ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​ត្រឡប់​ពី​លក់​ផ្កា​នៅ​ព្រះ​អង្គ​ដង​​កើ​ទៅ​ផ្ទះ ក៏​លេចមុខ​បុរស​ម្នាក់​ធ្វើ​សកម្មភាព

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​វ័យ​ចំណាស់​ម្នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក​ស្កុប​ពី​មី​នីមួយ​គ្រឿង​មក​ពី​លក់​ផ្កា​នៅ​ព្រះ​អង្គ​ដង​កើ​វិញ ក្នុង​គោលបំណង​ត្រលប់​ទៅ​ផ្ទះ លុះ​ជិះ​ដល់​ពាក់កណ្ដាល​ផ្លូវ ក៏​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​មក​ធ្វើ​សកម្មភាព​ឆក់​យក​កាបូបស្ពាយ​ចំហៀង​របស់​គាត់​តែ​ម្តង តែ​មិន​សម្រេច បណ្ដាល​ជន​រង​គ្រោះ​ឲ្យ​ដួល​ម៉ូតូ រួច​អូស​តាម​ថ្នល់​រង​របួសរ​លាតដៃ​ដៃជើង​សន្លប់​មួយសន្ទុះ​ធំ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​12​និង​30​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៤…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​វ័យ​ចំណាស់​ម្នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក​ស្កុប​ពី​មី​នីមួយ​គ្រឿង​មក​ពី​លក់​ផ្កា​នៅ​ព្រះ​អង្គ​ដង​កើ​វិញ ក្នុង​គោលបំណង​ត្រលប់​ទៅ​ផ្ទះ លុះ​ជិះ​ដល់​ពាក់កណ្ដាល​ផ្លូវ ក៏​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​មក​ធ្វើ​សកម្មភាព​ឆក់​យក​កាបូបស្ពាយ​ចំហៀង​របស់​គាត់​តែ​ម្តង តែ​មិន​សម្រេច បណ្ដាល​ជន​រង​គ្រោះ​ឲ្យ​ដួល​ម៉ូតូ រួច​អូស​តាម​ថ្នល់​រង​របួសរ​លាតដៃ​ដៃជើង​សន្លប់​មួយសន្ទុះ​ធំ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​12​និង​30​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​2020 នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​289 ជិត​ស្ពាន​អាកាស​5​មក​រា សង្កាត់​ផ្សារ​ដេប៉ូ​3 ខណ្ឌទួលគោក​។

យោង​តាម​ប្រភព​ពី​ស្ត្រី​រង​គ្រោះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​កើតហេតុ រូប​គាត់​ទើបតែ​ត្រឡប់​មក​ពី​លក់​ផ្កា​នៅ​ព្រះ​អង្គ​ដង​កើ មុខ​ព្រះ​បរមរាជវាំង ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ ក្នុង​គោល​បំណង​ត្រលប់​ទៅ​ផ្ទះ​វិញ​នៅ​ម្ដុំ​ស្តុ​ប​ផ្សារ​មាន់​អាំង ដោយ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្កុប​ពី​មី​នី ពណ៌​ទឹកក្រូច ធ្វើ​ដំណើរ​តាម​បណ្ដោយ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី​។

ស្ត្រី​រង​គ្រោះ​បន្ត​ថា ពេល​មក​ដល់​ក្រោម​ស្ពាន​5​មក​រា ក៏​បត់​ស្តាំ​ចូល​ផ្លូវ​289 លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ មិន​ចាំ​ស៊េរី ធ្វើ​ដំណើរ​បញ្ច្រាស់ទិស​ដៅ​ជាមួយ​គាត់​មក​ក្នុង​ល្បឿន​យឺត​ៗ តែ​ពេល​មក​ដល់​ជិត​គាត់​ស្រាប់តែ​ជនសង្ស័យ​រូប​នេះ​បាន​បន្ថែម​ល្បឿន​ម៉ូតូ ហើយ​ក៏​លូកដៃ​ឆក់​យក​កាបូបស្ពាយ​ចំហៀង​ពណ៌​ខ្មៅ​ពី​គាត់​តែ​មិន​បាន​សម្រេច ។

ស្ត្រី​រង​គ្រោះ​បន្ត​ទៀត​ថា ប៉ុន្តែ​នៅ​គ្រានោះ បណ្ដាល​ឲ្យ​គាត់​ដួល​ម៉ូតូ រួច​អូស​តាម​ថ្នល់ បណ្តាល​ឱ្យ​រូប​គាត់​រង​របួស​រលាត់​ដៃជើង​សន្លប់​មួយសន្ទុះ​ធំ​តែ​ម្តង តែ​ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ទីនោះ​ប្រទះ​ឃើញ ក៏​បាន​នាំ​គ្នា​ជួយ​សង្គ្រោះ​បឋម ដោយ​លាប​ប្រេងកូឡា និង​ប្រេង​ខ្យល់ ទើប​គាត់​ដឹងខ្លួន​វិញ ចំណែក​ទ្រព្យសម្បត្តិ​នៅ​ក្នុង​កាបូប​របស់​គាត់​នោះ​មិន​បាន​បាត់បង់​អ្វី​ទេ ។ រីឯ​ជនសង្ស័យ បន្ទាប់​ពី​ធ្វើ​សកម្មភាព​មិន​បាន​សម្រេច​ក៏​បាន​បន្ថែម​ល្បឿន​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ស្រមោល​ទៅ ។

ក្រោយ​ពេល​កើតហេតុ កម្លាំង​ល្បាត​នៃ​អធិកា​ដ្ឋា​ន​ខណ្ឌទួលគោក ក៏​បាន​ចុះ​មក​ដល់​កន្លែង​កើត​ហេតុ​ភ្លាម​ៗ​ផង​ដែរ ហើយ​ស្ត្រី​រង​គ្រោះ គាត់​ក៏​មិន​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​អ្វី​ឡើយ បន្ទាប់​ពី​ធូរស្រាល​ពីរ​បួស គាត់​ក៏​បាន​ជិះ​ម៉ូតូ​ត្រលប់​ទៅ​ផ្ទះ​វិញ ដោយ​កម្លាំង​ល្បាត​ខណ្ឌទួលគោក ក៏​បាន​ជិះ​តាម​ពីក្រោយ​ជួយ​ជូន​ស្ត្រី​រង​គ្រោះ​ត្រលប់​ទៅ​ផ្ទះ​វិញ ដើម្បី​ព្យាបាល​របួស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ