ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​អនុញ្ញាត​ឲ្យ​សាសនិក​ឥ​ស្លា​ម​គោរព​ថ្វាយបង្គំ​ជំ​អាត់​ចាប់ពី​ថ្ងៃ​១១ ខែកញ្ញា​ខាង​មុខ​នេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រា​ធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​មុន​នេះ​បន្តិច​ថា នៅ​ថ្ងៃ​ទី​០៥ ខែកញ្ញា ឆ្នាំ​២០២០​នេះ បាន​ចេញ​សេចក្ដីណែនាំ​មួយ​ពី​ការ​សម្រួល​ឲ្យ​សាសនិក​ឥ​ស្លា​ម​គោរព​ប្រតិបត្តិ​សកម្មភាព​ជំនឿ​សាសនា​ខ្លួន នៅ​តាម​វិហារ និង​សូ​វ៉ា​វ ជា​ដំណាក់​ៗ…

រា​ធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​មុន​នេះ​បន្តិច​ថា នៅ​ថ្ងៃ​ទី​០៥ ខែកញ្ញា ឆ្នាំ​២០២០​នេះ បាន​ចេញ​សេចក្ដីណែនាំ​មួយ​ពី​ការ​សម្រួល​ឲ្យ​សាសនិក​ឥ​ស្លា​ម​គោរព​ប្រតិបត្តិ​សកម្មភាព​ជំនឿ​សាសនា​ខ្លួន នៅ​តាម​វិហារ និង​សូ​វ៉ា​វ ជា​ដំណាក់​ៗ ដោយ​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០២០ តទៅ ដោយ​យោង​តាម​ចំណារ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០២០​នេះ ដោយ​ត្រូវ​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​តាម​វិធាន​របស់​ក្រសួងសុខាភិបាល ។

រូបតំណាង

ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា ការ​ចូល​ថ្វាយបង្គំ​តាម​វិហារ និង​សូ​រ៉ាវ ដែល​សាសនិក​ឥ​ស្លា​ម​រស់នៅ​ក្នុងភូមិ​អចិន្ត្រៃយ៍ ត្រូវ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់​ខ្លួន​តាម​វិធាន​របស់​ក្រសួងសុខាភិបាល​ដូច​ជា ៖

ទី​១ – ពាក់​ម៉ាស់ វាស់​កម្ដៅ លាងដៃ​ជា​ប្រចាំ​នឹង​សាប៊ូ អាល់កុល ឬ​ជែ​ល និង​មាន​គម្លាត​ពី​គ្នា​យ៉ាងតិច​១.៥​ម៉ែត្រ
ទី​២ – សាសនិក​ឥ​ស្លា​ម​ត្រូវ​យក​កម្រាល​ថ្វាយបង្គំ​ពី​ផ្ទះ​សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន
ទី​៣ – ហាម​ក្មេង និង​អ្នក​ដែល​មាន​ជំងឺ​ផ្សេង​ៗ​ចូលរួម
ទី​៤ – ហាម​ចាប់ដៃ​គ្នា​នៅ​ពេល​គោរព​គារវកិច្ច ដោយ​ជំនួស​ជា​ការ​លើកដៃ និង​និយាយ​ពាក្យ​ស្វាគមន៍​បែប​ឥ​ស្លា​ម​វិញ ហើយ​បែក​គ្នា​ភ្លាម​ក្រោយ​បញ្ចប់ ការ​ថ្វាយបង្គំ​ប្រមាណ ២០-៣០​នាទី

ទី​៥- ការ​ជួបជុំ​ថ្វាយបង្គំ​នៅ​ថ្ងៃ​សុក្រ គឺ​ការ​បួងសួង​សូត្រ​សេចក្ដីណែនាំ​ខ្លី​ៗ មិន​ឲ្យ​លើស​ពី​៣០​នាទី
ទី​៦- ត្រូវ​រក្សា​គម្លាត​សង្គម ដោយ​អនុញ្ញាត​ឲ្យ​ចូល​ថ្វាយបង្គំ​ប្រមាណ ៣០% នៃ​ចំណុះ​ទីតាំង​វិហារ​នីមួយ​ៗ ។
ចំពោះ​ថ្នាក់ដឹកនាំ​ឥ​ស្លា​ម សូម​ចាប់ផ្តើម​ប្រតិបត្តិ​ជា​ជំហាន​ៗ ដំណាក់កាល​ដំបូង​នេះ នា​ថ្ងៃ​សុក្រ ទី​១១ ខែកញ្ញា ឆ្នាំ​២០២០ ដោយសារ​កល្ប​ង​រយៈពេល​៤​សុក្រ ហើយ​បន្ទាប់​មក​ចាប់ផ្តើម​ថ្វាយបង្គំ​ជុំ​គ្នា​នៅ​តាម​សូ​រ៉ាវ ដោយ​អនុវត្ត​វិធាន ការ​ការពារ​សុខភាព​របស់ ក្រសួងសុខាភិបាល​ជា​និច្ច ។

សូមគូសបញ្ជាក់ ៖ គណៈ​ឥ​ស្លា​ម​ត្រូវ​តាមដាន ត្រួតពិនិត្យ​អនុវត្ត​ការ​បើក​ដំណើរការ នេះ​ឲ្យ​បាន​ហ្មត់ចត់​ជាទី​បំផុត ។ ក្នុង​ករណី​ដែល​មាន​បញ្ហា​ទាក់ទង​នឹង​ការ​សង្ស័យ​ថា មាន​ជំងឺ​កូ​វី​ដ​-១៩ ជាយថាហេតុ សូម​គណៈ​ដឹកនាំ​វិហារ​នីមួយ​ៗ រាយការណ៍​ជា​បន្ទាន់​មក​អាជ្ញាធរ​មូលដ្ឋាន ឬ​មណ្ឌល​សុខភាព ដែល​នៅ​ជិត​បំផុត ៕