ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេងដក​កាំភ្លើង​ភ្ជង់ និង​វាយ​លើ​កម្មករ​សំណង់​ម្នាក់​រួច​គេចខ្លួន​បាត់​ស្រមោល

3 ឆ្នាំ មុន
  • ភ្នំពេញ

រ​ជ​ធានី​ភ្នំពេញ ៖ បុរស​រង​គ្រោះជា​កម្មករ​សំណង់​ម្នាក់​ត្រូវ​បាន​បុរស​ស្លៀកពាក់​ស៊ី​វិល​ម្នាក់​ដក​កាំភ្លើង​ភ្ជង់ និង​វាយ​ទៅ​លើ​បណ្តាល​ឱ្យ​រង​របួសស្រាល រួច​ហើយ​ជន​ដៃដល់​រត់គេច​ខ្លួន​ចេញពី​ការដ្ឋាន​សំណង់​ជា​កន្លែង​កើតហេតុ​បាត់​ស្រមោល ដែល​ករណី​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​០៥ ខែកញ្ញា ឆ្នាំ​២០២០…

រ​ជ​ធានី​ភ្នំពេញ ៖ បុរស​រង​គ្រោះជា​កម្មករ​សំណង់​ម្នាក់​ត្រូវ​បាន​បុរស​ស្លៀកពាក់​ស៊ី​វិល​ម្នាក់​ដក​កាំភ្លើង​ភ្ជង់ និង​វាយ​ទៅ​លើ​បណ្តាល​ឱ្យ​រង​របួសស្រាល រួច​ហើយ​ជន​ដៃដល់​រត់គេច​ខ្លួន​ចេញពី​ការដ្ឋាន​សំណង់​ជា​កន្លែង​កើតហេតុ​បាត់​ស្រមោល ដែល​ករណី​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​០៥ ខែកញ្ញា ឆ្នាំ​២០២០ ស្ថិត​នៅ​ចំណុច​ការដ្ឋាន​សំណង់​មួយ​កន្លែង​ខាងកើត​ក្រសួងការបរទេស ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

ជន​រង​គ្រោះ​ឈ្មោះ ឃុន ឈី​ន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​បេតុង ភូមិ​សែន​សុខ​៦ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ និង​មានស្រុក​កំណើត​ភូមិ​ចំបក់ ឃុំ​ស្រ​យ៉ូ​វ ស្រុក​ស្ទឹង​សែន ខេត្តកំពង់ធំ ។ ចំណែកឯ​ជនសង្ស័យ​មិន​ត្រូវ​បាន​ស្គាល់​អត្ត​សញ្ញា​នោះ​ទេ ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ចូល​ទៅ​ធ្វើការ​នៅ​ក្នុង​ការដ្ឋាន​សំណង់​ខាងលើ​ដូច​សព្វមួយដង តែ​ថ្ងៃនេះ​បែរជា​បុរស​ជា​ជន​ស្លៀកពាក់​ស៊ី​វិល​ខាងលើ​បាន​ហាមឃាត់​មិន​ឲ្យ​ចូល​ទៅ​ក្នុង​កន្លែង​ការដ្ឋាន​នេះ ដោយសារ​តែ​ជន​រង​គ្រោះជា​កម្មករ​សំណង់​រូប​នេះ មិន​មាន​ស្លាក​សញ្ញា​សម្គាល់​នៅ​លើ​មួក ទើប​ឃាត់​មិន​ឲ្យ​ចូល ។

ក្រោយមក​ក៏​មានការ​ឈ្លោះប្រកែក​គ្នា ស្រាប់តែ​ពេល​នោះ​ជនសង្ស័យ​ដែល​ស្លៀកពាក់​ស៊ី​វិល​ខាងលើ​បាន​ទះកំផ្លៀង​ទៅ​លើ​ជន​រង​គ្រោះ​ដែល​ជា​កម្មករ​សំណង់​នោះ​ចំនួន​២​កំផ្លៀង និង​បាន​ដក​កាំភ្លើង​ភ្ជង់​គំរាម​បាញ់ ។

ជនរងគ្រោះ

ភ្លាម​ៗ​នោះ ក៏​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ដល់​កម្មករ​សំណង់​ផ្សេង​ទៀត ដែល​ធ្វើការ​នៅ​ទីនោះ រួច​ក៏​រាយការណ៍​ទៅ​កាន់​សមត្ថកិច្ច​ប៉ុស្តិ៍​ឲ្យ​ចុះ​មក​ដល់ទី​តាំង​ខាងលើ ។ ក្រោយ​ពី​ទទួល​បាន​ដំណឹង​នេះ​ភ្លាម​ៗ កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍ និង​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌចំការមន បាន​ចុះ​មក​ដល់ទី​តាំង​ខាងលើ ដើម្បី​ធ្វើការ​សួរនាំ ។

ក្រោយមក​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​ទន្លេបាសាក់​បាន​ប្រគល់​ជន​រង​គ្រោះ​ទៅ​ឲ្យ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ ដោយសារ​តែ​ជនសង្ស័យ​ខាងលើ​នេះ​ជា​មន្ត្រី​យោធា ដើម្បី​ស្វែងរក​ចាប់ខ្លួន​បុរស​ជា​ជន​ដៃដល់​យក​មក​ធ្វើការ​ផ្ដន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ