ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​ណែនាំ «​វិធី​ខ្លី​ៗ៤​យ៉ាង​» ជា​វិ​ថី​ឆ្ពោះទៅ​ការ​កសាង​ទ្រព្យសម្បត្តិ​លុយ​ហូរហៀរ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ពេល​និយាយ​ដល់​បញ្ហា​លុយ មនុស្ស​ភាគច្រើន​តែងតែ​លើក​ឡើង​ថា «​តើ​ធ្វើ​ម៉េច​ក្លាយជា​អ្នកមាន? ​» ឬ​ខ្លះ​ទៀត​ក៏​ពោល​ថា «​ធ្វើ​អី ឬ​រកស៊ី​អី ដើម្បី​បាន​លុយ​ច្រើ​ច្រើន​ៗ»…

រាជធានី​ភ្នំពេញ ៖ នៅ​ពេល​និយាយ​ដល់​បញ្ហា​លុយ មនុស្ស​ភាគច្រើន​តែងតែ​លើក​ឡើង​ថា «​តើ​ធ្វើ​ម៉េច​ក្លាយជា​អ្នកមាន? ​» ឬ​ខ្លះ​ទៀត​ក៏​ពោល​ថា «​ធ្វើ​អី ឬ​រកស៊ី​អី ដើម្បី​បាន​លុយ​ច្រើ​ច្រើន​ៗ» ខណៈ​បងប្អូន​ខ្លះ​ទៀត​បាន​និយាយ​ថា «​មាន​លុយ គឺ​មាន​គ្រប់យ៉ាង​» ។
តែ​បងប្អូន​ខ្លះ​ទៀត​ក៏​ត្អូញត្អែរ​ថា ខ្ញុំ​ក្រ​ធ្វើ​ម៉េច​ខ្ញុំ​មាន​ដើមទុន​រកស៊ី​ឲ្យ​បាន​លុយ​ច្រើន ឬ​ក្លាយជា​អ្នកមាន​ទ្រព្យសម្បត្តិ​ហូរហៀរ​ទៅ ។

ប្រាកដ​ណាស់ ជុំវិញ​បញ្ហា​នេះ​អ្នកជំនាញ​ខាង​ផ្នែក​ហិរញ្ញវត្ថុ និង​ជា​អ្នកជំនាញ​ខាង​អចល​ទ្រព្យ​ផង​នោះ​លោក ង៉ែត ជូ បាន​លើក​ឡើង​ថា មាន​វិធី​សំខាន់​៤​យ៉ាង ដែល​ជា​វិ​ថី​ឆ្ពោះទៅ​ការ​កសាង​ទ្រព្យសម្បត្តិ បាន​អ្វី​ដែល​អ្នក​ចង់បាន ។ លោក​បាន​លាតត្រដាង​នូវ «​វិធី​ខ្លី​ៗ៤​យ៉ាង​» នោះ​គឺ ៖ ១ – ផ្លាស់​ប្តូរ​គំនិត​អវិជ្ជមាន​អំពី​លុយ​ដោយ​ងាក​មក​គិត​វិជ្ជមាន​ដូច​អ្វី​ដែល​អ្នកមាន​គិត ៖ ដូច​ជា គិត​ថា​ថ្ងៃនេះ​ខ្ញុំ​អត់​លុយ​មែន ប៉ុន្តែ​១០​ឆ្នាំ​ទៀត​ខ្ញុំ​ប្រាកដជា​មាន​លុយ​ច្រើន ។

ភាព​មានបាន​មិនមែន​ជា​ព្រេងវាសនា​ទេ ប៉ុន្តែ គឺជា​ការ​ប្រឹងប្រែង​ដោយ​ភាព​វាងវៃ និង យល់​ពី​ឱកាស ។ ២ – សង​ផ្តាច់​នូវ​បំណុល​អាក្រក់​ដូច​ជា ការ​បង់​រំលស់​របស់របរ​ប្រើប្រាស់​ដែល​មិន​ចាំបាច់ ។​ល​។ ព្រោះថា «​បំណុល​ទាំងនេះ​មានការ​ប្រាក់​ខ្ពស់ ហើយ​របស់របរ​ដែល​ទិញ​បង់​រំលស់​ដូច​ជា ទូរស័ព្ទ រថយន្ត និង​គ្រឿង​អេ​ឡិច​ត្រូ​និក នានា​មានការ​ធ្លាក់​តម្លៃ​លឿន​ណាស់​» ។

៣- ប្តូរ​ឥរិយា​បទ​ក្នុង​ការ​ប្រើប្រាស់​លុយ​អោយ​មាន​ប្រសិទ្ធិ​ភាព ៖ ពោល គឺ​លុយ​ដែល​រកបាន​ត្រូវ​បែងចែក​ជា​ពីរ​គត់ គឺជា​គ្រាប់​បាយ និង​គ្រាប់ពូជ ។ គ្រាប់​បាយ​មាន​ន័យ​ថា ចាយ​តែ​អ្វី​ដែល​ចាំបាច់​ដូច​មនុស្ស​ត្រូវការ​ហូប​បាយ ដើម្បី​រស់ ។ រីឯ​គ្រាប់ពូជ គឺ​យក​ទៅ​វិនិយោគ​ដើម្បី​បង្កើត​លុយ ។

បើ​លុយ​ដែល​រកបាន​ច្រើន​បំផុត​៤០%​ជា​គ្រាប់​បាយ និង​៦០%​ទៀត​ជា​គ្រាប់ពូជ នោះ​អ្នកក្រ​មិនយូរ​ទេ ។ ៤- យក​លុយ​ដែល​គ្រាប់ពូជ​ទៅ​បង្កើត​ជា​ផល​ចំណេញ​តាម​រយៈ​ការ​វិនិយោគ​លើ​ភាគហ៊ុន (Stocks) ការ​វិនិយោគ​លើ​អចលនទ្រព្យ ការ​វិនិយោគ​លើ​ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ​រួម​គ្នា (Fund Management Company) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ