ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រត់គេច​ពី​សមត្ថកិច្ច​! ​បាត់​ខ្លួន​២​ថ្ងៃ​ទើប​ប្រទះ​ឃើញ​ទាំង​ដៃ​ជាប់​ខ្នោះ​ក្នុង​​​សភាព​នឹក​ស្មាន​មិន​ដល់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ បុរស​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​អណ្តែត​ទឹកទន្លេ​សាប​ទាំង​ដៃ​ធ្លាប់​ខ្នោះ បន្ទាប់​ពី​រត់គេច​ខ្លួន​ពី​សមត្ថកិច្ច​ដាក់​កម្លាំង​ត្រួតពិនិត្យ ពង្រឹង​ច្បាប់​ចរា​ចរណ៍ ហើយ​ក៏​បាត់​ខ្លួន​អស់​រយៈ​​ពេល​២​ថ្ងៃ​។ ហេតុការណ៍​​ខាងលើ​នេះបង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៨​ព្រឹក​ថ្ងៃ​ទី​៤ ​ខែកញ្ញា ឆ្នាំ​២០២០ នៅ​ច្រាំង​ទន្លេសាប…

រាជធានី​ភ្នំពេញ​ ៖​ បុរស​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​អណ្តែត​ទឹកទន្លេ​សាប​ទាំង​ដៃ​ធ្លាប់​ខ្នោះ បន្ទាប់​ពី​រត់គេច​ខ្លួន​ពី​សមត្ថកិច្ច​ដាក់​កម្លាំង​ត្រួតពិនិត្យ ពង្រឹង​ច្បាប់​ចរា​ចរណ៍ ហើយ​ក៏​បាត់​ខ្លួន​អស់​រយៈ​​ពេល​២​ថ្ងៃ​។

ហេតុការណ៍​​ខាងលើ​នេះបង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៨​ព្រឹក​ថ្ងៃ​ទី​៤ ​ខែកញ្ញា ឆ្នាំ​២០២០ នៅ​ច្រាំង​ទន្លេសាប ក្នុង​ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយ ខណ្ឌឫ​ស្សី​កែវ រាជធានីភ្នំពេញ ។

សព​បុរស​ខាងលើនេះ​​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ ថា​ច់ ភារ​ម្យ អាយុ​២៩​ឆ្នាំ មាន​លំនៅ​ផ្ទះ​ជួល​ម្តុំ​ផ្សារ​ផ្លា​ហ្សា​រ ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ ​រាជធានីភ្នំពេញ ។

តាម​សាក្សី​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​សព​បុរស​រូប​នោះ​អណ្តែត​ទឹក​ទាំង​ដៃ​ជាប់​ខ្នោះ ហើយ​ក៏​រាយការណ៍​ប្រាប់​សមត្ថកិច្ចឱ្យចុះមកពិនិត្យ​​តែ​ម្តង ។

​​តាម​​ប្រភពពី​ស្ត្រីឈ្មោះ ថា​ច់ សូ​ហ្វី អាយុ​៤០​ឆ្នាំ ត្រូវ​ជា​បងស្រី​​របស់ជនរងគ្រោះ​ បានអោយ​ដឹង​ថា គាត់​ពុំ​ដឹង​ថា ប្អូនរបស់គាត់​​មានរឿង​អ្វី ហើយ​បាត់បង់ជីវិត​ដោយសារ​អ្វី​នោះ​ទេ ។​លុះ​នៅ​វេលា​ម៉ោង​ប្រមាណ​ជា​៨​ព្រឹក ​ស្រាប់តែ​មាន​គេ​មក​ប្រាប់​ថា ប្អូន​របស់គាត់​​បាន​​បាត់បង់ជីវិត​ដោយសារ​តែ​លង់ទឹក ​ទើបគាត់​​ធ្វើ​ដំណើរ​មក​មើល​។

តាមប្រភព​​ព័ត៌មាន​បាន​​អោយ​ដឹង​ទៀត​ថា កាលពី​វេលា​រសៀល​ថ្ងៃ​ទី​២ ខែ​កញ្ញា ដែល​ជា​ថ្ងៃ​សែន​ក្បាលទឹក នគរបាល​ផ្នែក​ចរាចរណ៍​ខណ្ឌ​ឬ​ស្សី​កែវបាន​ដាក់​កម្លាំង​ត្រួតពិនិត្យ ពង្រឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​នៅ​តាម​ផ្លូវជាតិ​លេខ​៥​ ក្នុង​មូលដ្ឋាន​សង្កាត់​ស្វាយប៉ាក ក៍បាន​ឃាត់ខ្លួន​បុរស​ខាងលើ ដែល​ជិះ​ម៉ូតូ​មួយ​គ្រឿង ​អត់​ស្លាក​លេខ អត់​​មួក​ និង​កញ្ចក់​ដោយ​​ឆែកឆេរ​ដកហូត​បាន​ថ្នាំ​ញៀន​មួយ​កញ្ចប់ ក៍បាន​ចាប់​វាយ​ខ្នោះ ។ ​បន្ទាប់​ពី​ចាប់ខ្លួន ជនសង្ស័យបាន​រត់គេច​ខ្លួន​ទាំង​ដៃ​ជាប់​ខ្នោះ​ ស្រាប់តែ​២ថ្ងៃក្រោយក៏ប្រទះឃើញ​សពអណ្តែតទឹកបែបនេះ​តែម្តង ។

បច្ចុប្បន្ន សព​ត្រូវ​បាន​នគរបាល​បញ្ជូន​ទៅ​កាន់​ឈាបនដ្ឋាន​វត្ត​ស្ទឹង​មាន​ជ័យ ដើម្បី​ត្រួតពិនិត្យ និង​ប្រគល់​អោយ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ