ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំងបាត់ដំបង​តាមចាប់ឧក្រិដ្ឋ​​កំពុង​សំងំសង់ផ្ទះថ្មី​នៅ​ពោធិ៍​​សាត់​

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ​ឧក្រិដ្ឋជន​ម្នាក់​បាន​រត់គេច​ខ្លួន​ចោល​ស្រុកកំណើត​អស់​រយៈ​ពេល​១២​ឆ្នាំ ក្រោយ​ពេល​ធ្វើ​សកម្មភាព«ប្លន់» តែ​ត្រូ​វបាន​កម្លាំង​ផ្នែក​អនុវត្ត​ដីកា​នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់តាម​រក​ឃើញ​និង​បាន​ចាប់ខ្លួន បាន​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​០៦ កញ្ញា ខណៈ​ដែល​ជន​នេះរត់​ទៅ​សាងសង់​លំនៅ​ឋាន​ថ្មី ចំណុច​​អូរ​រំចេក ស្ថិត​ក្នុងភូមិ​សំលាញ់…

ខេត្តបាត់ដំបង ៖ ​ឧក្រិដ្ឋជន​ម្នាក់​បាន​រត់គេច​ខ្លួន​ចោល​ស្រុកកំណើត​អស់​រយៈ​ពេល​១២​ឆ្នាំ ក្រោយ​ពេល​ធ្វើ​សកម្មភាព«ប្លន់» តែ​ត្រូ​វបាន​កម្លាំង​ផ្នែក​អនុវត្ត​ដីកា​នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់តាម​រក​ឃើញ​និង​បាន​ចាប់ខ្លួន បាន​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​០៦ កញ្ញា ខណៈ​ដែល​ជន​នេះរត់​ទៅ​សាងសង់​លំនៅ​ឋាន​ថ្មី ចំណុច​​អូរ​រំចេក ស្ថិត​ក្នុងភូមិ​សំលាញ់ ឃុំ​ក្រពើ​ពីរ ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ ដោយ​មាន​កិច្ចសហការ​ជាមួយ​មន្ត្រី​ជំនាញ​មូលដ្ឋាន​ផង​។​

នាយ​រង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ លោក កង សុ​ផា​ណ្ណា បាន​ប្រាប់​ថា ជន​ត្រូវ​ចោទ​ឈ្មោះ រឿង និមល អាយុ​៤០​ឆ្នាំ ស្រុក​កំណើត​នៅ​ភូមិ​អូរ ឃុំ​អណ្ដើក​ហែប ស្រុក​រតន​មណ្ឌល ត្រូវ​បាន​កម្លាំង​របស់​លោក​តាម​ចាប់ខ្លួន​បាន​នៅ​ទឹកដី​ខេត្តពោធិ៍សាត់ ដោយ​មាន​កិច្ចសហការ​ពី​កម្លាំង​ខេត្ត​នេះ​ផង ដោយ​យោង​តាម​ដីកា​បង្គាប់​អោយ​ចាប់​ខ្លួន លេខ​៣៦៥ ដ​/​ប​/​ខ ចុះ​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០០៩ ដោយ​លោក អ៊ុំ ចាន់​ថុ​ល ចៅក្រម​សេ​ុ​ី​ប​សួរ​សាលាដំបូង​ខេត្តបាត់ដំបង ដោយ​ជាប់ចោទ​ពី​បទ​«ប្លន់»​។

លោក កង សុ​ផា​ណ្ណា បាន​និយាយ​ថា ជន​ឈ្មោះ រឿង និមល នេះ​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​រួច​ហើយពី​បទ «​ប្លន់​» ដោយ​កំណត់​ទោស​ចំនួន​១២​ឆ្នាំ (​គិត​ចាប់ពី​ថ្ងៃ​ចាប់​ខ្លួន​)​។​ សមត្ថកិច្ច​បាន​រំលឹក​អំពី​ប្រវត្តិ នៃ​អំពើ​ប្លន់​របស់​ទណ្ឌិត រឿង និមល នេះ​ថា ទណ្ឌិត រឿង និមល បាន​ធ្វើ​សកម្មភាព​«ប្លន់​»ផ្ទះ​អ្នកស្រុក កាលពី​ថ្ងៃ​ទី​២៩ កុម្ភ​: ឆ្នាំ​២០០៨ កន្លង​ទៅ នៅ​ចំណុច​ភូមិ​អូរ ឃុំ​អណ្តើក​​ហែប ស្រុក​រតន​មណ្ឌល​។

កាលនោះ​ ជន​នេះ​បាន​ប្រើប្រាស់ពូថៅ​កាប់​ជន​រង​គ្រោះ​ប្លន់​យក​ម៉ូតូ​ ។ ក្រោយ​ប្លន់​បាន​សម្រេច ជន​នេះ​បាន​ព្យាយាម​រត់គេច​ខ្លួន​រហូត ហើយ​បាន​ទៅ​សាងសង់​ទីកន្លែង​ស្នាក់​នៅ​ថ្មី នៅ​លើ​ទឹកដី​ខេត្តពោធិ៍សាត់ ត្រង់​ចំណុច​ខាងលើ​រហូត​ដល់​ថ្ងៃ​ចាប់ខ្លួន​តែ​ម្ដង​។​បើ​តាម​ចម្លើយ​ទណ្ឌិត រឿង និមល ក្រោយ​ពេល​ត្រូវ​ចាប់ខ្លួន ជន​នេះ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​បទ​ល្មើស​ឧក្រិដ្ឋ​នេះ​មែន​។

ជន​នេះ​បាន​រំលឹក​ថា កាលនោះ​ខ្លួន និង ឈ្មោះ សល់ បាន​ផឹកស្រា​ជាមួយ​គ្នា​រហូត​ដល់​ស្រវឹង ហើយ​បាន​សុំ​ម៉ូតូ​បងប្រុស​ម្នាក់ ដែល​ខ្លួន​មិន​ចាំ​ឈ្មោះ ជិះ​ជាមួយ​ចេញពី​ចំការ​ទៅ​ភូមិ​កណ្ដាលស្ទឹង ឃុំ​អណ្តើក​ហែប​។ ជន​នេះ​ បាន​បញ្ជាក់​ថា នៅ​ពេល​ម្ចាស់​ម៉ូតូឌុប​ពួក​ខ្លួន​ដល់​កន្លែង​ស្ងាត់ ឈ្មោះ​សល់ ក៏​បាន​យក​ពូថៅ​កាប់​លើ​ម្ចាស់​ម៉ូតូ​មួយ​ពូថៅ​ហើយ​ប្លន់ យក​ម៉ូតូ​ម៉ាកហុងដាឌ្រីម ស៊េរី​ឆ្នាំ​២០០៧ ពណ៌​ខ្មៅ ជិះ​គេចខ្លួន​ ។ ប៉ុន្តែ​ត្រូវ​សមត្ថ​កិច្ច​ចាប់​បាន​ឈ្មោះ​សល់ ចំណែក​ខ្លួន​បាន​រត់គេច​ខ្លួន​រហូត​មក​ដល់​ថ្ងៃ​ចាប់ខ្លួន​បាន​នេះ គឺ​១២​ឆ្នាំ​ហើយ​។​

លោក កង សុ​ផា​ណ្ណា នាយ​រង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ បាន​បញ្ជាក់​ថា កម្លាំង​ជំនាញ បាន​ចំណាយពេល​រាប់​ឆ្នាំ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ទណ្ឌិត រឿង និមល នេះ ដោយសារ​តែ​ជន​នេះ បាន​ផ្លាស់​ប្ដូរ​លំនៅ​ឋាន​ពី​ខេត្តបាត់ដំបង ទៅ សម្ងំ​ស្នាក់​នៅ ទឹកដី​ខេត្តពោធិ៍​សាត់​។ ប៉ុន្តែ​យ៉ាងណា ​ពេល​នេះ កម្លាំង​ការិយាល័យ​ជំនាញ​យើង​ចាប់ខ្លួន​បាន និង បាន​បញ្ជូន​ជន​នេះ​ទៅ​ប្រគល់​ជូន​តុលាការ​ហើយ​ដែរ​៕ ​

អត្ថបទសរសេរ ដោយ