ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាក់សាច់​! គ្រាប់​មីន​ជាង​២០​គ្រាប់​រាយ​​ប៉ាយ​តាម​ដំបូក និង​ក្នុង​ព្រៃ (​វី​ដេ​អូ)

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ មន្ត្រី​កងរាជអាវុធហត្ថ​បាន​រាយ​ការ​ណ៏​ថា គ្រាប់​មីន​ប្រឆាំង​មនុស្ស​ដែល​ផលិត​នៅ​អតីត​សហភាព​សូ​វៀត​ចំនួន​ជាង​២០​គ្រាប់ ត្រូវ​បាន​អ្នក​ភូមិ​ប្រទះ​ឃើញ ហើយ​បាន​ប្រមូល​យក​ទៅ​រក្សា​ទុក​មួយ​កន្លែង នៅ​ចំណុច​ហុង​ទី​៥ កាលពី​ព្រឹក​ថ្ងៃ​ទី​០៦ កញ្ញា ស្ថិត​ក្នុងភូមិ​ព្រែកជីក…

ខេត្តបាត់ដំបង ៖ មន្ត្រី​កងរាជអាវុធហត្ថ​បាន​រាយ​ការ​ណ៏​ថា គ្រាប់​មីន​ប្រឆាំង​មនុស្ស​ដែល​ផលិត​នៅ​អតីត​សហភាព​សូ​វៀត​ចំនួន​ជាង​២០​គ្រាប់ ត្រូវ​បាន​អ្នក​ភូមិ​ប្រទះ​ឃើញ ហើយ​បាន​ប្រមូល​យក​ទៅ​រក្សា​ទុក​មួយ​កន្លែង នៅ​ចំណុច​ហុង​ទី​៥ កាលពី​ព្រឹក​ថ្ងៃ​ទី​០៦ កញ្ញា ស្ថិត​ក្នុងភូមិ​ព្រែកជីក ឃុំ​ព្រែកជីក ស្រុក​រុក្ខ​គិរី ដែល​គ្រាប់​មីន​ទាំងនោះ​ភាគច្រើន​នៅ​មានគុណ​ភាពល្អ​នៅឡើយ​។

មន្ត្រី​អាវុធហត្ថ​បាន​ប្រាប់​ថា ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ ហែម សុផល ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ ជា​អ្នក​ប្រទះ​ឃើញ​គ្រាប់​មីន​នោះ ដែល​រាយ​ប៉ាយ​នៅ​តាម​ដំបូក និង​នៅ​ក្នុង​ព្រៃ ហើយ​គាត់​ក៏​បាន​រើស​ប្រមូល​យក​ទៅ​គរ​ទុក​មួយ​កន្លែង​ត្រង់​ចំណុច​ខាងលើ ក្រោយមក​ទើប​គាត់​រាយការណ៍​ប្រាប់​ទៅ​លោក​មេ​ភូមិ​បាន​ជ្រាប​ជា​ក្រោយ​។

បើ​តាម​របាយការណ៍​របស់​មន្ត្រី​ខាងលើ​បានឱ្យ​ដឹង​ថា គ្រាប់​មីន​នោះ​មាន​ចំនួន​២៦​គ្រាប់ ដែល​ជា​ប្រភេទ​គ្រាប់​កប់​ក្នុង​ដី​ប្រឆាំង​មនុស្ស ( មីន​សញ្ញា​លេខបូក ) ដែល​ផលិត​នៅ​អតីត​សហភាព​សូ​វៀត​។ ហើយ​ក្នុង​ចំណោម​នោះ មាន​ចំនួន​០៦​គ្រាប់​ខូចគុណភាព រីឯ​ចំនួន​២០​គ្រាប់​ទៀត​នៅ​មានគុណ​ភាព​១០០% នៅឡើយ​។

បើ​តាម​អាជ្ញាធរ​មូលដ្ឋាន ក៏​បាន​និយាយ​ពី​ប្រវត្តិ​ខ្លះ​ៗ នៃ​តំបន់​ប្រទះ​ឃើញ​គ្រាប់​មីន​នោះ​ថា តំបន់​នោះ​ជា​អតីត​ទីតាំង​សមរភូមិ​ច្បាំង​គ្នា​យ៉ាង​ក្ដៅ​គគុក​កាលពី​សម័យ​សង្គ្រាម​។ ប​ច្ច​ប្បន្ន​តំបន់​នោះ ក៏​នៅ​មាន​សេសសល់​គ្រាប់​មីន និង​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​គ្រប់​ប្រភេទ​ផង​ដែរ បើ​ទោះជា​ធ្លាប់​បាន​បោស​សំអាត​ត្រង់​តំបន់​ខ្លះ​ដោយ​អង្គភាព​កំចាត់​មី​ម​ក្ដី​។ ដូច្នេះ​គ្រាប់​មីន​ដែល​ពលរដ្ឋ​ប្រទះ​ឃើញ​ខាង​លើ​នេះ គឺជា​គ្រាប់​ដែល​សេសសល់​ពី​សម័យ​សង្គ្រាម ដែល​មិន​ទាន់​បាន​បោសសំអាត​នៅ​ឡើយ។

មន្ត្រី​កងរាជអាវុធហត្ថ​បាន​និយាយ​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ គេ​បាន​ចុះ​ទៅ​ពិនិត្យ និង​បាន​រាយការណ៍​ទៅ​កាន់​មន្ត្រី​សម្របសម្រួល​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ប្រចាំ​ស្រុក​មោង​និង​រុក្ខ​គិរី​រួច​ហើយ ដើម្បី​ចាត់ការ​បន្ត​។ ប៉ុន្តែ​យ៉ាងណា គ្រាប់​មីន​ទាំងនោះ កំពុង​រក្សា​ទុក​នៅ​ចំណុច​ខាងលើ​នៅឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ