ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គលិក​ព្យាបាល​យ៉ាងតិច​៧.០០០​នាក់​បាន​បាត់បង់​ជីវិត​លើ​ពិភពលោក

3 ឆ្នាំ មុន

ការ​ឆ្លង​រាលដាល​នៃ​វីរុស COVID-19 ៖ យោង​តាម​អង្គការ AMNESTY INTERNATIONAL ថា បុគ្គលិក​ព្យាបាល​យ៉ាងតិច​៧.០០០នាក់​បាន​បាត់បង់​ជិ​វិត​លើ​ពិភពលោក​ដោយសារ​វីរុស COVID-19 ពេល​បំពេញការងារ​ជួយអ្នក​ជំ​ងឹ​របស់​ពួក​គេ…

ការ​ឆ្លង​រាលដាល​នៃ​វីរុស COVID-19 ៖ យោង​តាម​អង្គការ AMNESTY INTERNATIONAL ថា បុគ្គលិក​ព្យាបាល​យ៉ាងតិច​៧.០០០នាក់​បាន​បាត់បង់​ជិ​វិត​លើ​ពិភពលោក​ដោយសារ​វីរុស COVID-19 ពេល​បំពេញការងារ​ជួយអ្នក​ជំ​ងឹ​របស់​ពួក​គេ ។

របាយការណ៍​លើក​មុន​ចេញផ្សាយ​កាលពី​ខែកក្កដា រៀបរាប់​ពី​បុគ្គលិក​ពេទ្យ​ប្រមាណ​៣.០០០​នាក់​ស្លាប់​ដោយសារ​វីរុស​នោះ ។

លើ​ពិភពលោក​តាម​តុល្យការ​របស់ AFP​ដែល​ដកស្រង់​ប្រភព​ផ្លុ​វ​ការ​នានា​ថា មក​ដល់​ថ្ងៃទី​៣ កញ្ញា ចំនួន​អ្នក​ឆ្លង​វីរុស​បាន​ឡើង​ដល់​ជាង​២៦,១​លាន​នាក់ និង​ចំនួន​អ្នក​ស្លាប់​កើន​ដល់​ជាង៨៦៥.០០០​នាក់ ។ ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំងនេះ បើ​តាម AMNESTY INTERNATIONAL ថា មាន​បុគ្គលិក​សុខាភិបាល​យ៉ាងតិច​៧.០០០នាក់ ។ ម៉ិក​ស៊ិ​ក​ជា​ប្រទេស​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ​បំផុត ។ ក្នុង​សេចក្ដី​ប្រកាស​មួយ​លោក STEVECOCKBURN អ្នក​ទទួលខុសត្រូវ​នៃ​កម្មវិធី​យុ​ត្តិធម៌​សង្គម​និង​សេដ្ឋកិច្ច​របស់ AMNESTY INTERNATIONAL ថ្លែង​ថា ប្រការ​ដែល​បុគ្គលិកពេទ្យ​ដល់​ជាង​៧.០០០​នាក់​ស្លាប់​ដោយសារ​តែ​ជួយ​សង្គ្រោះ​មនុស្ស​ឯទៀត​ៗ​គឹ​ជា​វិបត្តិ​ដ៏​ធំ​មួយ ។

ក្នុង​ចំណោម​បុគ្គលិក​សុខាភិបាល​ដែល​រង​គ្រោះ​ទាំងនោះ​យ៉ាងតិច​១.៣២០​នាក់​នៅម៉ិក​ស៊ិ​ក​ ដែល​ជា​ចំនួន​ដ៏​ខ្ពស់​បំផុត​សម្រាប់​ប្រទេស​តែ​មួយ​គត់ ។

របាយការណ៍​លើក​មុន​របស់​អង្គការ​នោះ​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៣ កក្កដា លើក​ឡើង ពី
បុគ្គលិក​ព្យាបាល​៣.០០០​នាក់​ស្លាប់​លើ​ពិភពលោក ។ ការ​កើនឡើង​បែប​នោះ​បណ្ដាល​មក​ពី
ការ​កើនឡើង​នៃ​ចំនួន​អ្នក​ឆ្លង​ក្នុង​ប្រទេស​ជា​ច្រើន ។

ប្រេ​ស៊ីល​ជា​ប្រទេស​ទី​២​រង​ការ​ប៉ះពាល់​ខ្លាំងជាងគេ​ដោយសារ​វីរុស កាលពី​ថ្ងៃ​ទី​៣ កញ្ញា ចំនួន
អ្នក​ឆ្លង​បាន​ឡើង​ដល់​លើស​ពី​៤​លាន​នាក់ ។

ចំណែក​គណៈកម្មាធិការ​អ្នក​ជំនាញការ​ឯករាជ្យ បង្កើត​ឡើង​ដោយ​អង្គការ​សុខភាព​ពិភព WHO ពេល​នេះ បាន​ជម្រុញ​ការ​ស៊ើ​ប​អង្កេត​លើ​ការ​គ្រប់គ្រង​ពិភពលោក​ចំពោះ​ការ​ឆ្លង​វីរុស​នោះ ។
មក​ដល់​ថ្ងៃ​ទី​៣​កញ្ញា​ប្រេ​ស៊ី​ល​ចំនួន​អ្នក​ឆ្លងវីរុស​បាន​ឡើង​ដល់​៤.០៤១.៦៣៨​នាក់ ។ ប៉ុន្តែចំនួន​អ្នក​ស្លាប់​ប្រចាំ​ថ្ងៃ​ក្នុង​ប្រទេស​នេះ​ចាប់ផ្ដើមចុះ​ថយ​បន្តិច​ខណៈ​មនុស្ស​ជាង​១២៤.០០០​នាក់​បាន​បាត់បង់​ជីវិត​រួច​ហើយ ។

ការ​ឆ្លង​រាលដាល​នៃ​វីរុស​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៨៦៤.៥១០​នាក់ ហើយ​ចាប់តាំងពី​ដំណាច់​ខែធ្នូ​មក ។ អា​មេ​រិ​ក​នៅ​តែ​ជា​ប្រទេស​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ ទាំង​ចំនួន​អ្នក​ឆ្លង​ទាំង
ចំនួន​អ្នក​ស្លាប់​ជាមួយ​អ្នក​ស្លាប់​កើន​ដល់​ខ្ទង់​១៨៧.០០០​នាក់ និង​អ្នក​ឆ្លង​ឡើង​ដល់​ជាង​៦,១​លាន​នាក់ ។

ទ្វីប​អា​ស៊ីគិតដល់​ថ្ងៃ​ទី​៣ កញ្ញា ចំនួន​អ្នក​ស្លាប់ដោយសារ​វីរុស បាន​ឡើង​ដល់​លើស​ពី​១០០.
០០០​នាក់ ។

ប្រទេស​ឥណ្ឌា​ជា​ប្រទេស​ទី​៣​រង​ការ​ប៉ះពាល់ខ្លាំង​ជាងគេ​កត់សម្គាល់​ឃើញ​អ្នក​ឆ្លង​ថ្មី​៨៣.៣៤១​នាក់ ២៤​ម៉ោង​ចុង​ក្រោយ​នេះ ។ ចំនួន​អ្នកឆ្លង​ក្នុង​ប្រទេស​នោះ​ពេល​នេះ​បាន​កើន​ដល់​ជាង​៣,៩៤​លាន​នាក់ និង​ចំនួន​អ្នក​ស្លាប់​ឡើង​ដល់៦៨.៤៧២​នាក់ ក្នុង​នោះ​១.០៩៦​នាក់​កំណត់
ឃើញ​២៤​ម៉ោង​ចុង​ក្រោយ​នេះ ។ បន្ទាប់​ពី​ឥណ្ឌាគឹ​ឥណ្ឌូ​ណេ​ស៊ី​ដែល​មាន​អ្នក​ស្លាប់​៧.៦១៦​នាក់ និង​អ្នក​ឆ្លង​១៨០.៦៤៦​នាក់ និង​ប៉ា​គី​ស្ថាន​ដែលមាន​អ្នក​ស្លាប់​៦.៣២៨​នាក់ និង​អ្នក​ឆ្លង​២៨៧.០១៤​នាក់ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ