ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្អូនថ្លៃ​សារភាពប្រាប់មូលហេតុ ក្រោយប្រល័យជីវិតបងថ្លៃ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តី​រាយ​ការ​ណ៍​បាន​ឲ្យ​ដឹង​ថា ករណី​ទំនាស់​រឿង​មិន​ដាំបាយទុក​ឱ្យ​​​ហូប ឈាន​ដល់​ប្អូនថ្លៃ​វាយ​ក្បាល​បងថ្លៃ​២​អង្រែ​បុក​គ្រឿង បណ្តាល​ឲ្យ​បាត់បង់ជីវិត​នៅ​ក្នុ ង​ថ្លុកឈាម ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១២​យប់​រំលងអធ្រាត្រ​​ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ ៖ សេចក្តី​រាយ​ការ​ណ៍​បាន​ឲ្យ​ដឹង​ថា ករណី​ទំនាស់​រឿង​មិន​ដាំបាយទុក​ឱ្យ​​​ហូប ឈាន​ដល់​ប្អូនថ្លៃ​វាយ​ក្បាល​បងថ្លៃ​២​អង្រែ​បុក​គ្រឿង បណ្តាល​ឲ្យ​បាត់បង់ជីវិត​នៅ​ក្នុ ង​ថ្លុកឈាម ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១២​យប់​រំលងអធ្រាត្រ​​ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០២០ ស្ថិត​នៅផ្ទះ​លេខ​១២៧ តាម​បណ្ដោយ​ផ្លូវ​១៣៤ សង្កាត់​មិត្តភាព ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ។

ទោះបី​ជា​យ៉ាងណា​ ជន​ស​ង្ស័​យ​ត្រូវ​បាន​សមត្ត​កិច្ច​ចាប់ខ្លួន​ភ្លាម​ៗ គឺ​ឈ្មោះ បាន ឡា ភេទ​ប្រុស អាយុ​៣៤ ឆ្នាំ​ស្នាក់​នៅផ្ទះ​កើតហេតុ​នោះ​តែ​ម្តង ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ពូន ប៉ូ​លី​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ (​ត្រូវជា​បងថ្លៃ​​បានបាត់បង់ជីវិត​​) មិន​មាន​អា​ស័​យ​ដ្ឋា​ន​ស្នាក់​នៅ​ទី​នេះ​ទេ ។

បើ​តាម​ចម្លើយ​សារភាពរបស់​ជនសង្ស័យ​បាន​​ប្រាប់​សមត្ថកិច្ច​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ ជនសង្ស័យ​ដែល​ជា​ប្អូនថ្លៃ បាន​នឹង​កំពុង​ដេក​ជាមួយ​ប្រពន្ធ​កូន​នៅ​ក្នុង​បន្ទប់​ផ្ទះ​របស់​ខ្លួន​ដូច​ធម្មតា ។ ពេល​នោះ​ស្រាប់តែ​ជន​រង​គ្រោះ​ដែល​ជា​បងថ្លៃ បាន​ដើរមក​ដល់​មុខ​បន្ទប់​ផ្ទះ​ប្អូនថ្លៃ​(​ជន​ស​ង្ស័​យ​) ហើយ​ស្រែកសួរ​រក​បាយ​ហូប តែ​ជនសង្ស័យ​បាន​ឆ្លើយ​តប​វិញ​ថា ថ្ងៃ​នឹង​អត់​មាន​ដាំបាយ​ទុក​ទេ បន្ទាប់ពី​ឮ​ដូច្នោះ ​ជន​រង​គ្រោះ​បាន​ស្រែក​ជេរ​ជនសង្ស័យ ផ្អើល​អ្នក​រស់នៅ​ជិតខាង​ទាំង​យប់​អា​ធ្រា​ត្រ បណ្តាល​ឲ្យ​ពួក​គេ​ទាំង​២​នាក់​កើត​មាន​ទំនាស់​ពាក្យ​សំដី ។

ជនសង្ស័យបានបន្ត​ថា ពេល​កំពុង​ទាស់​ពាក្យ​សំដី​ជេរ​ទៅ​ជេរ​មក បង​ថ្លៃ​ទាញ​បាន​អង្រែ​បុក​គ្រឿង ឈរ​ចាំ​វាយ​ប្អូនថ្លៃ​តាម​កំហឹង​នៅ​មុខ​បន្ទប់ ប៉ុន្តែ​ខណៈ​ពេល​ប្អូនថ្លៃ​ស្ទុះ​ចេញ​មក​ចាប់​បងថ្លៃ​ជាប់ នឹង​ដណ្តើម​បាន​អង្រែ​បុក​គ្រឿង ហើយ​ក៏​វាយ​ទៅ​លើ​ក្បាល​បងថ្លៃ​២​អង្រែ​វិញ បណ្តាល​ឲ្យ​បងថ្លៃ​​បាត់បង់ជីវិត​​តែ​ម្តង​ទៅ ។

សមត្ត​កិច្ច​បន្ត​ថា បងថ្លៃ​ដែល​ជា​ជន​រង​គ្រោះ​មិន​មាន​អា​ស័​យ​ដ្ឋា​ន​នៅ​នេះ​ទេ ​និង​មាន​ប្រពន្ធ​កូន​រស់នៅ​ខណ្ឌ​ជាយក្រុង​ភ្នំពេញ ​ជនរងគ្រោះ​​ជា​មនុស្ស​ប៉ោឡែ​ដើរ​មិន​ចូល​ផ្ទះ ហើយ​យប់​អា​ធ្រា​ត្រ​ឡើង​តែងតែ​មករ​កបាយ​ទឹក និង​សម្រាក​នៅផ្ទះ​ប្អូន តែ​យប់​នេះ​ប្អូនថ្លៃ​​ក៏​មានការ​ធុញទ្រាន់​ដែរ ទើប​ប៉ះ​ពារ​​ពាក្យ​សំដី​គ្នា រហូត​ដល់​ដាច់​ចិត្ត​លើ​ក​ដៃ​វាយ​បងថ្លៃ​២​អង្រែ​បុក​គ្រឿង បណ្តាល​ឲ្យ​​បាត់បង់ជីវិត​ក្នុង​ថ្លុកឈាម ។

ក្រោយ​កើតហេតុ​ សមត្ថ​កិច្ច​នគរបាល​មូលដ្ឋាន​ប៉ុស្តិ៍​មិត្តភាព​បាន​ចុះ​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ និង​នាំ​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មក​រា ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ