ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣នាក់​ជិះ​ម៉ូតូ​១គ្រឿង​បញ្ច្រាសទិស​ឆ្លងផ្លូវ​​ ជួបគ្រោះអកុសល​

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ ​យុវជន​ម្នាក់​បាន​បាត់បង់ជីវិតភ្លាម​ៗនៅនឹងកន្លែងកើតហេតុ ចំណែក​២នាក់​បានរងរបួសធ្ងន់ ក្នុង​ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍​រវាង​រថយន្តបុកជាមួយម៉ូតូ​​អូស​ជាង​២០​ម៉ែត្រ ។​ ​ហេតុការណ៍​ខាងលើនេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤​និង​៤០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០២០ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤…

​រាជធានីភ្នំពេញ ៖ ​យុវជន​ម្នាក់​បាន​បាត់បង់ជីវិតភ្លាម​ៗនៅនឹងកន្លែងកើតហេតុ ចំណែក​២នាក់​បានរងរបួសធ្ងន់ ក្នុង​ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍​រវាង​រថយន្តបុកជាមួយម៉ូតូ​​អូស​ជាង​២០​ម៉ែត្រ ។​

​ហេតុការណ៍​ខាងលើនេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤​និង​៤០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០២០ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ កែង​ស្តុ​ប​ផ្លូវ​ទំនប់​កប់​ស្រូវ ​ស្ថិត​ក្នុង​ភូមិ​អង្គ​កែវ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ ។

​ជន​រង​គ្រោះ​​ដែលបាត់បង់ជីវិត​ឈ្មោះ មៃ មិត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិបុស​តា​ឯក ឃុំ​ទ្រា​ ស្រុក​ស្ទោង ​ខេត្តកំពង់ធំ រីឯជនរងគ្រោះ២នាក់ទៀតដែល​រងរបួសធ្ងន់​ ក្នុងនោះ​យុវជនម្នាក់ និង​នារីម្នាក់ មិនស្គាល់អត្ត​សញ្ញាណនោះទេ ។ ជន​រង​គ្រោះ​ទាំង៣នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ា​កនិច ពណ៌​ក្រហម​លា​យស ពាក់​ស្លាក​លេខ កណ្ដាល​ 1Y- 2802 ។ ចំណែក​រថយន្ត​មួយគ្រឿងខាងលើ​ម៉ាក​ឡិច​ស៊ី​ស ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 12T-7858 ​អ្នកបើកបរមិនស្គាល់អត្ត​សញ្ញាណ បានរត់គេចខ្លួន​​បាត់​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​ជន​រង​គ្រោះ​៣​នាក់ (យុវជន២នាក់ និង​នារីម្នាក់​) ​ជិះ​ម៉ូតូ​មួយគ្រឿង​ចេញពី format 24 ម៉ោង​នៅ​ម្ដុំ​កែង​កប់​ស្រូវ ។

តាម​ប្រភពដដែលបានបន្ត​ថា បន្ទាប់​មកម៉ូតូ​​ជន​រង​គ្រោះ​ខាងលើ​បាន​ជិះ​​បញ្ច្រាសទិស​ដៅ​ចរាចរណ៍​ឆ្លងផ្លូវ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ ពេលនោះ​ក៏​ស្រាប់តែ​មាន​​រថយន្ត​មួយគ្រឿងម៉ាកឡិចស៊ីស បើក​បុក​យ៉ាង​ពេញទំហឹង​ ​​ព្រមទាំង​​​អូស​ជន​រង​គ្រោះ​និ​ង​ម៉ូតូ​ជាង​២០​ម៉ែត្រ បណ្តាល​ឲ្យ​យុវជន​​ម្នាក់​​បាត់បង់ជីវិត​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ​រីឯ​យុវជនម្នាក់ទៀត និង​នារីម្នាក់ទៀត​ ​រង​របួសធ្ងន់​ ត្រូវ​បាន​រថយន្ត​សង្គ្រោះរបស់គ្លីនិកឯកជន​ដឹក​​យក​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ផង​ដែរ ចំណែកឯ​ម៉ូតូ​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ​។ បន្ទាប់ពីកើតហេតុ អ្នកបើកបរ​រ​ថយន្ត​បានរត់គេច​ខ្លួន​បាត់​ស្រមោល ដោយ​ទុក​រថយន្ត​នៅ​កន្លែង​កើតហេតុ ។

ក្រោយ​ពេល​កើតហេតុ​ ជំនាញ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ទាក់ទង​ទៅ​ជំនាញ​ចរាចរណ៍​រាជធានី​ភ្នំពេញ​ដើម្បី​វាស់វែង​ និ​ង​យក​រថយន្ត​ព្រមទាំង​ម៉ូតូ​​ទៅ​រក្សា​ទុក​រង់ចាំ​ធ្វើ​ការដោះ​​ស្រាយ​នៅ​ថ្ងៃក្រោយទៀត​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ