ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ចលនា​យុវជន​កម្ពុជា​157​ ចុះ​បា.ញ់​ថ្នាំ​​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​19

3 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ដើម្បី​ចូលរួម​ទប់ស្កាត់​ពីជំងឺ​កូ​វី​ដ​-១៩ លោក ម៉ឹង ពន្លក ប្រធាន​ក្រុមចលនា​យុវជន​កម្ពុជា​១៥៧ បាន​ធ្វើការ​ណែនាំ​ដល់​សាខា​ក្រុម​ចលនា​យុវជន​កម្ពុជា​១៥៧ ខេត្តតាកែវ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ដល់​សុខភាពនិង​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ…

ខេត្តតាកែវ ៖ ដើម្បី​ចូលរួម​ទប់ស្កាត់​ពីជំងឺ​កូ​វី​ដ​-១៩ លោក ម៉ឹង ពន្លក ប្រធាន​ក្រុមចលនា​យុវជន​កម្ពុជា​១៥៧ បាន​ធ្វើការ​ណែនាំ​ដល់​សាខា​ក្រុម​ចលនា​យុវជន​កម្ពុជា​១៥៧ ខេត្តតាកែវ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ដល់​សុខភាពនិង​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ ។

នៅ​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០២០ លោក កែវ វ៉ា​ន្នី ប្រធាន​ក្រុមការងារ​ចលនា​យុវជន​កម្ពុជា​១៥៧ សាខា​ខេត្តតាកែវ បាន​ឲ្យ​លោក អេ​ង ប៉ជាក អនុប្រធាន​ចលនា​យុវជន​កម្ពុជា​១៥៧ សាខា​ខេត្តតាកែវ ដឹកនាំ​ការ​ចុះ​បាញ់ថ្នាំ​កម្ចាត់​សត្វល្អិត​សម្លាប់​មេរោគ​កូ​វី​ដ​-១៩ និង​កម្ចាត់​មេរោគ​ផ្សេង​ៗ​ទៀត ដោយ​សហការ​ជាមួយ​អាជ្ញាធរ​ក្រុង​ដូន​កែវ និង​ក្រុមហ៊ុន​អ៊ី​ហ្ស៊ី​ភេ​ស​ខន​ត្រូល ។

លោក អេ​ង ប៉​ជាក បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃនេះ​យើង​បាន​ចុះ​បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅ​ផ្សារ​ចំនួន​២ គឺ​ផ្សារណាត់​និង​ផ្សារ​តាកែវ ដើម្បី​បាញ់ថ្នាំ​កម្ចាត់​សត្វល្អិត​ចង្រៃ​ជា​ច្រើន ក៏​ដូច​ជា​កម្ចាត់មេរោគ​ឆ្លង​កូ​វី​ដ​-១៩ ដើម្បី​ការពារ​កុំ​ឲ្យ​មានការ​ឆ្លង​នូវ​ជំងឺ​ផ្សេង​ៗ​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ក្រុង​តាកែវ ។

លោក អេ​ង ប៉​ជាក បន្ត​ទៀត​ថា ការ​ចុះបាញ់ថ្នាំ​សម្លាប់​មេរោគ​នេះ ធ្វើ​ឲ្យ​បងប្អូន​អាជីវករ​ក៏​ដូច​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ក្រុង​ដូន​កែវ​សប្បាយចិត្ត​ណាស់ និង​បាន​ថ្លៃ​ង​អំណរ​គុណថ្នាក់​ដឹកនាំ​ក្រុម​ចលនា​យុវជន​កម្ពុជា​១៥៧​ទាំងអស់ ដែល​មានគំនិត​ផ្ដួចផ្តើម​សហការ​ជាមួយ​​ក្រុម​ហ៊ុន ចុះ​បាញ់​សម្លាប់​សត្វល្អិត​ដើម្បី​បង្ការ និង​ការពារ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩​នា​ពេល​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ