដេ​លី​ម៉េ​ល​» កាលពី​ពេល ថ្មី​ៗ​នេះ​បាន​ផ្សាយ​ពី​ទីកន្លែង​រស់នៅ​ជុំវិញ​បឹង​អូ​អេ​ស៊ី​ស (Oasis)​របស់​ជន​អម្បូរ «​ហួ​កា​ឆាយ​ណា​»(Huacachina) ប្រទេស​ប៉េ​រូ គឺជា​ទីកន្លែង​អច្ឆរិយ​នៅ​កណ្តាលវាល

«​ដេ​លី​ម៉េ​ល​» កាលពី​ពេល ថ្មី​ៗ​នេះ​បាន​ផ្សាយ​ពី​ទីកន្លែង​រស់នៅ​ជុំវិញ​បឹង​អូ​អេ​ស៊ី​ស (Oasis)​របស់​ជន​អម្បូរ «​ហួ​កា​ឆាយ​ណា​»(Huacachina) ប្រទេស​ប៉េ​រូ គឺជា​ទីកន្លែង​អច្ឆរិយ​នៅ​កណ្តាលវាល​ខ្សាច់​ដ៏​ហួតហែង​បំផុត​នៅ​លើ​ពិភពលោក ប៉ុន្តែ​ទីប្រជុំជន​នោះ​អ្នក​ភូមិ​រស់នៅ​ប្រកបដោយ​ឯករាជ្យ​ភាព ។

របាយការណ៍​បញ្ជាក់​ថា តំបន់​អូ​អេ​ស៊ី​ស ស្ថិត​នៅ​ប្រទេស​ប៉េ​រូ មាន​ទំហំ​ប្រហែល​៤​គីឡូម៉ែត្រ កា​រ៉េ ជាទី​តាំង​គួរ​ឱ្យ​ភ្ញាក់ផ្អើល ព្រោះ​សម្បូរ​ដោយ​ដើម​ដូង ដើមឈើ និង​បឹង​មួយ​ដែល​អ្នកស្រុក​មាន​ជំនឿ​ថា មាន​ភាព​សក្តិ​សិទ្ធិ​ក្នុង​ការ​ព្យាបាល​ជំងឺ ។ តំបន់​នោះ​ជា​ប្រភព​រស់នៅ​របស់​មនុស្ស​ប្រហែល​៩៦​នាក់ ។ ទីនោះ​មាន​សណ្ឋាគារ  ភោជនីយដ្ឋាន និង​បណ្ណាល័យ ដែល​ជា​ប្រភព​ពាណិជ្ជកម្ម​របស់​អ្នកស្រុក ។

ចំពោះ​អ្នកទេសចរ​ដែល​ទៅ​កម្សាន្ត​នៅ​ទីនោះ​អាច​មើលឃើញ​ទិដ្ឋភាព​ដ៏​កម្រ គឺ​ព្រះអាទិត្យ​រះ​នៅ​ពីលើ​ភ្នំខ្សាច់ ។ អ្នកស្រុក​អាច​ប្រកប​របរ​រកស៊ី​ចិញ្ចឹម​គ្រួសារ​ជាមួយ​អ្នកទេសចរ​បរទេស តាម​រយៈ​ការ​នាំ​ទៅ​ឈរ​ពីលើ​ទួល​ខ្សាច់​មើល​ព្រះអាទិត្យ​រះ និង​អស្តង្គត រួម​ទាំង​អាច​ជិះ​ក្តារ​ស្គី​នៅ​លើ​វាល​ខ្សាច់ ។
ដោយឡែក «​បឹង​» មួយ​នៅ​អូ​អេ​ស៊ី​ស កកើត​ពី​ធម្មជាតិ មានរឿង​ព្រេង​តំណាល​ថា បឹង​នោះ​ធ្លាប់​ជា​កន្លែង​ស្រង់ទឹក​របស់​ម្ចាស់​ក្ស​ត្រី​មួយ​អង្គ​។ ក្រោយមក​មាន​អ្នក​តាម​យាយី ម្ចាស់​ក្ស​ត្រី​ក៏​គេចខ្លួន​ដោយ​បោះបង់​បឹង​នោះ​ចោល ។

ឋានសួគ៌ «​អូ​អេ​ស៊ី​ស ហួ​កា​ឆាយ​ណា​» ធ្លាប់​ជា​តំបន់​មួយ​ស្ថិត​នៅ​ក្រោម​អាណានិគម​អេ​ស្ប៉ា​ញ ។ តំបន់​នោះ​ធ្លាប់​ល្បីល្បាញ​ពី​អតីតកាល ព្រោះ​ជា​កន្លែង​រស់នៅ​របស់​ជនជាតិ​ប៉េ​រូ ដែល​មានទ្រព្យ​ស្តុកស្តម្ភ ឬ​ចក្រពត្តិ​នៅ​ក្នុង​ឆ្នាំ​១៩៤០ និង​លេចឮ​ថា ការ​ងូតទឹក​នៅ​ក្នុង​បឹង  អូ​អេ​ស៊ី​ស អាច​ព្យាបាល​ជំងឺ​បាន ៕