ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តៅ​ៗ! បែកធ្លាយ​លិខិត​អតីត​ស្វាមី ទូច ស្រី​លក្ខណ៍ ចេញ​មុខ​បំភ្លឺ​រឿង​បាក់បែក​ស្នេហ៍

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ដែល​ជីវិត​ស្នេហា​រវាង​អ្នក​នាង​ទូច ស្រី​លក្ខណ៍ និង​ស្វាមី​បរទេស បាន​ខ្វែង​ផ្លូវ​គ្នា ហើយ​មាន​មនុស្ស​ភាគច្រើន​យល់​ថា ស្វាមី​នាង​មាន​ស្រី​ថ្មី និង ឈប់​យកចិត្តទុក​ដាក់​លើ​ប្រពន្ធ…

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ដែល​ជីវិត​ស្នេហា​រវាង​អ្នក​នាង​ទូច ស្រី​លក្ខណ៍ និង​ស្វាមី​បរទេស បាន​ខ្វែង​ផ្លូវ​គ្នា ហើយ​មាន​មនុស្ស​ភាគច្រើន​យល់​ថា ស្វាមី​នាង​មាន​ស្រី​ថ្មី និង ឈប់​យកចិត្តទុក​ដាក់​លើ​ប្រពន្ធ និង​កូន​។ ឯ​អ្នក​នាង ទូច ស្រី​លក្ខណ៍​វិញ បាន​បង្ហាញ​ភាព​ឈឺចាប់ យំយែក រហូត​លើ​ឆាក​តន្ត្រី​។

យ៉ាងណា ពេល​នេះ​ស្រាប់តែ​ផ្ទុះ​ឡើង​នូវ​រឿងរ៉ាវ​ថ្មី​ៗ​ដែល​អតីត​ស្វាមី ទូច ស្រី​លក្ខណ៍ លោក Morten Kvammen បាន​ចេញ​លិខិត​ស្រាយ​បំភ្លឺ​ក្តៅ​ៗ​ឱ្យ​សារ​ធារ​ណ​ជន​បានដឹង​ដើមចម​ឱ្យ​ច្បាស់​វិញ​ម្តង​។

មហាជន​បានដឹង​ថា ទូច ស្រី​លក្ខណ៍ កំពុង​តែ​ទទួល​បាន​ភាព​កក់ក្តៅ​ចិត្ត​ត្រឡប់​មក​វិញ ក្រោយ​ពេល​ដែល​អ្នក​នាង​រកបាន​អ្នក​ស្អំ​ចិត្ត បុរស​វ័យក្មេង​រាង​សាច់ដុំ​ម្នាក់ ជា​គ្រូ​ហាត់​សាច់ដុំ​ធ្វើ​ជា​គូស្នេហ៍​។ ម្នាក់​ៗ​បានដឹង​ថា ស្រី​លក្ខណ៍ អាច​នឹង​មាន​វិបត្តិ​ស្នេហ៍ ឈឺផ្សារ​ក្រោយ​ពេល​ជីវិត​ស្នេហ៍​ក្រោម​ផ្កាស្លា​មិន​សមប្រកប​។ គេ​អាណិត​នាង​ច្រើន​គ្នា​ណាស់​នៅ​ពេល​ជួប​រឿង​បែប​នេះ​។

យ៉ាងណា ផ្ទាំង​អាថ៌​កំបាំង​បាន​ទាញ​បំបែក ក្រោយ​ពេល​អតីត​ស្វាមី​របស់ ទូច ស្រី​លក្ខណ៍ ចេញ​មុខ​មក​បរិយាយ​សារ​ស័ព្ទ​យ៉ាង​វែង​គួរសម​ពាក់ព័ន្ធ​ការ​ដើរ​ដល់​ផ្លូវបំបែក ដែល​អ្នក​ណា​ៗ​មិន​នឹក​ស្មានថា ទៅ​ជា​បែប​នេះ​ឡើយ​។

នៅ​ក្នុង​លិខិត​នោះ បកស្រាយ​ជា​ភាសា​ខ្មែរ និង​អង់គ្លេស ដោយ​អតីត​ស្វាមី ទូច ស្រី​លក្ខណ៍ លើក​ឡើង​ថា នាង​ព្យាយាម​មិន​ឱ្យ​លោក​បាន​ជួប​កូនប្រុស ក្រោយ​ឯកភាព​គ្នា​ប្រគល់​ផ្ទះ​វីឡា​ឱ្យ​នាង​បាន​រស់នៅ​សព្វថ្ងៃ​។ ក្នុង​លិខិត​បាន​ទម្លាយ​ថា នាង​បាន​ប្រើ​លុយ​ធនាគារ​រួម​គ្នា និង​មាន​ទំនាក់ទំនង​រួម​គ្នា​ជាមួយ​បុរស​សាច់ដុំ​ដូច​ក្នុង​រូប​នោះ​តាំងពី​អំឡុង ខែ​១២ ឆ្នាំ​២០១៩​មក​។ ពោល​គឺ​ក្នុង​ពេល​ដំណឹង​លែងលះ​មិន​ទាន់​បានដឹង​ឮ ។

លិខិត​ដដែល សរសេរ​ថា មាន​មនុស្ស​ជា​ច្រើន​បាន​យល់​ថា លោក​ជា​ស្វាមី​មាន​ស្រី​ថ្មី និង​ឈប់​យកចិត្តទុកដាក់​លើ​ប្រពន្ធ និង​កូន ទាំងនោះ​ជា​ការ​ប្រឌិត​ប៉ុណ្ណោះ​។ ស្រី​លក្ខណ៍ ព្យាយាម​បង្ហាញ​​ភាព​ឈឺចាប់ យំយែក លើ​ឆាក​តន្ត្រី ដើម្បី​កាន់តែ​ឱ្យ​គេ​មើលឃើញ​លោក​ថា ជា​ភាគី​មិនល្អ។

មក​ទល់​ពេល​នេះ ទូច ស្រី​លក្ខណ៍ មិន​ទាន់​ដឹង​ថា នាង​តប​មក​វិញ ឬ​បង្ហាញ​ប្រតិកម្ម​យ៉ាងណា ចំពោះ​ការ​បែកធ្លាយ​លិខិត​ស្រាយ​បំភ្លឺ​ទាំងនេះ​ឡើយ​។ អតីត​ស្វា​មីនោះ​ដែល​ដឹង​ថា ធ្វើ​ជំនួញ​លើក​ទៀត​ថា ការ​ដែល​នាង​ចោទ​ថា លោក​ឈប់​ស្រឡាញ់​កូន និង​បោះបង់​នាង មិន​ផ្តល់​លុយកាក់​គឺជា​រឿង​មិន​ពិត គឺ​ចង់​តប​ទៅ​វិញ​ថា អ្នក​នាង​មាន​ស្នេហា​ថ្មី និង​ចង់​បែកបាក់​ជាមួយ​លោក​មុន ទើប​ក្លាយជា​មូលហេតុ​នៃ​ការ​ប្រេះឆា​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ