ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យក​ម៉ូតូ​ទៅ​បញ្ចាំ​បាន​៣​ខែ លុះ​ម្ចាស់​មិន​​នៅ ក៏​ចូល​ឆ្កឹះ​សោ​បន្ទប់​យក​ម៉ូតូ​វិញ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​យក​ម៉ូតូ​ខ្លួន​ទៅ​បញ្ចាំ​ឱ្យទៅ​អ្នកធ្វើការ​ជាមួយ​គ្នា​ម្នាក់​ទៀត​បាន​៣​ខែ ក្រោយមក​ក៏​ឆ្លៀតឱកាស​ពេល​ម្ចាស់​ម៉ូតូ​ក្រោយ​ទៅ​ធ្វើការ​បាត់ បុរស​រូប​នេះ​ក៏​បាន​ចូល​ទៅ​ឆ្កឹះ​សោ​បន្ទប់ រួច​យក​ម៉ូតូ​មួយ​គ្រឿង​បញ្ជូន​ទៅ​ឱ្យ​អង្គការ​ដែល​ជនសង្ស័យ​ខ្ចី​លុយ​ដើម្បី​ទិញ​ម៉ូតូ​វិញ លុះ​ម្ចាស់​ម៉ូតូ​ថ្មី​មានការ​សង្ស័យ​ក៏​ឃាត់​ឱ្យ​សមត្ថកិច្ច​ធ្វើការ​សាកសួរ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៧​និង​៣០​យប់ ថ្ងៃ​ទី​៣ ខែកញ្ញា…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​យក​ម៉ូតូ​ខ្លួន​ទៅ​បញ្ចាំ​ឱ្យទៅ​អ្នកធ្វើការ​ជាមួយ​គ្នា​ម្នាក់​ទៀត​បាន​៣​ខែ ក្រោយមក​ក៏​ឆ្លៀតឱកាស​ពេល​ម្ចាស់​ម៉ូតូ​ក្រោយ​ទៅ​ធ្វើការ​បាត់ បុរស​រូប​នេះ​ក៏​បាន​ចូល​ទៅ​ឆ្កឹះ​សោ​បន្ទប់ រួច​យក​ម៉ូតូ​មួយ​គ្រឿង​បញ្ជូន​ទៅ​ឱ្យ​អង្គការ​ដែល​ជនសង្ស័យ​ខ្ចី​លុយ​ដើម្បី​ទិញ​ម៉ូតូ​វិញ លុះ​ម្ចាស់​ម៉ូតូ​ថ្មី​មានការ​សង្ស័យ​ក៏​ឃាត់​ឱ្យ​សមត្ថកិច្ច​ធ្វើការ​សាកសួរ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៧​និង​៣០​យប់ ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០២០ ស្ថិត​នៅ​ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជនសង្ស័យ​ខាងលើ​មានឈ្មោះ ធួន ប៉ុន​ធឿ​ន ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ភូមិ បាក់​ទូក ឃុំ​ក្តី​ដូង ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ហេង ទូច ហៅ​ស្រី​លក្ខណ៍ ភេទ​ស្រី អាយុ​២៦​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​បន្ទប់​ជួល​ជិត​គ្នា​ជាមួយ​ជនសង្ស័យ​ដែរ មានស្រុក​កំណើត ភូមិ​ជេ​ទុក ឃុំ ក្រែក ស្រុក​ពញាក្រែក ខេត្តកំពង់​ចាម​។

តាម​ប្រភព​ពី​ស្ត្រី​រង​គ្រោះជា​អ្នក​ទទួល​បញ្ចាំ​ម៉ូតូ​ពី​ជនសង្ស័យ​បានឱ្យ​ដឹង​ថា រូប​គាត់ និង​ជន​សង្ស័យ​​ជា​អ្នកធ្វើការ​ជាមួយ​គ្នា ហើយ​ស្នាក់​នៅ​បន្ទប់​ជួល​ជិត​គ្នា​ទៀត លុះ​មុន​ពេល​កើតហេតុ នៅ​ប្រមាណ​ជា​៣​ខែ​មុន ជនសង្ស័យ​រូប​នេះ​បាន​យក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​២០២០ មក​បញ្ចាំ​ឱ្យ​គាត់​ដោយ​បាន​ប្រាប់​ថា «​ខ្លួន​ត្រូវការ​លុយ​សំរាប់​ព្យាបាល​ម្តាយ​ឈឺ​នៅ​ឯ​ស្រុក​កំណើត ហើយ​កាត​គ្រី​ម៉ូតូ​នេះ​នៅ​ឯ​ស្រុក​កំណើត​ឯណោះ​» ។

ស្ត្រី​រង​គ្រោះ​បន្ត​ថា នៅ​ពេល​នោះ​រូប​គាត់​មានការ​អាណិតអាសូរ ក៏​បាន​ទទួល​បញ្ចាំ​ម៉ូតូ​ខាងលើ​ដោយ​ឱ្យ​លុយ​ជនសង្ស័យ​ចំនួន​៥០០​ដុល្លារ ហើយ​ក្នុង​១​ខែ​ជនសង្ស័យ​ត្រូវ​បង់ការ​ប្រាក់​ឱ្យ​ស្ត្រី​រង​គ្រោះ​ចំនួន​៥០​ដុល្លារ​រហូត​ដល់​ជនសង្ស័យ​ត្រឡប់​មក​យក​ម៉ូតូ​វិញ ចំណែកឯ​រយៈពេល​នៃ​ការ​ទទួល​បញ្ចាំ​ម៉ូតូ​នេះ​បាន​៣​ខែ​មក​ហើយ ប៉ុន្តែ​ស្ត្រី​រង​គ្រោះ​ទើបតែ​ទទួល​បានការ​ប្រាក់​ចំនួន​១​ខែ​ប៉ុណ្ណោះ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា លុះ​នៅ​ម៉ោង​២​រសៀល ថ្ងៃ​ទី​៣ ខែកញ្ញា​នេះ ពេល​រូប​គាត់ និង​ប្តី​ត្រឡប់​មក​ពី​ធ្វើការ​រោងចក្រ​វិញ​ក៏​ស្រាប់តែ​បាត់​ម៉ូតូ ភ្លាម​ៗ​នោះ​ផង​ដែរ​ស្ត្រី​រង​គ្រោះ​អ្នក​ទទួល​បញ្ចាំ​ម៉ូតូ​បានរ​ត់ទៅ​ប្តឹង​សមត្ថកិច្ច ដោយ​មានការ​សង្ស័យ​ទៅ​លើ​ជនសង្ស័យ​ដែល​ជា​អ្នក​យក​ម៉ូតូ​មក​បញ្ចាំ​ខាងលើ តែ​ជនសង្ស័យ​មិន​សារភាព​ទេ ។

ប្រភព​ដដែល​បន្ត​ថា ក្រោយមក​ទាល់តែ​សមត្ថកិច្ច​នាំ​ជនសង្ស័យ​ខាងលើ​ទៅ​ប៉ុស្ដិ៍​នគរបាល​ចោម​ចៅ​ទី​៣ ធ្វើការ​សាកសួរ ទើប​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​បាន​លួច​ម៉ូតូ​ខាងលើ​នោះ​មែន ដោយសារ​តែ​ខ្លួន​ទាល់​ពេក ព្រោះ​ម៉ូតូ​ខាងលើ​នេះ​គាត់​ទិញ​បង់​រំ​លោះ​ទេ គឺ​ខ្ចី​លុយ​អង្គការ​ទិញ ហើយ​មិន​បាន​បង់ការ​ប្រាក់ និង​ប្រាក់​ដើម​ក្នុង​មួយ​ខែ​ជាង​១០០​ដុល្លារ​នេះ​ចំនួន​៣​ខែ​មក​ហើយ ទើប​អង្គការ​តម្រូវ​ឲ្យ​ដកហូត​យក​ម៉ូតូ​វិញ រូប​គាត់​ក៏​សម្រេចចិត្ត​លួច​ម៉ូតូ​ដែល​យក​ទៅ​បញ្ចាំ​ទៅ​ឲ្យ​អង្គការ​វិញ ។

ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ​ជា​ម្ចាស់​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចាត់ការ​តាម​នីតិវិធី​បន្ត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ