ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ហាញមុខលោកចោរ​ឆក់​ទូរ​ស័ព្ទ​គេបានល្អពេក​ តែជិះ​​ទៅបុក​ឡាន​

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ ជនសង្ស័យ​២​នាក់​ដែល​សកម្ម​ក្នុង​ការ​ប្រព្រឹត្ត​អំពើ​ចោរកម្ម ដែល​ធ្វើ​សកម្មភាព​«ឆក់»យក​ទូរស័ព្ទ​បាន​ពី​ស្ត្រី​ម្នាក់​ហើយ​តែ​រត់​មិន​រួច​ ក៏ត្រូវ​ពលរដ្ឋ​និង​ជន​រង​គ្រោះ​បាន​ប្រគល់​ឱ្យ​សមត្ថកិច្ច​កាលពី​ម្សិលមិញ​នោះ នៅ​ព្រឹក​ថ្ងៃ​ទី​០៧ កញ្ញា ត្រូវ​បាន​មន្ត្រី​ការិយាល័យ​ជំនាញ បង្ហាញ​មុខជា​សាធារណ​: ជាមួយនឹង​វត្ថុ​តាង​ផង…

ខេត្តបាត់ដំបង ​៖ ជនសង្ស័យ​២​នាក់​ដែល​សកម្ម​ក្នុង​ការ​ប្រព្រឹត្ត​អំពើ​ចោរកម្ម ដែល​ធ្វើ​សកម្មភាព​«ឆក់»យក​ទូរស័ព្ទ​បាន​ពី​ស្ត្រី​ម្នាក់​ហើយ​តែ​រត់​មិន​រួច​ ក៏ត្រូវ​ពលរដ្ឋ​និង​ជន​រង​គ្រោះ​បាន​ប្រគល់​ឱ្យ​សមត្ថកិច្ច​កាលពី​ម្សិលមិញ​នោះ នៅ​ព្រឹក​ថ្ងៃ​ទី​០៧ កញ្ញា ត្រូវ​បាន​មន្ត្រី​ការិយាល័យ​ជំនាញ បង្ហាញ​មុខជា​សាធារណ​: ជាមួយនឹង​វត្ថុ​តាង​ផង មុន​ពេល​បញ្ជូន​បន្ត​ទៅ​សាលាដំបូង​ខេត្ត​។​

លោក ឈឿ​ង គឹ​ម​សុង នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​បាន​ឲ្យ​ដឹង​ថា ជន​ដៃ​ស្អិត​ទាំង​២​នាក់​ ១-ឈ្មោះ សុង​ហេង សៀ​សៀង អាយុ​២២​ឆ្នាំ នៅ​ភូមិ​ត្រាង ឃុំ​អូរ​តា​គី ស្រុ​ស្រុក​ថ្មគោល និង ២-​ឈ្មោះ ផុ​ន សា​រាន ហៅ តឿ អាយុ​២២​ឆ្នាំ នៅ​ភូមិ ព្រៃ​ដាច់ ឃុំ​អូរ​តា​គី ស្រ​ស្រុក​ថ្មគោល​។ លោក បាន​ប្រាប់​ថា ជន​ទាំង​២​នាក់ បាន​ជិះ​ម៉ូតូ​ធ្វើ​សកម្ម​​ភាព​«​ឆក់​»យក​យក​ទូរស័ព្ទ​ដៃ​ពី​នារី​ម្នាក់​ឈ្មោះ សុខ សី​ណា អាយុ​២៥​ឆ្នាំ នៅ​ចំណុច​ភូមិ​២០​ឧសភា សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៦ កញ្ញា ពេល​នាង​កំពុង​ជិះ​ម៉ូតូ​និយាយ​ទូរស័ព្ទ​។

ប៉ុន្តែ​ពេល​ឆក់​បាន​សម្រេច ជន​ទាំង​២​នាក់​បាន​ជិះ​ម៉ូតូ​ទៅ​បុក​រថយន្ត​គេ​ដួល​ប្រកាច់​នៅ​នឹង​កន្លែង ទើបត្រូវ​នារី​រង​គ្រោះ​និង​ពលរដ្ឋ​ចាប់​ក្របួច​ជាន់​.​ក ប្រគល់​ភ្លាម​ៗ​ឱ្យ​កម្លាំង​របស់​លោក​ដែល​កំពុង​ល្បាត​តែ​ម្ដង​។ ​នៅ​ក្នុង​ស្ថានភាព​ចាប់​បាន​យ៉ាង​តន់​ហន់​បែប​នេះ ជាមួយនឹង​វត្ថុ​តាង​នៅ​ក្នុង​ដៃ​ជាក់ស្ដែង​ផង ជន​ដៃ​ស្អិត​ទាំង​២​នាក់​នេះ ហាក់​គ្មាន​ពាក្យ​អ្វី​ដែល​ត្រូវ​ប្រកែក​ជាមួយ​សមត្ថកិច្ច​ឡើយ​ពេល​មន្ត្រី​ជំនាញ​សួរ​ចម្លើយ​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជន​ទាំង​២​នាក់​បាន​សារភាព​ព្រម​ៗ​គ្នា​ថា ពួក​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ដៃ​ពី​នារី​រង​គ្រោះ​នោះ​មែន​។ ប៉ុន្តែ​ជាមួយនឹង​ការ​ផ្ដល់​ចម្លើយ​នេះ ជន​ដៃដល់​ម្នាក់ ឈ្មោះ សុខ លី​ណា បាន​សារភាព​ថា ខ្លួន​បាន​សម្រេច​ធ្វើ​សកម្ម​ភាព​​ឆក់​យក​ទូរស័ព្ទ​នេះ ដើម្បី​យក​ទៅ​លក់​បាន​លុយ រួច​យក​លុយ​នោះ​ទៅ​លស់
ចិញ្ចៀន​​ដែល​ខ្លួន​ដាក់បញ្ចាំ​គេ​ ។

​បន្ថែម​លើ​ការ​ប្រព្រឹត្ត​បទល្មើស«ឆក់​»នេះ បើ​តាម​លោក​ឈឿ​ង គឹ​ម​សុង នាយ​ការិ​យា​ល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​បាន​និយាយ​ថា ជន​ទាំង​២​នាក់​នេះ បាន​អះអាង​ថា ពួក​ខ្លួន​ទើប​ធ្វើ​សកម្មភាព​ឆក់​តែ​ម្ដងនេះ​គត់​។ ប៉ុន្តែ​បើ​តាម​ប្រវត្តិ​ក្រុម​នេះ ដែល​លោក​ទ​ទួល​បាន​ពី​ពលរដ្ឋ​និង​មន្ត្រី​មូលដ្ឋាន គឺ​ជន​ទាំង​២​នាក់​នេះ នៅ​មាន​បក្សពួក​មួយ​ចំនួន​ទៀត ធ្លាប់​ធ្វើ​សកម្មភាព​យ៉ាង​សកម្ម​នៅ​ឃុំ​ជ្រៃ ស្រុក​ថ្មគោល​។

មិនតែប៉ុណ្ណោះ លោក​គឹ​ម​សុង បាន​បញ្ជាក់​ថា ក្រុម​នេះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​មុខសញ្ញា​ដែល​តែង​លួច​កប់​កញ្ចក់​រថយន្ត​អ្នកដំណើរ​ពេល​យប់​នៅ​ម្ដុំឃុំ​ជ្រៃនោះ​កន្លង​មក​ផង​ដែរ​។ ព្រោះ​ម្ចាស់​រថយន្ត​រង​គ្រោះ ក៏​បានឃើញ​ភិន​គា​គ​ម៉ូតូ​ដែល​ក្រុម​នេះ​ជិះ គឺ​ស៊ីសង្វាក់​ទៅ​នឹង​ម៉ូតូ​ធ្វើ​សកម្មភាព​ឆក់​នេះ​តែ​ម្ដង ​។

ប៉ុន្តែ​ជន​នេះ​ មិន​សារភាព​ថា ខ្លួន​ធ្លាប់​គប់​កញ្ចក់​រថយន្ត​គេ​ពេល​យប់​កន្លង​មក​ទេ ដោយ​គ្រាន់តែ​អះអាង​ថា ធ្លាប់​ដឹង​រឿង​គប់​កញ្ចក់​រថយន្ត​គេ​ពេល​យប់​។​យ៉ាងណា​ក៏​ដោយ លោក​ឈឿ​ង គឹ​ម​សុង បាន​បញ្ជាក់​ថា ជា​មួយនឹង​ការ​ឃាត់ខ្លួន​ជន​ដៃ​ស្អិត​ទាំង​២​នាក់​នេះ កម្លាំង​ជំនាញ​ដកហូត​បាន​វត្ថុ​តាង​មាន ទទូរ​សព្ទ​ដៃ​មួយ​គ្រឿង​ម៉ាក Iphone X ពណ៌​ស​ជា​របស់​ជន​រង​គ្រោះ​, ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា វី​ន​ន័​រ ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០១៧ គ្មាន​ស្លាក​លេខ ជា​ម៉ូ​ជា​ម៉ូតូ​ជនសង្ស័យ​ជិះ​ធ្វេ​ី​សកម្មភាព​។

​លោក​គឹ​ម​សុង បាន​បន្ថែម​ថា ចំពោះ​ទូរ​ស័​ព្ទ​ដែល​ដកហូត​បាន គឺ​លោកស្នងការ​ខេត្ត និង លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បាន​សម្រេច​ប្រគល់​ជូន​នារី​រង​គ្រោះ​វិញ​ហើយ​។ ដោយឡែក​ ជនសង្ស័យ​មន្ត្រី​ជំនាញ​កំពុង​រៀបចំ​សំណុំរឿង ដើ​ម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តចាត់ការ​តាម​នីតិវិធី​ច្បាប់​ ៕

អត្ថបទសរសេរ ដោយ