ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យាយរវល់ស្តាប់ធម៌ ​ផ្ញើ​ចៅស្រី​ឱ្យ​បុរស​ម្នាក់​​ជូនទៅ​​ផ្ទះ ​ដូច​ផ្ញើ​ស្ក​រ​នឹង​ស្រមោច​

3 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ​៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថ​​កិច្ច​ប៉ូ​លី​ស​ស្រុក​ត្រពាំង​ប្រាសាទធ្វើការ​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​៥ ​ក​ញ្ញា ឆ្នាំ​២០២០​ ពី​បទ​ប្រ​ទូ​ស្គ​កេ​រ្តិ៍​ខ្មាសលើ​​ក្មេង​ស្រី​វ័យ​១៣​ឆ្នាំ​ម្នាក់ ​បន្ទាប់​ពី​បុរស​រូប​នេះ​បាន​ធ្វើ​សកម្មភាព​ចាប់​បង្ខំសេពសន្ថវៈមិនបានសម្រេច​​នៅ​ចំណុច​ស្ពាន​​មួយកន្លែង ស្ថិត​ក្នុង​ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ ​កាលពី​យប់​ថ្ងៃ​ទី​២…

ខេត្តឧត្តរមានជ័យ ​៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថ​​កិច្ច​ប៉ូ​លី​ស​ស្រុក​ត្រពាំង​ប្រាសាទ
ធ្វើការ​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​៥ ​ក​ញ្ញា ឆ្នាំ​២០២០​ ពី​បទ​ប្រ​ទូ​ស្គ​កេ​រ្តិ៍​ខ្មាសលើ​​ក្មេង​ស្រី​វ័យ​១
៣​ឆ្នាំ​ម្នាក់ ​បន្ទាប់​ពី​បុរស​រូប​នេះ​បាន​ធ្វើ​សកម្មភាព​ចាប់​បង្ខំសេពសន្ថវៈមិនបានសម្រេច​​នៅ​ចំណុច​ស្ពាន​​មួយកន្លែង ស្ថិត​ក្នុង​ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ ​កាលពី​យប់​ថ្ងៃ​ទី​២ ​កញ្ញា ឆ្នាំ​២០២០​ កន្លង​ទៅ ហើយ​​ត្រូវ​បាន​ឪពុក​ម្តាយ​ក្មេង​ស្រីរងគ្រោះ​ដាក់​ពាក្យ​​បណ្តឹង​ឱ្យ​​​ចាប់ខ្លួនតែម្តង​​។

ជនសង្ស័យ​ឈ្មោះ​ពៅ ពឿ​ត​ ភេទប្រុស ​អាយុ២០ឆ្នាំ ​រស់នៅក្នុងភូមិឃុំកើតហេតុ​ខាងលើ ចំណែកក្មេង​ស្រីរងគ្រោះ មានអាយុ​១៣​ឆ្នាំ ។

ប៉ូ​លី​សបាន​ធ្វើការ​សាកសួរ ហើយ​​ក្មេង​ស្រីរងគ្រោះ​វ័យ​១៣​ឆ្នាំ​​បាន​បំភ្លឺ​​ឱ្យ​ដឹង​ថា មុន​ពេល
កើតហេតុ​ នាង​បាន​ទៅ​វត្ត​ក្នុង​រដូវ​​បុណ្យកាន់បិណ្ឌ​កាលពី​យប់​ថ្ងៃ​ទី​២ ​កញ្ញា ឆ្នាំ​​២០២០​ ជាមួយ​ជី​ដូន​ឈ្មោះ​លោកយាយ​ម៉ៅ ខណៈនោះ​លោកយាយ​ជាប់រ​វល់​ស្តា​ប់លោក​សូត្រ​ធ​ម៍
សិន ​ដោយ​ប្រាប់​នាង​ថា ចៅ​ឡើង​ជិះ​​ម៉ូតូ​ទៅ​ផ្ទះ​យាយ​ជាមួយ​ឈ្មោះ​ពៅ ពឿ​ត​ ​មុន ​ចាំ​យាយ​ស្តា​ប់លោក​សូត្រ​ធ​ម៍​ចប់ ​យាយ​នឹង​ទៅ​តាម​ក្រោយ​»។

​ក្មេង​ស្រីរងគ្រោះ​​បាន​បញ្ជាក់ថា នៅ​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​២ កញ្ញា ឆ្នាំ​២០២០ ជនសង្ស័យ​​ឈ្មោះ​ពៅ ពឿត បាន​ឌុប​នាង​មក​ដល់គល់​ស្ពាន​​ត្រង់​ចំណុចកើតហេតុ​ខាងលើ ក៏​​ប្រើ​ល្បិច​ពន្លត់ភ្លើង​ម៉ូតូ​ ដោយ​និយាយ​ថា ដាច់​ភ្លើង​ម៉ូតូ​ហើយ ​រួច​​ជនសង្ស័យ​ឈប់​ម៉ូតូ​ដើរទៅ​បត់ជើងតូច ចំណែក​​នាង​ក៏​ចុះ​ពីលើ​ម៉ូតូ​ដែរ​ ស្រាប់តែ​ជនសង្ស័យ​ស្ទុះ​មក​ឱប​​នាង ​ដោយ​គំរាម​ថា បើ​ហ៊ាន​ស្រែក​នឹង​​ផ្តាច់ជីវិត​​ចោល ។ ​ភ្លាម​ៗ​នោះ​​ ជនសង្ស័យ​បាន​ចាប់​​សំរាត​​សម្លៀក​បំពាក់ និង​បំរុងចាប់បង្ខំសេពសន្ថវៈដែរ​ ប៉ុន្តែ​មិន​បាន​សម្រេច​ ដោយសារ​នាង​បាន​ស្រែក​ខ្លាំង​ៗ ​និង​ប្រឹង​រើ​បំរះ​រួច ហើយ​រ​ត់ទៅ​ផ្ទះ​យាយ​វិញ​ ​បន្ទាប់មក​​នាង​បាន​ប្រាប់​ឪពុក​ម្តាយឱ្យ​ដឹង​ ​ទើប​ដាក់ពាក្យ​ប្តឹង​ចូល​ទៅ​អធិការ​ស្រុក​ត្រពាំង​ប្រាសាទ​តែម្តង​។

ប៉ូ​លី​ស​អធិការ​ស្រុក​ត្រពាំង​ប្រាសាទ​បានឱ្យ​ដឹង ក្រោយ​ពី​បាន​ទទួល​នូវ​ពាក្យ
បណ្តឹង​​ពី​ឪពុក​ម្តាយ​​ក្មេង​ស្រី​​រួច​មក​ សមត្ថ​កិច្ច​បាន​ធ្វើការ​ស៊ើបអង្កេត ​និង​​ហៅ​​ជនសង្ស័យ​មក​ធ្វើការ​សាកសួរ​ ហើយ​ជនសង្ស័យ​បាន​ឆ្លើយ​​សារ​ភាព​ថា ​ខ្លួន​ពិត
ជា​បាន​ចាប់​នាង​ដូច​​ពាក្យ​ចោទប្រកាន់​មែន ។

យោង​តាម​ពាក្យបណ្តឹង​ និងចម្លើយ​សារភាព​​របស់​ជនសង្ស័យ ​សមត្ថកិច្ច​បានកសាង​សំណុំរឿង​បញ្ជូនខ្លួន​ជនសង្ស័យ​ទៅ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​និ​តិ​ជន នៃស្នងការដ្ឋាន​នគ​បាល​ខេត្តឧត្តរមានជ័យ​ចាត់ការ​ទៅ​តាម​នី​តិ​វិធី​ច្បាប់​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ