ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ឆ្មក់ និង​ឃាត់​រថយន្ត​ដឹក​លើស​ទម្ងន់ ៩​គ្រឿង​លើ​ផ្លូវជាតិ​លេខ​៤៤ នៅ​ខេត្តកំពង់ស្ពឺ

3 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ នៅ​ថ្ងៃ​ទី​០៤ ខែកញ្ញា ឆ្នាំ​២០២០ ក្រុមការងារ​ចល័ត​របស់​ក្រសួង​ដឹកនាំ​ដោយ​ឯកឧត្តម សេង ឈួ​ន អមដំណើរ ឯកឧត្តម​គឹ​ម…

ខេត្តកំពង់ស្ពឺ ៖ នៅ​ថ្ងៃ​ទី​០៤ ខែកញ្ញា ឆ្នាំ​២០២០ ក្រុមការងារ​ចល័ត​របស់​ក្រសួង​ដឹកនាំ​ដោយ​ឯកឧត្តម សេង ឈួ​ន អមដំណើរ ឯកឧត្តម​គឹ​ម សាន់ អនុរដ្ឋលេខាធិការ បាន​ដឹកនាំ​ត្រួតពិនិត្យ​យានយន្ត​លើស​ទម្ងន់​កម្រិត​កំណត់ ប្រធាន​ស្ថានីយ​ជញ្ជីង​កណ្តោលដុំ និង​ប្រធាន​ស្ថានីយ​ពោធិ៍​ថ្មី បាន​ចុះ​ត្រួតពិនិត្យ​យានយន្ត​ដឹក​ជញ្ជូន​លើ​ផ្លូវជាតិ​លេខ ៤៤ នៅ​ខេត្តកំពង់ស្ពឺ ។

ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ ក្រុមការងារ​ត្រួតពិនិត្យ​រថយន្ត​ដឹក​ខ្សាច់ ចំនួន​១០​គ្រឿង និង​ឃាត់​បាន​រថយន្ត​ដឹក​លើស​ទម្ងន់​ចំនួន​៩​គ្រឿង ដែល​ដឹក​លើស​ទម្ងន់​ចាប់ពី ០៦​តោន ដល់ ១៩​តោន ។

ឯកឧត្តម​គឹ​ម សាន់ ក៏​បាន​ពន្យល់​ណែនាំ​ដល់​ម្ចាស់​រថយន្ត​ឲ្យ​យល់​ពី​ច្បាប់​នៃ​ការ​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ (​ច្បាប់​ផ្លូវថ្នល់​) និង​សំណូមពរ​កុំ​ឲ្យ​ដឹក​ជញ្ជូន​លើស​ទម្ងន់​បន្ត​ទៀត ព្រោះ​ការ​ដឹក​លើស​ទម្ងន់​បាន​បង្ក មហន្តរាយ​ដល់​ផ្លូវជាតិ និង​គ្រោះថ្នាក់​ចរាចរណ៍​ធ្ងន់ធ្ងរ ។ កិច្ច​ប្រតិបត្តិការ​នេះ​បាន​បញ្ចប់​នៅ​វេលា​ម៉ោង​៥​ល្ងាច នៅ​ថ្ងៃ​ដដែល​នេះ​ផង​ដែរ ៕