ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិននឹកស្មាន!​​ មានចម្លាក់​តោ​ថ្ម​បុរាណ​ដ៏​ធំ​មួយ​កប់​ក្នុង​​ដី​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល ទទួល​បន្ទុក​ជា​អគ្គនាយក មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា (CMAC)​បាន​បញ្ជាក់​ឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​៤ខែកញ្ញា ឆ្នាំ​២០២០​ថា ក្រុម​មន្ត្រី​ជំនាញ​ស៊ី​ម៉ាក់សហការ​ជាមួយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ជីកកាយ​ដី…

រាជធានី​ភ្នំពេញ​៖ ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល ទទួល​បន្ទុក​ជា​អគ្គនាយក មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា (CMAC)​បាន​បញ្ជាក់​ឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​៤
ខែកញ្ញា ឆ្នាំ​២០២០​ថា ក្រុម​មន្ត្រី​ជំនាញ​ស៊ី​ម៉ាក់សហការ​ជាមួយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ជីកកាយ​ដី ដើម្បី​រៀបចំ​ប្រព័ន្ធ​លូ​ចម្រុះ​ទឹក​នៅ​បរិវេណវត្ត​ភ្នំ បាន​ប្រទះ​ឃើញ​រូបចម្លាក់​តោ​ថ្ម​បុរាណ​ដ៏​ធំ​មួយ​កប់​ក្នុង​ដី​នៅ​ជាប់មាត់​ច្រាំង​ទន្លេ ។

ការ​ប្រទះ​ឃើញ​រូបសំណាក​តោ​ដ៏​ធំ​នេះ​ស្ថិត​នៅ​ទីតាំង​កំពុង​បោសសម្អាត​គ្រាប់​ដេ​ី​ម្បី​អនុវត្ត​គំរោង​អភិវឌ្ឍ​នៃ​ការដ្ឋាន​សាងសង់​អាង​ស្តុក​ទឹក​ក្រោម​ដី​និង​សាងសង់​ស្ថានីយ​បូមទឹក​ទី​៦ របស់​រាជធានី​ភ្នំពេញ ដែល​គាំទ្រ​ដោយ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA) នៅ​ខាង​មុខ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ជាប់មាត់​ទន្លេ ។ កម្លាំង​ស៊ីម៉ាក់​បាន​ជីកដី​ប៉ះ​ចំ​រូបចម្លាក់​តោ​ថ្ម​បុរាណ​ដែល​មាន​កម្ពស់​ជាង​២.៥​ម៉ែត្រ​ទំហំ​ដងខ្លួន​ជាង​១​ម៉ែត្រ និង​បាន​ប្រគល់​តោ​ថ្ម​នេះ ជូន​ទៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក្នុង​ការ​គ្រប់គ្រង​បន្ត និង​សូម​ជូនពរ​សំណាងល្អ​គ្រប់​ៗ​គ្នា នៅ​ថ្ងៃ​កាន់បិណ្ឌ​ទី​២​នេះ ។

លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ សហការ​ជាមួយនឹង​មន្ត្រី​ជំនាញ​មន្ទីរ​វប្ប​ធ៌​ម​និង​វិចិត្រសិល្បៈ​រាជធានី​ភ្នំពេញ ចុះ​មក​មើល​យ៉ាង​យកចិត្តទុកដាក់​ផង​ដែរ ។ ការ​ប្រទះ​ឃើញ​នេះ​ដែរ​បាន​បង្ក​រការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​នៅ​ចំណុច​ការដ្ឋាន​ស្តុ​ប​ទឹក​ស្អាត គម្រោង​របស់​ប្រទេស​ជប៉ុន មាត់ទន្លេ វិ​ថី​ព្រះ​ស៊ី​សុវត្ថិ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​បុរស​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​ប្រទះ​ឃើញ រូប​គាត់​បាន​ប្រើ​គ្រឿងចក្រ​មួយ​គ្រឿង​របស់​ស៊ី​ម៉ាក់ កាយ​ដី​ធ្វើ​អាង​ស្តុក​ទឹក​ស្អាត​នៅ​ក្នុង​ការដ្ឋាន ។ លុះ​ពេល​កាយ​ដី​បាន​ជម្រៅ​ប្រមាណ​ជាង​២​ម៉ែត្រ​ក៏​ប៉ះ​ចំ​ដុំ​ថ្ម​ធំ​មួយ​ដុំ ដោយ​មិន​បានដឹង​ថា​ជា​ដុំ​ថ្ម​អ្វី​ឡើយ ហើយ​ក៏​បាន​កាយ​ដី​រក​មើល​ក៏​ស្រាប់តែ​បាន​ប្រទះ​ឃើញ​រូបសំណាក​តោ​ថ្ម​ធំ​មួយ ដែល​សង្ស័យ​ជា​វត្ថុ​បុរាណ​ក៏​ខាង​ការដ្ឋាន​នាំ​គ្នា​រាយការណ៍​ទៅ​ប្រាប់​កម្លាំង​មាន​សម្ថ​កិច្ច​មូលដ្ឋាន​ឱ្យ​ចុះ​មក​មើល​តែ​ម្តង ។

ក្រោយ​ពី​ទទួល​បាន​ដំណឹង​នេះ​រួច​ហើយ ក្រោម​ការ​ដឹកនាំ របស់​លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ និង​មន្ត្រី​ជំនាញ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​រាជធានី​ភ្នំពេញ​ចុះ​មក​ដល់ សហការ​ជាមួយ​ខាង​ការដ្ឋាន​ស្ទូច​យក​មក​ដាក់​ខាងលើ ដើម្បី​ធ្វើការ​លាង​សម្អាត​និង​ត្រួតពិនិត្យ ។ តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ពាក់ព័ន្ធ​ទៅ​នឹង​រូបសំណាក​តោ​ថ្ម​នេះ​ដែរ នៅ​មិន​ទាន់​បានដឹង​ថា កសាង​ឡើង​នៅ​ឆ្នាំ​ណា និង​កសាង​ពី​ប្រភេទ​ថ្ម​អ្វី​ឡើយ ដោយ​រង់ចាំ​បញ្ជូន​បន្ត​ទៅ​ខាង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ធ្វើការ​ពិនិត្យ​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ