ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជន​ជាតិស្បែក​ខ្មៅ​៣​នាក់ និង​ស្ត្រី​ខ្មែរ​ម្នាក់ពាក់ព័ន្ធករណី​ឆបោក និង​សម្អាតប្រាក់ ត្រូវ​តុលាការសម្រេចហើយ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សេចក្តី​រាយ​ការ​ណ៍​ឲ្យ​ដឹង​ថា ជន​ស្បែក​ខ្មៅ​ប្រុស​ស្រី​៣ នាក់ នឹង​ស្ត្រី​ខ្មែរ​ម្នាក់ កាលពី​រសៀល​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០២០ ចៅក្រម​ស៊ើប​សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ…

រាជធានីភ្នំពេញ ៖ សេចក្តី​រាយ​ការ​ណ៍​ឲ្យ​ដឹង​ថា ជន​ស្បែក​ខ្មៅ​ប្រុស​ស្រី​៣ នាក់ នឹង​ស្ត្រី​ខ្មែរ​ម្នាក់ កាលពី​រសៀល​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០២០ ចៅក្រម​ស៊ើប​សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីការ​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធ​នា​គារ​ជា​បណ្តោះ​អា​សន្ន ក្រោម​ការ​ចោទប្រកាន់​ពី​បទ​​ឆបោក និង​បទ​សម្អាត​ប្រាក់ ។

សង្ស័យ​រួមមាន ១-​ឈ្មោះ ប៊ុ ន ស្រីឡែ ន ភេទ​ស្រី អាយុ​៣១​ឆ្នាំ ជន​ជាតិ​ខ្មែរ ២-​ឈ្មោះ EBENEZER OYETORAN ភេទ​ប្រុស ជនជាតិ​នី​ហ្សេ​រី​យ៉ា ៣-​ឈ្មោះ OYETORAN MARGARET IBDUNNI ភេទ​ស្រី ជនជាតិ​នី​ហ្សេ​រី​យ៉ា និង​៤-​ជនសង្ស័យ ឈ្មោះ IBEH HENRY ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជនជាតិ​នី​ហ្សេ​រី​យ៉ា ។

ការ​ឃុំខ្លួន​ជនសង្ស័យ​ខាងលើ​នេះ ​បើ​យោង​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក បាន​ចេញផ្សាយ​ជា​ផ្លូវការ​របស់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០២០ ក្រោយ​ពី​បាន​ទទួល​បណ្តឹង​របស់​ជន​រង​គ្រោះ និង​ទទួលបញ្ជា​ពី​នាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ បាន​សហការ​គ្នា ធ្វើការ​នាំខ្លួន ជនសង្ស័យ​ជា​បន្តបន្ទាប់​ចំនួន​៤​នាក់ រួច​បាន​បញ្ជូន​ទៅ​តុលាការ រហូត​មាន​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​នៅ​មណ្ឌល អប់រំ​កែប្រែ ម១ និង ​ម​២ ព្រៃ​ស របស់ចៅក្រម​ស៊ើបសួរ​ពី​បទ​ឆបោក និង​សម្អាត​ប្រាក់ ។

តាម​ការ​បញ្ជាក់ពី​សម​ត្ថិ​កិច្ច​ជំនាញបាន​ឲ្យ​ដឹង​ថា ក្រុម​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ឆបោក​ប្រាក់​តាម​រូបភាព​ក្នុង​ការ​ទំនាក់​ទំ​ន​ង​តាម​បណ្តាញ​សង្គម​ដោយ​លួងលោម បោក បញ្ឆោត​មនោសញ្ចេតនា​ពី​ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រទេស និង​ជនបរទេស​ក្រៅប្រទេស​ឲ្យ​ផ្ញើ ប្រាក់​មក​ឲ្យ​ខ្លួន​នៅ​ប្រទេស​កម្ពុជា តាម​រយៈ​ភ្នាក់ងារ​ផ្ញើ និង​ដក​ប្រាក់ និង​ធនាគារ​មួយ ចំនួន បន្ទាប់​ពី​ដក​ប្រាក់​បាន​ហើយ ជនសង្ស័យ​ក៏​ផ្ញើ ប្រាក់​នោះ​ទៅ​បក្ខពួក​ផ្សេងៗ ដែល មាន​ក្បាលម៉ាស៊ីនដឹកនាំ និង​អង្គការ​ចាត់តាំង ដោយ​ទទួល​បាន​ភាគលាភ​ទៅ​តាម តួនាទី​រៀង​ៗ​ខ្លួន រួច​មេ​ក្លោ​ង​បាន​បង្កើត​មូលនិធិ ដើម្បី​ទទួល​ប្រាក់​នៃ​បទល្មើស​នោះ ទៅ ទិញ​អចលនទ្រព្យ និង​បើក​អាជីវកម្ម​ផ្សេង​ៗ ដើម្បី​ទៅ​បំ​លែង​ជា​ហិរញ្ញប្បទាន ស្របច្បាប់ រួច​បន្ត​ផ្ញើ ប្រាក់ទាំងនោះ​ទៅ ប្រទេស​របស់​ពួកគេ​វិញ ក្នុង​គោលបំណង​ដើម្បី​សម្អាត ប្រាក់ ដែល​បាន​មក​ពី​អំពើ​ឆបោក ។

ជន​ដែល​ត្រូវ​ចោទ​ទាំង​៤​នាក់ ត្រូវ​បាន​ចៅក្រមស៊ើបសួរ​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន និង​ឲ្យ​ភ្នាក់ងារ​មាន​សមត្ថកិច្ច​នៃ​កម្លាំង​នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស បច្ចេក​វិទ្យា​ធ្វើការ​នាំខ្លួន​ទៅ​មណ្ឌល​អប់រំ​កែប្រែ​ទី១​ ( ម​១) ហើយ ។

បន្ទាប់​ពី​ឃុំខ្លួន​ជនសង្ស័យ​ទាំង​៤នាក់​នោះ លោក​ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេក​វិ​ទ្យា បាន​ក្រើនរំឭកដល់​បងប្អូនប្រជាពលរដ្ឋ ឱ្យ​មានការប្រុង​ប្រយ័ត្ន​ខ្ពស់ ចំពោះ​ក្រុម​ជន ឆបោក បើមាន​ករណីនេះ​កើតឡើង សូម​ប្រញាប់​ទៅ​ដាក់ពាក្យបណ្តឹង​នៅ​នាយកដ្ឋាន ប្រឆាំងបទល្មើស​បច្ចេកវិទ្យា ដើ​ម្បី​មាន​ភាព​ងាយ​ស្រួ​ល​ក្នុង​ការ​ទប់ស្កាត់ នឹង​បង្ក្រាប​បទល្មើស​ឲ្យ​ទាន់​ពេលវេលា ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ