ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្វេងយល់​ពី​ការ​លាង​រថយន្ត​ដែល​អាច​សន្សំ​សំចៃ​ទឹកបាន​បាន​មួយ​កម្រិត

9 ឆ្នាំ មុន

ជា​ការ​ពិត​ណាស់​ការ​លាង​រថយន្ត​ក៏​មាន​សិល្ប៍​វិធី​ក្នុង​ការ​សន្សំ​សំចៃ​ផង​ដែរ ពិសេស​គឺ​ការ​ប្រើប្រាស់​ទឹក​លាង​សម្អាត​តែ​ម្តង ហើយ​ក្នុង​នោះ​ការ​ជ្រើសរើស​ឧបករណ៍​សម្រាប់​ប្រតិបត្តិ​កិច្ចការ​នេះ

ជា​ការ​ពិត​ណាស់​ការ​លាង​រថយន្ត​ក៏​មាន​សិល្ប៍​វិធី​ក្នុង​ការ​សន្សំ​សំចៃ​ផង​ដែរ ពិសេស​គឺ​ការ​ប្រើប្រាស់​ទឹក​លាង​សម្អាត​តែ​ម្តង ហើយ​ក្នុង​នោះ​ការ​ជ្រើសរើស​ឧបករណ៍​សម្រាប់​ប្រតិបត្តិ​កិច្ចការ​នេះ​ត្រឹមត្រូវ​នឹង​នាំ​មក​នូវ​គុណប្រយោជន៍​កាន់តែ​ច្រើន​ដល់​លោក​អ្នក ។

ចំពោះ​ចម្លើយ​នៃ​ការ​លើក​ទ្បើ​ង​ខាងលើ​នេះ កោះសន្តិភាព​សូម​បកស្រាយ​ផ្អែក​តាម​គេហទំព័រ​ជំនាញ​របស់​បរទេស​ដូច​ខាងក្រោម​៖

ប្រដាប់ប្រដា​ឬ​សម្ភារ​សម្រាប់​លាង​សម្អាត​រថយន្ត ដើម្បី​ជួយ​សន្សំ​សំចៃ​ទឹកបាន​ច្រើន​នោះ​គឺ​ពុំ​មាន​អ្វី​ច្រើន​ដល់​ថ្នាក់​រាប់​សិប​ទ្បើ​យ ប៉ុន្តែ​វា​មាន​វិធីសាស្ត្រ​មួយ​ចំនួន​ក្នុង​ការ​រក្សា​ស្តុក​ទុក​ទឹក ខណៈ​ពេល​នៃ​ការ​លាង​សម្អាត​ទៅ​វិញ​ទេ​។ មួយវិញទៀត ជា​និច្ចកាល​វា​ក៏​ពុំ​ចាំបាច់​លាង​សម្អាត​ឱ្យ​បាន​ពេញលេញ​ទ្បើ​យ ដូច្នេះ​ការ​ប្រើប្រាស់​ត្រឹមតែ​ការ​បាញ់​ទឹក​ក៏​អាច​សន្សំ​សំចៃ​ទឹកបាន​មួយ​កម្រិត​ដែរ ។ ជា​ទូទៅ​គឺ​គ្រាន់តែ​បាញ់​ទឹក​លើ​រថយន្ត បន្ទាប់​មក​ជូត​សម្អាត​និង​ជម្រះ​ភាព​កខ្វក់​ចេញ​ក្រោយ​ពី​ការ​បាញ់​ទឹក​នោះ​ជាមួយនឹង​កូនកន្សែង​ពោះគោ​ស្អាត​ជា​ការ​ស្រេច ។

ការ​អនុវត្ត​ដ៏​ងាយ​ៗ​នេះ គឺ​ទទួល​បាន​អត្រា​កម្រិត​ល្អ​ពី​អ្នកជំនាញ និង​អតិថិជន​ក៏​ដូច​ជា​អ្នក​ប្រើប្រាស់​ជា​ច្រើន ដែល​សុទ្ធតែ​ធ្លាប់​មានបទពិសោធន៍​រួច​ហើយ ។

លើស​ពី​នេះ​ការ​ប្រើ​វិធី​លាង​រថយន្ត​ជាក់ស្តែង តាម​យានដ្ឋាន​គឺ​វា​ប្រើ​ទឹក​តិច​ជាង​ការ​អនុវត្ត​នៅផ្ទះ​ទៅ​ទៀត ហើយ​វា​ក៏​កាន់តែ​ប្រសើរ​ដែរ ក្នុង​បរិយាកាស​នេះ ពីព្រោះ​ថា ក្នុង​ចំណោម​នៃ​ការ​ខ្ជះខ្ជាយ​ទឹក​ពេល​លាង​សម្អាត​រថយន្ត​ទាំងអស់ គឺ​មានការ​ផ្ញើ​សារ​ដោយ​ផ្ទាល់ ដើម្បី​រក​ដំណោះស្រាយ​ឱ្យ​មាន​ភាព​ងាយស្រួល​ចំពោះ​ករណី​នេះ ៕