ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​រូបសំណាក​«​តោ​ថ្ម​» ដ៏​ធំ​មួយ​សង្ស័យ​ជា​សំណាក​តោ​បុរាណ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រូបសំណាក «​តោ​» ធ្វើ​អំពី​ថ្ម​ធំ​មួយ​ដែល​គេ​សង្ស័យ​ជា​វត្ថុ​បុរាណ ត្រូវ​បាន​ប្រទះ​ឃើញ កប់​ក្នុង​ដី​នៅ​ក្នុង​ការដ្ឋាន​អាង​ស្តុ​ប​ទឹក​ស្អាត​មាត់ទន្លេ ដែល​ជា​គម្រោងការ​ដ្ឋា​របស់​ប្រទេស​ជប៉ុន ខណៈ​ដែល​គ្រឿងចក្រ​របស់​គម្រោង​អភិវឌ្ឍន៍​ស៊ី​ម៉ាក់​មួយ​គ្រឿង​កំពុង​កាយ​ដី​។ ដោយ​មានការ​សង្ស័យ…

រាជធានី​ភ្នំពេញ ៖ រូបសំណាក «​តោ​» ធ្វើ​អំពី​ថ្ម​ធំ​មួយ​ដែល​គេ​សង្ស័យ​ជា​វត្ថុ​បុរាណ ត្រូវ​បាន​ប្រទះ​ឃើញ កប់​ក្នុង​ដី​នៅ​ក្នុង​ការដ្ឋាន​អាង​ស្តុ​ប​ទឹក​ស្អាត​មាត់ទន្លេ ដែល​ជា​គម្រោងការ​ដ្ឋា​របស់​ប្រទេស​ជប៉ុន ខណៈ​ដែល​គ្រឿងចក្រ​របស់​គម្រោង​អភិវឌ្ឍន៍​ស៊ី​ម៉ាក់​មួយ​គ្រឿង​កំពុង​កាយ​ដី​។ ដោយ​មានការ​សង្ស័យ ក៏​បាន​រាយការណ៍​ប្រាប់​កម្លាំង​មាន​សមត្ថកិច្ច​ដោយ​មាន​វត្តមាន​របស់​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ សាធារណៈការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ សហការ​ជាមួយនឹង​មន្ត្រី​ជំនាញ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​រាជធានី​ភ្នំពេញ ចុះ​មក​មើល​យ៉ាង​យកចិត្តទុកដាក់​ផង​ដែរ​។

ការ​ប្រទះ​ឃើញ​នេះ​ដែរ បាន​បង្ក​រការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី ថ្ងៃ​ទី​០៤ ខែកញ្ញា ឆ្នាំ​២០១០ នៅ​ចំណុច​ការដ្ឋាន​ស្តុ​ប​ទឹក​ស្អាត គម្រោង​របស់​ប្រទេស​ជប៉ុន មាត់ទន្លេ ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​។ តាម​ប្រភព​ព័ត៌មាន​ពី​បុរស​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រូប​គាត់​បាន​ប្រើ​គ្រឿងចក្រ​មួយ​គ្រឿង​របស់​ស៊ី​ម៉ាក់ កាយ​ដី​ធ្វើ​អាង​ស្តុក​ទឹក​ស្អាត​នៅ​ក្នុង​ការដ្ឋាន ដែល​ជា​គម្រោង​របស់​ប្រទេស​ជប៉ុន​។

លុះ​ពេល​កាយ​ដី​បាន​ជម្រៅ​ប្រមាណ​ជា​ជាង ២​ម៉ែត្រ ក៏​ប៉ះ​ចំ​ដំ​ថ្ម​ធំ​មួយ​ដុំ ដោយ​មិន​បានដឹង​ថា ជា​ដំ​ថ្ម​អ្វី​ឡើយ ហើយ​ក៏​បាន​កាយ​ដី​រក​មើល ក៏​ស្រាប់តែ​បាន​ប្រទះ​ឃើញ​រូប​«​តោ​»​ធំ​មួយ ដែល​សង្ស័យ​ជា​វត្ថុ​បុរាណ ក៏​ខាង​ការដ្ឋាន​នាំ​គ្នា​រាយការណ៍ ទៅ​ប្រាប់​កម្លាំង​មាន​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ចុះ​មក​មើល​តែ​ម្តង​។ ក្រោយ​ពី​ទទួល​បាន​ដំណឹង​នេះ​រួច​ហើយ ក្រោម​ការ​ដឹកនាំ​របស់​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ និង​មន្ត្រី​ជំនាញ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​រាជធានី​ភ្នំពេញ​ចុះ​មក​ដល់ សហការ​ជាមួយ​ខាង​ការដ្ឋាន ស្ទូច​យ​កមល​ដាក់​ខាងលើ ដើម្បី​ធ្វើការ​លាង​សម្អាត និង​ត្រួត​ពិ​ត្យ​។

ដោយ​រូបសំណាក​តោ​ថ្ម​នេះ មាន​ទំហំ​ទទឹង​ប្រវែង ១​ម៉ែត្រ និង​កំ​ម្ព​ស់ ២,៣០​ម៉ែត្រ ទម្ងន់​ប្រមាណ​ជា​ជាង ១​តោន​។ តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ពាក់​ព​ន្ធ័​ទៅ​នឹង​រូបសំណាក «​តោ​ថ្ម​»​នេះ​ដែរ នៅ​មិន​ទាន់​បានដឹង​ថា កសាង​ឡើង​នៅ​ឆ្នាំ​ណា និង​អំពី​ប្រភេទ​ថ្ម​អ្វី​ឡើយ ដោយ​រង់ចាំ​បញ្ជូន​បន្ត ទៅ​ខាង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ធ្វើការ​ស្រាវជ្រាវ​ជា​បន្ត​ទៀត​៕ ដោយ ៖ ភី ផល

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ