ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​ជាង​20​ឆ្នាំ​គ្រួសារ​មួយ​កសាង​ជីវភាព​ឱ្យ​ធូរធារ​ដោយ​របរ​ដាំ​ផ្កា

9 ឆ្នាំ មុន

ខេត្តតាកែវ ៖ ក្រុម​គ្រួសារ​មួយ​បាន​ចាប់​យក​អាជីព​ជា​អ្នក​ដាំ​ផ្កា​លក់​អស់​រយៈពេល​ជាង​២០​ឆ្នាំ​មក​ហើយ ។ របរ​ដាំ​ផ្កា​នេះ​ជួយ​ធ្វើ​ឱ្យ​ជីវភាព​គ្រួសារ​ធូរធារ ។
លោក​ជុំ វី​វុ​ទ្ធី អាយុ​៤៧​ឆ្នាំ រស់នៅ​ភូមិ​ចក

ខេត្តតាកែវ ៖ ក្រុម​គ្រួសារ​មួយ​បាន​ចាប់​យក​អាជីព​ជា​អ្នក​ដាំ​ផ្កា​លក់​អស់​រយៈពេល​ជាង​២០​ឆ្នាំ​មក​ហើយ ។ របរ​ដាំ​ផ្កា​នេះ​ជួយ​ធ្វើ​ឱ្យ​ជីវភាព​គ្រួសារ​ធូរធារ ។
លោក​ជុំ វី​វុ​ទ្ធី អាយុ​៤៧​ឆ្នាំ រស់នៅ​ភូមិ​ចក សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​ពេល ថ្មី​ៗ​នេះ​រៀបរាប់​ឱ្យ​ដឹង​ថា គាត់​មាន​ប្រពន្ធ​ឈ្មោះ​អ៊ួ​ង ចា​ន្នី អាយុ​៤៦​ឆ្នាំ មានកូន​៦​នាក់ នៅ​ក្នុង​បន្ទុក ក្នុង​នោះ ស្រី​២​នាក់ រស់នៅ​ក្នុង​បន្ទុក​ទាំងអស់ ។ មុខរបរ​ដាំ​ផ្កា​បាន​ប្រែក្លាយ​ជីវភាព​គ្រួសារ​របស់​គាត់​ឱ្យ​ប្រសើរ​ឡើង​ដែល​កាលពី​មិន​ទាន់​ចាប់​អាជីព​នេះ​គ្រួសារ​គាត់​ក្រីក្រ​រក​ព្រឹក​ខ្វះ​ល្ងាច ។

លោក​ជុំ វី​វុ​ទ្ធី ឱ្យ​ដឹង​ថា ក្រោយ​ឆ្នាំ​១៩៧៩ គាត់ និង​ប្រពន្ធ​បាន​រៀប​ការ​នឹង​គ្នា តែ​ពេល​នោះ​មាន​ជីវភាព​ក្រលំបាក​ណាស់ ។ ក្នុង​ស្ថានភាព​បែប​នោះ គាត់​បាន​ពិភាក្សា​គ្នា​ជាមួយ​ប្រពន្ធ​ថា​គួរ​ចាប់​អាជីព​ដាំ​ផ្កា​លក់ ។ នៅ​ឆ្នាំ​១៩៨៩  គាត់​បាន​ដើរ​រក​ទិញ​គ្រាប់​ផ្កា​ពូជ​ចំនួន​៥​ប្រភេទ​យក​មក​ដាំ​លក់  មាន​ផ្កា​សេ​មាន់  ផ្កាស្បៃរឿង ផ្កា​ឡេវអាវ ផ្កា​ផ្ទែ​ក និង​ផ្កា​យូ​លែ​ត ដោយ​បែងចែក​ដាំ​តាម​រដូវប្រាំង និង​រដូវវស្សា​។ នៅ​រដូវវស្សា​គាត់​ដាំ​នៅ​មុខ​ផ្ទះ​នៅ​លើ​ផ្ទៃដី​ប្រមាណ​ជា​៦​អា ឯ​ខែប្រាំង​ដាំ​នៅ​ក្នុង​ស្រែ និង​នៅ​មាត់បឹង​លើ​ផ្ទៃដី​ប្រមាណ​១៥​អា ។

លោក​ជុំ វី​វុ​ទ្ធី បញ្ជាក់​ថា តាំងពី​ចាប់ផ្តើម​ធ្វើ​រង​ដាំ​គ្រាប់​រហូត​បាន​បេះ​ផ្កា​លក់​មាន​រយៈពេល​២​ខែ​កន្លះ ហើយ​សមាជិកគ្រួសារ​គាត់​ទាំងអស់​យកចិត្តទុកដាក់​មើលថែ និង​ស្រោច​ទឹកជា​ប្រចាំ ។

ចំពោះ​ការ​លក់​ផ្កា​រាល់​ថ្ងៃនេះ​គឺ​ផ្កាកម្រង​ស៊ុម​ដាក់​រូបថត​បុណ្យសព​ធ្វើ​ទៅ​តាម​ការ​បញ្ជា​របស់​អ្នកទិញ មាន​តម្លៃ​ចាប់ពី​៥០០០០​រៀល​ឡើង​ទៅ ។
បើ​អតិថិជន​ចង់​ទិញ​ផ្កា​អាច​ទៅ​ទិញ​ដល់​ផ្ទះ​របស់​លោក​ជុំ វី​វុ​ទ្ធី  នោះ​លោក​នឹង​បំពេញ​តាម​តម្រូវការ ៕