ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះមហាក្សត្រ សម្តែង​ព្រះ​កង្វល់​ពី​សីលធម៌ និង​គុណធម៌​សង្គម ធ្លាក់​ចុះ

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះ​អង្គ​ទ្រង់​ព្រះ​សម្តែង​នូវ​ព្រះរាជ​ហរ​ទ័យ​បារម្ភ​ពី​​ការ​ធ្លាក់​ចុះ​នូវ​សីល​ធម៌…

រាជធានី​ភ្នំពេញ ៖ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះ​អង្គ​ទ្រង់​ព្រះ​សម្តែង​នូវ​ព្រះរាជ​ហរ​ទ័យ​បារម្ភ​ពី​​ការ​ធ្លាក់​ចុះ​នូវ​សីល​ធម៌ គុណធម៌ និង​សេចក្តី​ថ្លៃថ្នូរ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សេចក្តី​ថ្លៃថ្នូរ និង​និរន្តរភាព នៃ​វប្បធម៌ និង​ចីរភាព​របស់​សង្គម ។

ព្រះ​បរម​រាជឱង្ការ​ដ៏​ខ្ពង់ខ្ពស់​បំផុត មាន​អត្ថន័យ​ទាំងស្រុង​ដូច​តទៅ ៖ «​បច្ចុប្បន្ន​នេះ សាកលលោក​យើង កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់កាល នៃ​ការ​រីក​ចម្រើន និង​ជឿនលឿន ដោយ​មាន​ជំនាញ​ខាង​វិទ្យាសាស្ត្រ និង​សម្ភារៈ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ។ ប៉ុន្តែ ទន្ទឹម​នឹង​ការ​រីក​ចម្រើន​ខាងលើ​នេះ សីលធម៌ និង​អភិសមាចារ (​មារយាទ​ដ៏​ល្អ​ក្រៃ​លែង ឬ​ជ្រះថ្លា​) ក្នុង​ជីវភាព​សង្គម ក៏​មានការ​ស្រុត​ចុះ គួរ​ឲ្យ​ព្រួយបារម្ភ​ណាស់​ដែរ ។ ភាព​អន់​ថយ នៃ​សីលធម៌ និង​គុណធម៌​សង្គម នាំ​ឲ្យ​មានការ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សេចក្តី​ថ្លៃថ្នូរ និង​និរន្តរភាព នៃ​វប្បធម៌ និង​ចីរភាព​របស់​សង្គមនិយម ទៅ​អនាគត​» ។

ជា​ការ​កត់សម្គាល់ ការ​សម្តែង​នូវ​ក្តី​បារម្ភ ក្នុង​ព្រះរាជ​ហរ​ទ័យ​របស់​ព្រះមហាក្សត្រ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ប៉ុន្មាន​ថ្ងៃនេះ គេ​សង្កេត​ឃើញ​ការ​កាប់​ចាក់ សម្លាប់​មនុស្ស និង​អំពើ​ឃាតកម្ម​ផ្សេង​ៗ បាន​កើត​ឡើងជា​បន្តបន្ទាប់​ជាប់​ៗ​គ្នា ដែល​ភាគច្រើន​នៃ​អំពើ​ល្មើស​ទាំងនេះ ផ្តើម​ចេញពី​ការ​ប្រើប្រាស់​គ្រឿងញៀន និង​ភាព​មិន​ចុះសម្រុង ដោយសារ​ករណី​ផ្សេង​ៗ​ទៀត ជា​ច្រើន ។

ជាក់ស្តែង ត្រឹមតែ​រយៈពេល ១០​ថ្ងៃ​ ចុងក្រោយ (​ថ្ងៃ​ទី​២៦ ខែសីហា ដល់​ថ្ងៃ​ទី​០៤ ខែកញ្ញា​) អំពើ​ឃាតកម្ម​យ៉ាង​សាហាវព្រៃផ្សៃធំ​ៗ បាន​កើត​ឡើងជា​បន្តបន្ទាប់ ចំនួន​៧​ករណី (​នេះ​មិន​ទាន់គិត​ពី​អំពើ​ឃាតកម្ម​ផ្សេង​ៗ​ជា​ច្រើន​ទៀតផង​) ដើមចម នៃ​អំពើ​ឃាតកម្ម​ធំ​ៗ​នេះ គឺ​កើតឡើង​ដោយសារ​តែ​ភ្លើង​ប្រចណ្ឌ និង​ស្ថិត​ក្រោម​ឥទ្ធិពល នៃ​គ្រឿងញៀន ។

ទី​១ – ឃាតកម្ម ប្តី​ច្របាច់​(​ក​)​សម្លាប់​កូនស្រី​៣​នាក់ និង​ចង​(​ក​)​ស្លាប់​ខ្លួនឯង

ដោយសារ​តែ​ប្តី​ប្រពន្ធ​រស់នៅ​មិនសូវ​ចុះសម្រុង​នឹង​គ្នា ធ្វើ​ឱ្យ​បុរស​ជា​ប្តី​តែងតែ​ប្រចណ្ឌ​ប្រពន្ធ​រហូត​ដាច់​ច្របាច់​.​ក កូនស្រី​វ័យក្មេង​៣​នាក់ បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ក្នុង​ពេល​តែ​មួយ រួច​ហើយ​ក៏​យក​ក្រមា​ចង​.​ក​ខ្លួនឯង​ទៀត​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​8​យប់ ថ្ងៃ​ទី​26 ខែសីហា ឆ្នាំ​2020 នៅ​បន្ទប់​ជួល​គ្មាន​លេខ ស្ថិត​ភូមិ​ឧកញ៉ា​វាំង ផ្លូវ​1113 សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

ទី​២- ឃាតកម្ម ចាក់​សម្លាប់​សង្សារ ជា​កម្មការិនី​រោងចក្រ រួច​ជន​ដៃដល់ ចង​(​ក​)​សម្លាប់​ខ្លួន

គូស្នេហ៍​១​គូ បាន​ស្រឡាញ់​គ្នា​តាំងពី​នៅ​រៀន​ថ្នាក់​វិទ្យាល័យ​មក​ម្ល៉េះ ក្រោយមក ខាង​ស្រី​បាន​ធ្វើ​ជា​កម្មការិនី​រោងចក្រ ចំណែក​ឯខាង​ប្រុស ធ្វើ​ជា​ជាង​នៅ​ក្នុង​រោងចក្រ​ដែក ប៉ុន្តែ​បន្តបន្ទាប់​មក​ស្នេហា​ពួក​គេ ក៏​ត្រូវ​ប្រះ​ស្រាំ​ដោយសារ​តែ​ខាង​ប្រុស​បែកចិត្ត ទៅ​មាន​ស្រី​ថ្មី​ទៀត ។ លុះ​មក​ដល់​ពេល​ថ្មី​ៗ​នេះ បុរស​ខាងលើ បាន​សុំ​មូលគ្នា​ជាមួយ​នាង​វិញ ព្រមទាំង​សុំ​ចូល​ស្ដីដណ្ដឹង​ថែម​ទៀត​ផង ប៉ុន្តែ​ត្រូវ​នាង​និង​ឪពុក​ម្ដ​យ​ប្រកែក​មិន​ឲ្យ​ទេ ព្រោះ​ខ្លាច​រង​ការ​ឈឺចាប់​ទៀត ។​បុរស​នោះ​ក៏​បាន​ឆាត​រក​នាង​ទាំង​យប់ និង​មានការ​ឈ្លោះប្រកែក​គ្នា​នៅ​តាម​ឆាត​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ទៀត លុះ​ព្រឹក​ឡើង​ខណៈ​នាង​ជិះ​ម៉ូតូ​ទៅ​ធ្វើការ​បុស​នោះ​ក៏​បាន​ជិះ​ម៉ូតូ​ដេញ​តាម​ចាក់​សម្លាប់ បន្ទាប់​មក​បាន​ជិះ​ម៉ូតូ​ចូល​ទៅ​ក្នុង​វត្ត​មួយ​រួច​ចងក​សម្លាប់​ខ្លួន​តាម​ក្រោយ កាល​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០២០ ។

ទី​៣- ឃាតកម្ម កូនប្រុស​អារ​(​ក​)​ម្ដាយបង្កើត​ខ្លួនឯង កាត់​ក្បាល​ចេញពី​ខ្លួន

កូនប្រុស​ដៃដល់​សម្លាប់​ម្តាយបង្កើត​បាន​ឃាត់ខ្លួន​ហើយ ស្ថិត​នៅ​ចំណុច​ដី​ឡូត៍​មួយ​កន្លែង ខាងក្រោយ​សាលា IU ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ក្រោយ​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ដើរ​ស្រាត​និង​ស្គាល់​ភិនភាគ​ជន​នេះ តាម​រយៈ​ការ​ចុះ​ផ្សាយ​ព័ត៌មាន​ក៏​ផ្តល់​ដំណឹង​ជូន​សមត្ថកិច្ច​ភ្លាម​ៗ​តែ​ម្តង នា​ថ្ងៃ​ដដែល​ថ្ងៃ​ទី​២៩ សីហា នេះ ដោយ​នាំ​មក​កាន់​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ចាត់ការ​បន្ត ។

ទី​៤- ឃាតកម្ម អារ​(​ក​)​សម្លាប់​ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ​ម្នាក់ រួច​រំលោភ​តាម​ក្រោយ

ក្មេង​ស្រី​ម្នាក់​សង្ស័យ​ត្រូវ​បាន​ឃាតក អារ​.​ក​សម្លាប់ រួច​រំលោភ​តាម​ក្រោយ បណ្ដាល​ឲ្យ​ស្លាប់​ទាំង​អាក្រាត​កាយ នៅ​ក្នុង​ថ្លុកឈាម ឮ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​វេលា​ម៉ោង​៤៖០០​ល្ងាច ថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ក្នុង​បន្ទប់​ជួល​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ក្រោយមក​ជន​ដៃដល់​ឈ្មោះ ឡា​ច ច​ន្ថា អាយុ​២៥​ឆ្នាំ ត្រូវ​កម្លាំង​នគរបាល​ជំនាញ​ចាប់ខ្លួន​បាន នៅ​ព្រឹក​ថ្ងៃ​ទី​០២ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ចំណុច​ក្រោម​ស្ពាន​លី​យ៉ុ​ង​ផាត ភូមិ​កណ្តាល សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។ ជន​ដៃដល់​បាន​សារភាព​ថា ខ្លួន​បាន​យក​កាំបិត​ចាក់​បំពុងក​ជន​រង​គ្រោះ រួច​ឆក់​បន្ថែម​បណ្ដាល​ឲ្យ​ស្លាប់ ទើប​រំលោភ​តាម​ក្រោយ​។ សមត្ថកិច្ច​បញ្ជាក់​ថា ជន​ដៃដល់​ជា​មនុស្ស​ប្រើប្រាស់​គ្រឿងញៀន ។

ទី​៥. ឃាតកម្ម ចាក់​សម្លាប់​សង្សារ រួច​អារ​(​ក​)​ខ្លួនឯង នៅ​បុរី លឹ​ម ឈាង​ហាក់

ស្ដ្រី​អ្នក​លក់ដូរ​ម្នាក់ ត្រូវ​សង្សា​របស់​ខ្លួន​ចាក់​(​ក​)​សម្លាប់ ក្នុង​ថ្លុកឈាម ខណៈ​ជន​ដៃដល់​ព្យាយាម​អារ​(​ក​)​សម្លាប់​ខ្លួនឯង​តាម​ក្រោយ តែ​មិន​ស្លាប់​គ្រានតែ​រង​របួសធ្ងន់ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ នៅ​ល្ងាច​ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០២០ ស្ថិត​ក្នុង​បុរី​លឹ​ម ឈាង​ហាក់ ចំការ​ដូង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ទី​៦- ឃាតកម្ម ប្តី​ចាក់​សម្លាប់​ប្រពន្ធ រួច​អារ​(​ក​)​ខ្លួនឯង នៅ​ស្រុក​អង្គស្នួល

មានរឿង​ឃាតកម្ម ចាក់​សម្លាប់​ប្រពន្ធ​ខ្លួនឯង ហើយ​ប្តី​អារ​(​ក​)​ខ្លួនឯង​តាម​ក្រោម រង​របួសធ្ងន់ ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ ដោយសារ​តែ​ទើប​បែក​គ្នា​រយៈពេល​១​ខែ​មក​ហើយ​នោះ ប្តី​សុំ​ជានា​គ្នា​វិញ តែ​ប្រពន្ធ​បដិសេធ​មិន​ព្រម​ទទួលយក ទើប​កើត​មានរឿង​បែប​នេះ ។ ហេតុការណ៍​ខាងលើ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​២០​នឹង​២៥​នាទី យប់​ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ចំណុច​ចិញ្ចើម​ផ្លូវជាតិ​លេខ​៤ ភូមិ​ព្រៃ​រកា ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

ទី​៧- ឃាតកម្ម ប្តី​កាប់​ប្រពន្ធ​៤​ពូថៅ ឯ​ប្តីរ​ត់ទៅ​បញ្ចប់ជីវិត​ខ្លួនឯង

ករណី​អំពើ​ហិង្សា​បាន​កើត​ឡើងជា​បន្តបន្ទាប់ ជាក់ស្តែង​លើក​នេះ មន្ដ្រី​យោធា​ម្នាក់​បាន​កាប់​ប្រហារ​ភរិយា​ខ្លួនឯង​ចំនួន​៤​ពូថៅ​ផ្ទួន​ៗ រួច​ទៅ​ចង​.​ក​សម្លាប់​ខ្លួនឯង​តាម​ក្រោយ ដែល​ហេតុការណ៍​ដ៏​គួ​ឲ្យ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅ​ម៉ោង​១២ ថ្ងៃ​ទី​០៤ ខែកញ្ញា ឆ្នាំ ២០២០ ចំណុច​ភូមិ​ត្រពាំង​រំ​ពាក់ ឃុំ​ត្រាំកក់ ស្រុក​ត្រាំកក់ ខេត្តតាកែវ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ