ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កុងតឺន័រ​ប្រ​លះ​ច្រមុះជ្រូក​រង្វង់​​មូល​រូប​គោ​រាប​ដល់​ដី​​

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖​ អ្នកបើកបរ​រថយន្ត​កុងតឺន័​រ​ហាក់ដូច​​ចងកំហឹង​​បើក​បុក​ច្រមុះជ្រូក​រង្វង់​មូល​រូប​គោ ​ជ្រុល​​បុក​រះ​ទ្រូង​ចែកផ្លូវ​ដួល​រាប​ដល់​ដី​ ហើយ​បើកទ្វា​រថយន្ត​រត់គេច​ខ្លួន​បាត់​ស្រមោល ​បន្សល់​ទុក​រថយន្ត​នៅ​នឹង​កន្លែង​កើតហេតុ​។​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​​ កើត​ឡើង​​កាលពី​វេលា​ម៉ោង០​៩​និង​៤៨​នាទី​យប់ថ្ងៃ​ទី​០៤​ កញ្ញា​ ស្ថិត​​លើ​ផ្លូវជាតិ​លេខ​០១​ត្រង់​​ចំណុច​Km…

ខេត្តស្វាយរៀង​ ៖​ អ្នកបើកបរ​រថយន្ត​កុងតឺន័​រ​ហាក់ដូច​​ចងកំហឹង​​បើក​បុក​ច្រមុះជ្រូក​រង្វង់​មូល​រូប​គោ ​ជ្រុល​​បុក​រះ​ទ្រូង​ចែកផ្លូវ​ដួល​រាប​ដល់​ដី​ ហើយ​បើកទ្វា​រថយន្ត​រត់គេច​ខ្លួន​បាត់​ស្រមោល ​បន្សល់​ទុក​រថយន្ត​នៅ​នឹង​កន្លែង​កើតហេតុ​។​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​​ កើត​ឡើង​​កាលពី​វេលា​ម៉ោង០​៩​និង​៤៨​នាទី​យប់ថ្ងៃ​ទី​០៤​ កញ្ញា​ ស្ថិត​​លើ​ផ្លូវជាតិ​លេខ​០១​ត្រង់​​ចំណុច​Km ១២៣/១២៤​រង្វង់​មូល​រូប​គោ​ ​ក្នុងភូមិ​រូប​គោ​ សង្កាត់​ព្រៃ​ឆ្លាក់ ​ក្រុង​ស្វាយ​រៀង​។​

បើ​តាម​សមត្ថកិច្ច​ឲ្យ​ដឹង​ថា រថយន្ដ​កុងតឺន័រ​បង្ក​ពណ៌​បៃតង ពាក់​ស្លាក​លេខ​ភ្នំពេញ​៣A ២៨២០ សឺ​មីរ៉ឺ​​ម៉ក ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ​៤A-០៨៨៥ អ្នកបើកបរ​មិន​ស្គាល់​អត្ត​សញ្ញាណ​ទេ ។ ​ក្រោយ​កើតហេតុ​ បាន​បើកទ្វា​រថយន្ត​រត់គេច​ខ្លួន​បាត់​ភ្លាម​ៗ ទុក​រថយន្ត​ចោល​នៅ​កន្លែង​កើតហេតុ ។

​ប្រភព​បន្ត​​​ថា មុន​ពេល​កើតហេតុ​ គេ​ឃើញ​រថយន្ដ​បង្ក​បើកបរ​ពី​ទិស​ខាងកើត​ទៅ​លិច​យ៉ាង​លឿន​ចំ​កណ្តាល​ថ្នល់ ទំនង​អ្នកបើកបរ​ស្រវឹងស្រា ក៏​បុក​ចំ​ថ្ម​ច្រមុះជ្រូក​របាំង​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​លាន់​ដូច​រន្ទះ​ខូចខាត​ទាំងស្រុង​ប្រវែង​ជិត​៤០​ម៉ែត្រ​រថយន្ដ​ខូចខាត​ធ្ងន់​។​

ករណី​ខាងលើ​ បណ្ដាល​អោយ​ខូចខាត​ថ្ម​ក្បាល​នាគ​និង​បង្កាន់ដៃ​ពុះ​ចែក​ទ្រូងផ្លូវ​ខាង​កើត​រង្វង់​គោ​ដួល​រាប​ដល់​ដី​ខ្ទេច​ខូច​ទាំងស្រុង​។​ ក្រោយ​ពី​សមត្ថកិច្ច​ធ្វើការ​វាស់វែង​រួច​បញ្ជូន​មធ្យោបាយ​រក្សា​ទុក​នៅ​អធិការ​នគរបាល​ក្រុង​ស្វាយ​រៀង ដើម្បី​ដោះស្រាយ​ពេល​ក្រោយ​។​

សមត្ថកិច្ច​ធ្វើការ​សន្និដ្ឋាន​ថា មូលហេតុ​​អ្នកបើកបរ​ប្រើប្រាស់​ល្បឿន​លឿន ខ្វះ​ការ​ប្រុង​ប្រ​យ័ត្ន ។

អត្ថបទសរសេរ ដោយ