ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនិញ​ខូចគុណភាព ១៤៧​គីឡូក្រាម រក​ឃើញ​នៅ​តាម​បណ្តា​ផ្សារ​ទំនើប ក្នុង​ក្រុង​បាត់ដំបង

3 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ នៅ​ថ្ងៃ​សុក្រ ទី​០៤ ខែកញ្ញា ឆ្នាំ​២០២០​នេះ មន្ត្រី​សាខា​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ​(​ក​.​ប​.​ប​) ខេត្តបាត់ដំបង…

ខេត្តបាត់ដំបង ៖ នៅ​ថ្ងៃ​សុក្រ ទី​០៤ ខែកញ្ញា ឆ្នាំ​២០២០​នេះ មន្ត្រី​សាខា​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ​(​ក​.​ប​.​ប​) ខេត្តបាត់ដំបង ដោយ​ទទួល​បានការ​សហការ​ពី​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​អាជ្ញាធរ​ដែនដី បាន​បន្ត​ចុះ​ត្រួតពិនិត្យ​គុណភាព​ទំនិញ និង​ត្រួតពិនិត្យ​ភាព​អនុលោម​អំពី​ស្លាក​សញ្ញា​លើ​ផលិតផល​ម្សៅ​ទឹកដោះគោ នៅ​តាម​បណ្ដា​ផ្សារ​ទំនើប ចំនួន​០៥ ស្ថិត​ក្នុង​ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ។

គោលដៅ​សំខាន់​នៃ​ការ​ត្រួតពិនិត្យ គឺ​ដើម្បី​ស្រាវជ្រាវ​ទប់ស្កាត់​ការ​ចរាចរណ៍​ទំនិញ​ខូចគុណភាព ក្លែងបន្លំ​ស្លាក​សញ្ញា ផុតកំណត់​កាលបរិច្ឆេទ​ប្រើប្រាស់ ។ ក្នុង​សកម្មភាព​នេះ មន្ត្រី​ជំនាញ បាន​ធ្វើការ​ត្រួតពិនិត្យ​រក​ភាព​មិន​អនុលោម​នៅ​លើ​សំបក​វេច​ខ្ចប់​ផលិតផល​ម្ហូបអាហារ និង​ភាព​អនុលោម​អំពី​ស្លាក​សញ្ញា លើ​ផលិតផល​ម្សៅ​ទឹកដោះគោ ស្រប​តាម​អនុក្រឹត្យ​លេខ ១៣៣ ស្តី​ពី​ការ​ផ្សព្វផ្សាយ​លក់​ផលិតផល​សម្រាប់​ចិញ្ចឹម​ទារក និង​កុមារ​ផង​ដែរ ។

ជា​លទ្ធផល​មន្ត្រី​ជំនាញ បាន​រក​ទំនិញ​ខូចគុណភាព​សរុប​ចំនួន សរុប​១៤៧ គីឡូក្រាម ។ បន្ទាប់​មក​មន្ត្រី​សាខា ក​.​ប​.​ប​. បាន​ធ្វើ​កំណត់ហេតុ​ដកហូត ទំនិញ​ទាំងនោះ​យក​ទៅ​ធ្វើការ​កម្ទេច​ចោល ។

ចំពោះ​ម្សៅ​ទឹកដោះគោ មន្ត្រី​ជំនាញ​សង្កេត​ឃើញ​ភាគច្រើន បាន​បិត​ព័ត៌មាន​បន្ថែម​ជា​ភាសា​ខ្មែរលើ​សម្បក​វេច​ខ្ចប់ ស្រប​តាម​ខ្លឹមសារ នៃ​អនុក្រឹត្យ​លេខ​១៣៣ ។ ទន្ទឹម​នឹង​នោះ​មន្ត្រី​ជំនាញ​ក៏​បាន​ធ្វើការ​ណែនាំ​ដល់​អាជីវករ​ផ្សេង​ទៀត ឱ្យ​យល់​ដឹង និង​អនុវត្ត​ទៅ​តាម​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​គុណភាព សុវត្ថិភាព លើ​ផលិតផល ទំនិញ និង​សេវា ព្រមទាំង​ច្បាប់​ស្តី​ពី​កិច្ច​ការពារ​អ្នក​ប្រើប្រាស់ ជៀសវាង​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ នឹង​អាច​ប្រឈម​ចំពោះ​មុខ​ច្បាប់​ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ