ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាប់​ឃុំ​ហើយ​ឃាត​កដៃ​ឆៅ​សម្លា.ប់​ក្មេង​ស្រី​ម្នាក់​អាយុ​១៤​ឆ្នាំ ហើយ​រំលោ.ភ​សេពសន្ថវៈ​ទៀត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក កូយ សៅ អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ជា​ចៅក្រម​ស៊ើបសួរ កាលពី​រសៀល​ថ្ងៃ​ទី​៤ ខែកញ្ញា ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ ៖ លោក កូយ សៅ អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ជា​ចៅក្រម​ស៊ើបសួរ កាលពី​រសៀល​ថ្ងៃ​ទី​៤ ខែកញ្ញា ឆ្នាំ​២០២០ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន ឃាតក​សម្លាប់​ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ​ម្នាក់ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ពី​បទ​.​ឃាតកម្ម​ដោយ​មាន​អំពើ​ឃោ​ឃៅ និង​អំពើ​រំលោភ​សេពសន្ថវៈ ប្រព្រឹត្ត​នៅ​បន្ទប់​ជួល​ភូមិ​ជ្រៃ​កោង ផ្លូវ​បេតុង សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ កាលពី​ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០២០ តាម​បញ្ញត្តិ​មាត្រា​២០៥ នៃ​ក្រមព្រហ្មទណ្ឌ​។

បុរស​ជា​ឃាតក​ឈ្មោះ ឡា​ច ច​ន្ថា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​បន្ទប់​ជួល​លេខ​២១ ផ្លូវ​បេតុង ភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។ សូម​រំលឹក​ថា កាលពី​រសៀល​ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០២០ ជន​ដៃដល់​ឈ្មោះ ឡា​ច ច​ន្ថា បាន​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​ចាក់​សម្លាប់​ជន​រង​គ្រោះ​ឈ្មោះ ពឹង ស្រី​ពេជ្រ ភេទ​ស្រី អាយុ​១៤​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល​ក្បែរ​គ្នា រួច​រំលោភ​សេពសន្ថវៈ​លើ​សាកសព​ជន​រង​គ្រោះ​ដែល​ទើប​បាត់បង់​អាយុជីវិត ហើយ​បាន​ព្យាយាម​រត់គេច​ខ្លួន​។ ប៉ុន្តែ​ឈាម​ស្រែក​ស្បែក​ហៅ ជន​ជា​ឃាតក​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល នៃ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ តាម​ចាប់ខ្លួន ខណៈ​រូបគេ​បម្រុង​ឡើង​ជិះ​រថយន្ត​ទៅ​កាន់​ខេត្តកំពង់ធំ​។

ក្រោយ​ពេល​ចាប់ ខ្លួន​ជន​ដៃដល់​បាន​សារភាព​ចំពោះ​មុខ​សមត្ថកិច្ច​ថា នៅ​ថ្ងៃ​ទី​២២ ខែកក្កដា ខ្លួន​បាន​ទៅ​ជួល​បន្ទប់​លេខ​២១ ជាន់​ទី​១ ផ្លូវ​បេតុង ភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​២ ដើម្បី​ស្នាក់​នៅ​រក​ការងារ​ធ្វើ​។ ចាប់តាំងពី​ពេល​នោះ​មក​ខ្លួន​បានឃើញ​ជន​រង​គ្រោះ​៣-៤​ដង​ដែរ ប៉ុន្តែ​មិន​ច្បាស់​ថា​នាង​ស្នាក់​នៅ​បន្ទប់​ណាមួយ​ទេ ។ លុះដល់​ថ្ងៃ​កើតហេតុ​ខ្លួន​បាន​ដើរទៅ​ទិញ​ស្រា​មក​លាយ​ជាមួយ​ស្ទី​ង​ផឹក​នៅ​ក្នុង​បន្ទប់​តែ​ម្នាក់ឯង រហូត​ដល់​វេលា​រសៀល​មេឃ​ក៏​ធ្លាក់​ភ្លៀង​ខ្លាំង ខ្លួន​បាន​ចុះ​ទៅ​ក្រោម​រក​ទិញ​អី​ញាំ ទើបបាន​ដើរ​កាត់មុខ​បន្ទប់ ជន​រង​គ្រោះ ដែល​ពេល​នោះ​ឃើញ​ទ្វារ​ចំហរ ហើយ​ជន​រង​គ្រោះ​អង្គុយ​ចុច​ទូរស័ព្ទ​លេង​ម្នាក់ឯង​។

ឃើញ​ឱកាសល្អ​ដូច្នេះ ខ្លួន​ក៏​បាន​ស្ទុះ​ចូល​ទៅ​ក្នុង​បន្ទប់​ជន​រង​គ្រោះ រួច​ចាក់​គន្លឹះទ្វារ ហើយ​បាន​ធ្វើ​សកម្មភាព​ចាប់​ឱប​ថើប​ជន​រង​គ្រោះ​ពីក្រោយ បណ្តាល​ឲ្យ​នាង​រើបម្រះ និង​ស្រែក​រក​គេ​ជួយ តែ​ភ្លាម​នោះ​ខ្លួន​បាន​គម្រាម​ថា « បង​ចង់បាន​តែ​ខ្លួន​អូន​ទេ ពេល​បាន​ខ្លួន​ហើយ បង​នឹង​ត្រឡប់​ទៅ​វិញ តែបើ​ហ៊ាន​ស្រែក​បង​នឹង​សម្លាប់​អូន​ចោល​តែ​ម្ដង​» ។ ចម្លើយ​បន្ត​ថា ពេល​នោះ​ជន​រង​គ្រោះ​នៅ​តែ​រើបម្រះ និង​ស្រែក​ឲ្យ​គេ​ជួយ ទើប​ខ្លួន​យកដៃ​ខ្ទប់មាត់ និង​ច្របាច់ក​សង្កត់​ឲ្យ​ជន​រង​គ្រោះ​ដេក​ផ្កាប់​លើ​ឥដ្ឋ រួច​បាន​យក​ដំបង​ឆក់​ខ្នង តែ​ជន​រង​គ្រោះ​នៅ​រើបម្រះ​ដដែល ឃើញ​ដូច្នោះ​ខ្លួន​បាន​ស្ទុះ​យក​កូន​កាំ​បិទ​ចិតបន្លែ ដង​លឿង នៅ​លើ​តុ​ក្បែរ​នោះ ចាក់ក​ពី​ចំហៀង​ខាងឆ្វេង​ជន​រង​គ្រោះ ២​កាំបិត និង​អា​ផ្ដាច់​បំពង់ក​បន្ថែម​ទៀត បណ្តាល​ឲ្យ​នាង​ដាច់ខ្យល់​ស្លាប់​ក្នុង​ថ្លុកឈាម​។

ក្រោយ​ពី​ជន​រង​គ្រោះ​ស្លាប់​ហើយ រូបគេ​បាន​សម្រាត​ខោ​សាក សព​រំលោភ​សេពសន្ថវៈ​ក្នុង​ពេល​នោះ​តែ​ម្ដង​ទៅ​។ ពេល​រំលោភ​សេពសន្ថវៈ​ហើយ ខ្លួន​បាន​យក​ទូរស័ព្ទ​ជន​រង​គ្រោះ និង​ដំបង​ឆក់​ឡើង​ទៅ​បន្ទប់​ជួល​វិញ ដោយ​បាន​ប្រាប់​ប្អូនធម៌​ថា ខ្លួន​មានការ​ប្រញាប់​ទៅ​ក្រុង​កំពង់សោម​។ បន្ទាប់​មក​ខ្លួន​ក៏​បាន​ចេញ​ទៅ​រក​ម៉ូតូ​កង់​បី​(​ផាស់​អាប់​)​ជិះ​ទៅ​បូ​រី​ឡេ​ង​ណា​វ៉ា​ត់​ត្រា ប៉ុន្តែ​អ្នក​រត់​ម៉ូតូ​កង់​បី​ប្រាប់​ថា ភ្លៀង​លិច​ផ្លូវ​អស់ហើយ​ទៅ​មិនកើត​ទេ ទើប​ខ្លួន​ដើរ​កាត់​ភ្លៀង​ទៅ​ផ្លូវ​វេ​ង​ស្រេង ដើម្បី​ម៉ូតូ​កង់​បី​ជិះ​ទៅ​ផ្សារ​ដើម​គ ក្នុង​គោលបំណង ជិះ​តាក់ស៊ី​ទៅ​កាន់​ខេត្តឧត្តរមានជ័យ ជា​ស្រុក​កំណើត​។

ពេល​ជិះ​កង់​បី​ដល់​ពាក់កណ្ដាល​ផ្លូវ​២០០៤ ក៏​បាន​បោះ​ដំបង​ឆក់​ចោល លុះដល់​ផ្សារ​ដើម​គ មិន​មាន​ឡាន​ចេញដំណើរ​ទេ ខ្លួន​ក៏​បាន​បន្ត​ទៅ​ផ្ទះ​បងស្រី​នៅ​ផ្សារ​បែក​ចាន ហើយ​បាន​ស្នាក់​នៅ​ទីនោះ​មួយ​យប់​។ លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​២ ខែកញ្ញា ខ្លួន​បាន​ចេញពីផ្ទះ​បងស្រី​ទៅ​ជិះ​រថយន្តឈ្នួល​នៅ​ចំណុច​ភូមិ​កណ្ដាល សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ គោលបំណង​ធ្វើ​ដំណើរ​ទៅ​ខេត្តកំពង់ធំ ក៏​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​តែ​ម្ដង​ទៅ​៕ ដោយ ៖ ឃឹម ប៊ុ​ន​ណា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ