ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់​ជាង​១០​លាន​រៀល ! គាត់​ខំ​ស្រែក​ឲ្យ​គេ​ជួយ​ដែរ​តែ​គ្មាន​នរណា​ហ៊ាន​ចេញ​មក​ឡើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ក្រវាត់​កាបូប​១​នៅ​នឹង​ចង្កេះ រួច​ជិះ​ម៉ូតូ​១​គ្រឿង​តែ​ម្នាក់ឯង នៅ​តាម​ដងផ្លូវ ស្រាប់តែ​មាន​ជនសង្ស័យ​១​ក្រុម​ជិះ​ម៉ូតូ​២​គ្រឿង​ដេញ​តាម​ពីក្រោយ លុះ​ពេល​ទៅ​ដល់​ទន្ទឹម​គ្នា​ជនសង្ស័យ​ក៏​បាន​ឆក់​កាបូប​ពី​ចង្កេះ​ដែល​មាន​លុយ និង​គ្រឿងអលង្ការ​នៅ​ក្នុង​នោះ​សរុប​ជាង​១០​លាន​រៀល ហើយ​បាន​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព ។…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ក្រវាត់​កាបូប​១​នៅ​នឹង​ចង្កេះ រួច​ជិះ​ម៉ូតូ​១​គ្រឿង​តែ​ម្នាក់ឯង នៅ​តាម​ដងផ្លូវ ស្រាប់តែ​មាន​ជនសង្ស័យ​១​ក្រុម​ជិះ​ម៉ូតូ​២​គ្រឿង​ដេញ​តាម​ពីក្រោយ លុះ​ពេល​ទៅ​ដល់​ទន្ទឹម​គ្នា​ជនសង្ស័យ​ក៏​បាន​ឆក់​កាបូប​ពី​ចង្កេះ​ដែល​មាន​លុយ និង​គ្រឿងអលង្ការ​នៅ​ក្នុង​នោះ​សរុប​ជាង​១០​លាន​រៀល ហើយ​បាន​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព ។

ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ក្បែរ​វិមាន​សព​(​ទីលាន​បញ្ចុះសព​យុទ្ធ​ជន​វៀតណាម​) តាម​ផ្លូវ​បេតុង​ចូល​ផ្សារ​ព្រៃ​ទា ស្ថិត​នៅ​ក្នុងភូមិ​ក្បាលដំរី​ទី​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ស្ត្រី​រង​គ្រោះ​ខាងលើ​បាន​សុំ​មិន​បញ្ចេញ​ឈ្មោះ​គាត់​ឡើយ ហើយ​គាត់​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ គាត់​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ស្កូ​ប​ពី​ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1GV 2361 មួយ​គ្រឿង ធ្វើ​ដំណើរ​តាម​ផ្លូវ​បេតុង​ខាងលើ​ដោយ​ក្រវាត់​កាបូប​លុយ និង​គ្រឿងអលង្ការ​នោះ នៅ​ជាប់​នឹង​ចង្កេះ ។

លុះ​ពេល​ទៅ​ជិត​ដល់​ផ្ទះ​ទៅ​ហើយ ស្រាប់តែ​មាន​ជនសង្ស័យ​១​ក្រុម​ជិះ​ម៉ូតូ​២​គ្រឿង​ដេញ​តាម​ហើយ​ពេល​ទៅ​ដល់​ទន្ទឹម​ក៏​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ចង្កេះ​របស់​គាត់​បាន​សម្រេច រួច​ជិះ​ម៉ូតូ​គេចខ្លួន ហើយ​ភ្លាម​ៗ​នោះ​គាត់​បាន​ស្រែក​ឲ្យ​គេឯង​ជួយ​ដែរ តែ​មិន​មាន​អ្នក​ណា​ហ៊ាន​ដេញ​តាម​ចោរ​នោះ​ទេ ចោរ​បាន​គេចខ្លួន​ទៅ​បាត់​ដោយ​សុវត្ថិភាព​អស់ ។

ស្ត្រី​រូប​នេះ​បាន​បញ្ជាក់​ថា នៅ​ក្នុង​កាបូប​ក្រវាត់​ចង្កេះ​របស់​គាត់​ដែល​ត្រូវ​ក្រុម​ចោរឆក់​យក​ទៅ​បាត់​នោះ មាន​លុយ​ជិត​១០​លាន​រៀល និង​ខ្សែ​ក​ផ្លា​ទី​ន​មួយ​ខ្សែ ទូរស័ព្ទ​ដៃ​២​គ្រឿង ព្រមទាំង​ឯកសារ​មួយ​ចំនួន​ទៀត​ផង​ដែរ ដែល​គិត​ជា ទឹកប្រាក់​សរុប​ជាង​១០​លាន​រៀល ។

ក្រោយ​ពេល​កើតហេតុ​គាត់​បាន​ទៅ​ដាក់​ពាក្យ​ប្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​ទី​៣ ប៉ុន្តែ​ពេល​ទៅ​ដល់​ត្រូវ​បាន​នគរបាល​ប្រាប់​ឲ្យ​ត្រឡប់​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កា​កាប​ទី​២​វិញ ព្រោះ​ទីតាំង​កន្លែង​កើតហេតុ គឺ​ស្ថិត​នៅ​ក្នុង​សង្កាត់​កស​កាប​ទី​២ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ