ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាំ​ទេ​! ព្រីង ច័ន្ទ​បុត្រ បានចុះ​អេ​តា​ស៊ី​វិល​​​ជាមួយ​អនាគត​ម្តាយក្មេក វ៉ា​ន់ នី​ឡា ហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​តារា​សម្តែង​លោក ព្រីង ច័ន្ទ​បុត្រ បាន​សម្រេច​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍ (​អេ​តា​ស៊ី​វិល​) ជាមួយនឹង​ស្ត្រី​វ័យ​កណ្តាល​មួយ​រូប ដែល​ស្រី​ម្នាក់​នោះ​ត្រូវ​បាន​គេ​ដឹង​ថា អនាគត​ជា​ម្តាយក្មេក​របស់​នាង…

រាជធានី​ភ្នំពេញ ៖ អតីត​តារា​សម្តែង​លោក ព្រីង ច័ន្ទ​បុត្រ បាន​សម្រេច​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍ (​អេ​តា​ស៊ី​វិល​) ជាមួយនឹង​ស្ត្រី​វ័យ​កណ្តាល​មួយ​រូប ដែល​ស្រី​ម្នាក់​នោះ​ត្រូវ​បាន​គេ​ដឹង​ថា អនាគត​ជា​ម្តាយក្មេក​របស់​នាង វ៉ា​ន់ នី​ឡា កូនស្រី​របស់​លោក សុវណ្ណ​រិ​ទ្ធី ហៅ​តា​វ៉ិ​ច​ទ័​រ​។

ដំណឹង​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នេះ ត្រូវ​បាន​លោក ព្រីង ច័ន្ទ​បុត្រ ប្រកាស​ជា​សាធារណៈ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាមួយនឹង​ការ​បញ្ចេញ​មុខមាត់​ភរិយា និង​សំបុត្រ​អាពាហ៍ពិពាហ៍​ដែល​បាន​ធ្វើ​ឡើង​ត្រឹមត្រូវ​តាម​ច្បាប់ ខណៈ​ពេល​ដំណឹង​នេះ ក៏​ទទួល​បានការ​អបអរសាទរ​ពី​មិត្តភក្តិ​របស់​លោក​ជា​ច្រើន​ផង​ដែរ​។

ជាមួយនឹង​ភាព​សប្បាយ​រីករាយ និង​ការ​ឱបរឹត​ភរិយា​យ៉ាង​ផ្អែមល្ហែម​អម​ជាមួយនឹង​សំបុត្រ​អាពាហ៍ពិពាហ៍​លោក ព្រីង ច័ន្ទ​បុត្រ បាន​ភ្ជាប់​ជាមួយនឹង​សារ​ដោយ​ខ្លី​ថា «​ស្នេហា​អេ​តា​ស៊ី​វិល រអិល​ជាង​ស្នេហា​អាពាហ៍ពិពាហ៍​»​។ ដែល​នោះ​មាន​ន័យ​ថា រូប​លោក និង​ស្ត្រី​រូប​នោះ គឺជា​ប្តី​ប្រពន្ធ​ស្របច្បាប់​ដោយ​គ្មាន​គម្រោង​រៀបចំ​ពិធី​រៀប​ការ​នោះ​ឡើយ​។

ជា​ការ​កត់សម្គាល់ ស្ត្រី​ដែល​ជា​ភរិយា​របស់​លោក ព្រីង ច័ន្ទ​បុត្រ នា​ពេល​នេះ​គឺជា​ម្តាយបង្កើត​របស់​អនាគត​ស្វាមី វ៉ា​ន់ នី​ឡា ដែល​មានឈ្មោះ​ថា សរ មុន្នី​រស្មី ដែល​មាន​វ័យ​ប្រមាណ​៤២​ឆ្នាំ ពោល​គឺ​បង​លោក ព្រីង ច័ន្ទ​បុត្រ ៤​ឆ្នាំ ។ យ៉ាងណា​ការ​បង្ហាញ​មុខមាត់​ភរិយា​ថ្មី​របស់​លោក ព្រីង ច័ន្ទ​បុត្រ នា​ពេល​នេះ គឺជា​លើក​ទី​៣​ហើយ​សម្រាប់​រូប​លោក បន្ទាប់​ពី​លោក​បាន​ជួប​ស្នេហា​មិន​សមប្រកប​ចំនួន​២​លើក ដោយ​លើក​ទី​មួយ គឺ​អតីត​តារា​សម្តែង​មួយ​រូប​ធ្លាប់​បាន​រៀប​អា​ពា​ហ៍​ពី​ពា​ហ៍​ជាមួយនឹង​ប្អូនថ្លៃ​មន្ត្រី​ថ្នាក់ខ្ពស់​មួយ​រូប​កាលពី​អំឡុង​ឆ្នាំ​២០១៣ និង​ទី​២ ជាមួយនឹង​ស្ត្រី​ដែល​ជា​អណិកជន​ខ្មែរ​រស់នៅ​ប្រទេស​បារាំង​។

ស្នេហា​មិន​សមប្រកប​ទាំង​ពីរ​នេះ បាន​ធ្វើ​ឲ្យ​លោក ព្រីង ច័ន្ទ​បុត្រ ឃ្លាតឆ្ងាយ​ទាំងស្រុង​ពី​វិស័យ​សិល្បៈ ដោយ​សម្ងំ​រស់នៅ​លាក់ខ្លួន​យ៉ាង​ស្ងៀមស្ងាត់ ទើបតែ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ដែល​លោក​បាន​ផ្ទុះ​ព័ត៌មាន​ឡើង​វិញ បន្ទាប់​ពី​មាន​ស្ត្រី​ជា​អណិកជន​មួយ​រូប​បាន​ប្រកាស​ស្វែងរក​លោក​ពាក់ព័ន្ធ​ទៅ​នឹង​រឿង​ប្រាក់​កាក់​។

គួរ​រំលឹក​ថា កាលពី​អំឡុង​ចុងឆ្នាំ​២០១៩ កន្លង​ទៅ មាន​នារី​ម្នាក់​ដោយ​បាន​ដាក់​ឈ្មោះ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​កថា «Roselyne Dalva» បាន​បង្ហោះ​សារ​ថា អតីត​តារាចម្រៀង​ប្រុស លោក ព្រីង ច័ន្ទ​បុត្រ ជំពាក់​បំណុល​ខ្លួន និង​គេចវេស​មិន​ព្រម​សង រហូត​ព្រមាន​ប្តឹង​ថែម​ទៀត​ផង​។

យ៉ាងណា​ពាក់ព័ន្ធ​បញ្ហា​ខាងលើ​នេះ លោក ព្រីង ច័ន្ទ​បុត្រ បាន​ធ្វើការ​បកស្រាយ​ប្រាប់​បណ្តាញ​សារព័ត៌មាន​នៅ​ក្នុងស្រុក​មួយ​ថា នារី​ដែល​បង្ហោះ​ព្រមាន​ប្តឹង​លោក​ជំពាក់​លុយ​មិន​ព្រម​សង​នោះ​គឺជា​អតីត​សង្សារ​របស់​លោក ហើយ​មាន​ទំនាក់ទំនង​ជាមួយ​គ្នា​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។

លោក​បញ្ជាក់​ថា នារី​ម្នាក់​នោះ រស់នៅ​ប្រទេស​បារាំង ដោយពេល​មាន​ទំនាក់ទំនង​ជាមួយ​គ្នា ក៏​ហោះ​មក​ប្រទេស​កម្ពុជា ដើម្បី​ជួប​គ្នា និង​ទៅ​ដើរ​លេង​តាម​ខេត្ត ស៊ីចាយ​ជាមួយ​គ្នា​ជាដើម​ក្នុង​នាម​មនុស្ស​ស្រឡាញ់​គ្នា​។

លោក​បន្ថែម​ថា លោក​នឹង​នារី​ម្នាក់​នោះ មាន​ចំណងស្នេហា​ជាមួយ​គ្នា​ជា​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ចូល​ដល់​ឆ្នាំ​២០១៩​នេះ ទំនាក់ទំនង​នោះ​ក៏​បាន​ប្រះ​ឆា ដោយសារ​នារី​ម្នាក់​នោះ​ជា​អ្នក​សុំ​បែក​មុន​។ ចាប់តាំងពី​ពេល​នោះ​មក នារី​ជា​អតីត​សង្សារ​ក៏​ចេះ​តែ​ឆាត​មក​ទារ​លុយ ខណៈ​ដែល​លោក​មិន​បាន​ជំពាក់​ទាល់តែ​សោះ​។ លោក​សង្កត់ធ្ងន់​ថា តាម​ពិត​ទៅ​លុយ​តែ​នារី​ម្នាក់​នោះ​ទេ មិនមែន​ជា​លុយ​លោក​ជំពាក់​ទេ ពោល​គឺជា​លុយ​ដែល​ដើរ​ស៊ីចាយ​ជាមួយ​គ្នា ពេល​មាន​ទំនាកទំនង​គ្នា​ប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ