ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សកម្មភាពកា.ប់ឈើក្នុងឧទ្យានជាតិព្រះមុន្នីវង្សបូកគោ គឺដឹកចេញ​តែ​​យប់​?

3 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ឈើ​គេ​លួច​កាប់​នៅ​ក្នុង​ឧ​ទ្យា​ន​ជាតិ​ព្រះ​មុន្នី​វ​ង្ស​​បូកគោ​នៅ​តែ​បន្ត​ដឹក​ចេញ​នៅ​ពេល​យប់​ ​ខណៈសកម្មភាពនេះ​គឺ​រាប់​សិប​ឆ្នាំ​មកហើយ​ នៅ​តែ​បន្ត​កាប់​បំផ្លាញ ​។​ យោង​តាម​ការ​អោយ​ដឹង​ពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​មាត់ពាម ​ឃុំ​មា​ក់​ប្រាង្គ​ ស្រុក​ទឹកឈូ​ខេត្តកំពត ​បាន​និយាយ​ប្រាប់​​ថា​…

ខេត្តកំពត ៖ ឈើ​គេ​លួច​កាប់​នៅ​ក្នុង​ឧ​ទ្យា​ន​ជាតិ​ព្រះ​មុន្នី​វ​ង្ស​​បូកគោ​នៅ​តែ​បន្ត​ដឹក​ចេញ​នៅ​ពេល​យប់​ ​ខណៈសកម្មភាពនេះ​គឺ​រាប់​សិប​ឆ្នាំ​មកហើយ​ នៅ​តែ​បន្ត​កាប់​បំផ្លាញ ​។​

យោង​តាម​ការ​អោយ​ដឹង​ពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​មាត់ពាម ​ឃុំ​មា​ក់​ប្រាង្គ​ ស្រុក​ទឹកឈូ​ខេត្តកំពត ​បាន​និយាយ​ប្រាប់​​ថា​ ក្រុម​អ្នក​ឡើង​ទៅ​កាប់​ឈើ​រួច​អារ​ជា​បន្ទះក្ដារ​រួច​ហើយ​នោះ ​គឺ​ដឹក​តាម​ក្បូន​បណ្ដែត​ទឹក​នៅ​លើ​ទំនប់​វា​រី​អគ្គិសនី​កំចាយ​ ហើយ​បន្ត​អូស​ឡើង​នៅ​ភូមិ​មាត់ពាម​ក្នុងភូមិ​សាស្ត្រ​ឃុំ​មា​ក់​ប្រាង្គ​-​ហើយ​លាក់​ទុក​នៅ​ម្ដុំ​ស្ងាត់​នោះ​សិន​លុះ​ម៉ោង​11​យប់​ឬ​ម៉ោង​3​ទៀបភ្លឺ ​ទើប​មាន​ថ​យន្ត​កូរ៉េ​ចូល​ទៅ​ដឹក​ចេញ​ ។

​ពលរដ្ឋ​នៅ​ភូមិ​មាត់ពាម​បាន​និយាយ​ប្រាប់​បន្ត​ថា ​ខ្លួន​ពិតជា​ចង់​ដឹង​ចំនួន​រថយន្ត​ដឹក​ជញ្ជូន​ឈើ​ចេញពី​ឧ​ស្យា​ន​ជាតិ​បើ​គាត់​ពី​ថ្ងៃ​ទី១​កញ្ញា​ ដល់​ថ្ងៃ​ទី​៥ កញ្ញា ​មាន​ឈើ​ចំនួន៨​រថយន្ត​ត្រូវ​បាន​គេ​ដឹក​ជញ្ជូន​ចេញពី​ចំណុច​ខាងលើ​ ។

​លោក​ហ៊ុយ​ ហឿ​ន ​ប្រធាន​ស្នាក់​ការ​បរិស្ថាន​ប្រចាំការ​នៅរ​មណីយដ្ឋាន​ទឹកឈូ​បាន​និយាយ​ប្រាប់​ កាលពី​ព្រឹក​ថ្ងៃ​ទី​០៥ កញ្ញា ថា​ ឈើ​ពិតជា​មាន​ដឹក​ចេញពី​ឧ​ទ្យាន​​ជាតិ​មែន​ប៉ុន្តែ​ឈើ​ទាំងនោះ​ ពួក​អ្នកស្រុក​បាន​នាំគ្នា​ទៅ​អារ​ដើមឈើ​ងាប់​នៅ​ខាងលើ​ទំនប់​វា​រី​កំចាយ​តែ​ប៉ុណ្ណោះ​។​ លោក​ប្រធាន​ស្នាក់​ការ​រូប​នោះ​បាន​ប្រញាប់​បិទ​ទូរ​សព្ទ័​ភ្លាម​។

ចំណែកឯ​លោក​ស៊ុ​យ​ ធា​ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពត​ កាលពី​ព្រឹក​ថ្ងៃ​ទី៥ កញ្ញា​ ដដែល​បាន​និយាយ​ប្រាប់​តាម​ទូរ​សព្ទ័​ថា ​លោក​ជាប់​ប្រជុំ​ ។​

អ្នក​យក​ព័​ត៌​មាន​បន្ត​ព្យា​ឈម​ភ្ជាប់​ការ​ទំនាក់ទំនង​តាម​ទូរ​សព្ទ័​ទៅ​លោក​ស៊ុ​យ ​ធា​ ពាក់​
​ព័ន្ធ​និង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​ឧ​ទ្យាន​ជាតិ​ជា​យូ​រឆាំ្ន​ហើយ ​មិន​មាន​អ្នក​ណា​អន្តរា​គមន៍​។ ​ប៉ុន្តែ​គេ​បានដឹង​ថា​ ខាង​មន្ត្រី​បរិស្ថាន​ការពារ​ឧ​ស្យា​ន​ជាតិ​មុនី​វង្ស​បូកគោ​បានដឹង​រឿង​អ្នក​ឡើង​ទៅ​កាប់​ឈើ​ក្នុង​ឧ​ទ្យាន​ជាតិ​ច្រើន​ជាង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពត​ ។

អត្ថបទសរសេរ ដោយ