ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​មួយ​ក្រុម​និង​ខ្មែរ​ម្នាក់ ជា​តំណាង​ជាប់ចោទ​សង្ស័យ​រំលោ.ភ​លើ​​ដី​គេ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មានដំណឹងថា លោក​ឧត្តមសេនីយ៍ឯកម្នាក់​ឈ្មោះ​ហ៊ា​ង ហ្វ​ខា​យ ជា​ជនជាតិ​ចិន (ដូចមិនជឿថា ផ្កាយបី) ​​ជា​អភិបាល​ក្រុមហ៊ុន ជី​នលី​ស៊ុន…

រាជធានីភ្នំពេញ ៖ មានដំណឹងថា លោក​ឧត្តមសេនីយ៍ឯកម្នាក់​ឈ្មោះ​ហ៊ា​ង ហ្វ​ខា​យ ជា​ជនជាតិ​ចិន (ដូចមិនជឿថា ផ្កាយបី) ​​ជា​អភិបាល​ក្រុមហ៊ុន ជី​នលី​ស៊ុន Cambodia Co.Ltd និងគូកន​ជា​ច្រើន​នាក់​ទៀត ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ចំនួន​៣​បទល្មើស គឺ បទ«​មិន​អនុវត្ត​សេចក្តីសម្រេច​របស់​តុលាការ បទ​ក្លែងបន្លំ​ឯកសារ​សាធារណៈ និង​​បទ​បំភាន់​មន្ត្រី​សុរិយោដី​អោយ​ចុះបញ្ជី​» ពាក់ព័ន្ធ​ការ​ធ្វើ​ឯកសារ​រំលោភ​យក​ដី​អ្នក​ដទៃ​ទំហំ​ជាង​៤​ហិ​កតា ស្ថិត​នៅ​ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​គោក​រកា ខណ្ឌដង្កោ (​បច្ចុប្បន្ន​ខណ្ឌ​ពោធិ៍​​សែន​ជ័យ​) ។

​យោង​តាម​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​អោយ​ស៊ើបសួរ កាលពី​ថ្ងៃ​ទី​១០ ​មីនា ឆ្នាំ​២០២០ បានបង្ហាញ​ថា លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចោទប្រកាន់​លើបុគ្គលិកក្រុមហ៊ុនមួយ​ដូចខាងក្រោម ៖

ទី​១-ឈ្មោះ លី​ម លាង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ក្រុមហ៊ុន ជី​ន លី​ស៊ុន Cambodia Co.Ltd ​(​ក្រៅ​ឃុំ​) ។ ទី​២-ឈ្មោះ ចូ​វ ជី​ង​ហ្វូ ជនជាតិ​ចិន មុខរបរ អភិបាល​ក្រុមហ៊ុន ជី​ន លី​ស៊ុន Cambodia Co.Ltd ​​(​ក្រៅ​ឃុំ​) ។
ទី​៣-ឈ្មោះ ហ៊ា​ង ហ្វ​ខា​យ ជនជាតិ​ចិន មុខរបរ អភិបាល​ក្រុមហ៊ុន ជី​ន លី​ស៊ុន Cam​bodia Co.Ltd ​(​ក្រៅ​ឃុំ​) ។ ទី​៤-ឈ្មោះ វ៉ូ សិន​តាំង ជនជាតិ​ចិន ជាអភិបាល​ក្រុមហ៊ុន ជី​ន លី​ស៊ុន Cambodia Co.Ltd ​(​ក្រៅ​ឃុំ​) ។ ទី​៥-ឈ្មោះ វ៉ាង យុន​ជិន ជនជាតិ​ចិន​ ជា​អភិ​បាល​ក្រុមហ៊ុន ជី​ន លី​ស៊ុន Cambodia Co.Ltd ​(​ក្រៅ​ឃុំ​) ។ទី​៦-និង គូកន ​(​ក្រៅ​ឃុំ​)

ជន​ទាំង​អស់នេះ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ «​មិន​អនុវត្ត​សេចក្តីសម្រេច​របស់​តុលាការ បទ ក្លែងបន្លំ​ឯកសារ​សាធារណៈ និង បទ​បំភាន់​មន្ត្រី​សុរិយោដី​អោយ​ចុះបញ្ជី​» ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០១៦ តាម​មាត្រា​៥២៣ និង មាត្រា​៦២៩ នៃ​ក្រមព្រហ្មទណ្ឌ និង មាត្រា​២៥២​នៃ​ច្បាប់​ភូមិបាល ។

​មាន​ដំណឹង​ពី​សាលា​ដំបូងមកថា លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​​​អោយ​ឃុំខ្លួន​បណ្តោះអាសន្ន​លើ​ជន​ត្រូវ​ចោទ​ទាំងអស់ ដើម្បី​បញ្ចប់​បទល្មើស ឬបង្ការ​បទល្មើស​កុំអោយ​កើតជា​ថ្មី , ដើម្បី​រារាំង​កុំអោយ​មានការ​គាបសង្កត់​លើ​សាក្សី ឬ ជន​រង​គ្រោះ ឬ រារាំង​កុំអោយ​មានការ​ត្រូវរ៉ូវ​គ្នា​រវាង​ជន​ត្រូវ​ចោទ និង អ្នកសមគំនិត , ដើម្បី​ធានា​រក្សា​ជន​ត្រូវ​ចោទ​ទុក​ជូន​តុលាការ​ចាត់ការ​តាម​នីតិវិធី និង ដើម្បី​ធានា​រក្សា​សណ្តាប់ធ្នាប់​សាធារណៈ កុំអោយ​មានការ​ច្របូកច្របល់​ដែល​បណ្តាល​មក​ពី​បទល្មើស ។

​ដំណើររឿង​នេះ ផ្តើម​ចេញពី​ជន​ត្រូវ​ចោទ​ទាំងអស់ បាន​យក​ដី​របស់​ឈ្មោះ សុខ សា​ខឿន ភេទ​ស្រី អាយុ​៦៥​ឆ្នាំ ទំហំ​ជាង​៤​ហិ​កតា មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​គោក​រកា ខណ្ឌដង្កោ (​បច្ចុប្បន្ន​ខណ្ឌ​ពោធិ៍​សែន​ជ័យ​) ទៅ​ធ្វើ​វិញ្ញាបនបត្រ​សម្គាល់​​ម្ចាស់​អចលនវត្ថុ​ថ្មី​មួយទៀត ដោយ​ក្លែងបន្លំ ដើម្បី​បាន​កាន់កាប់​លើ​ដី​កម្មសិទ្ធិ​របស់​ឈ្មោះ សុខ សា​ខឿន ។

យ៉ាងណា​ក៏​ដោយ កោះសន្តិភាព​ពុំ​អាច​ស្វែងរក​ការ​បំភ្លឺ​តាម​ទូរស័ព្ទ​ពី​អ្នកជា​ពាក់ព័ន្ធ​ខាង​ខាងលើ​នេះ បាន​នៅឡើយ​ទេ ។ ដរាបណា មានការ​បំភ្លឺ​យើង​នឹង​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ​ទៀត ។

ព័ត៌មានបន្ថែម​នឹងផ្សាយជូន​លើកាសែតកោះសន្តិភាព​។

អត្ថបទសរសេរ ដោយ