ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីលាន​ចាក់សំរាម​មួយនេះ ប៉ះ​ពាល់​ខ្លាំងណាស់​ដល់អ្នករស់ក្បែរ

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

​ខេត្តកំពង់ឆ្នាំង ​៖ ​បន្ទាប់​ពី​មាន​បាតុភាព​ថា​​ ប្រជាពលរដ្ឋ​នៅ​ភូមិ​គក ឃុំ​ពា​នី ស្រុក​កំពង់​ត្រឡាច ជាប់​ព្រំប្រទល់​ភូមិ​ស្ពានដែក ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មាន​ជ័យ បាន​រង​ផល​ប៉ះ​ពាល់​ដល់​សុខភាព​ក្នុង​ការ​រស់នៅ…

​ខេត្តកំពង់ឆ្នាំង ​៖ ​បន្ទាប់​ពី​មាន​បាតុភាព​ថា​​ ប្រជាពលរដ្ឋ​នៅ​ភូមិ​គក ឃុំ​ពា​នី ស្រុក​កំពង់​ត្រឡាច ជាប់​ព្រំប្រទល់​ភូមិ​ស្ពានដែក ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មាន​ជ័យ បាន​រង​ផល​ប៉ះ​ពាល់​ដល់​សុខភាព​ក្នុង​ការ​រស់នៅ ដោយសារ​តែ​ទីលាន​ចាក់សំរាម​របស់​ក្រុមហ៊ុន​ដឹក​សំរាម​ឯកជន​មួយ ក្រុម​អ្នក​យក​ព័ត៌មាន​យើង​បាន​ចុះ​ទៅ​ដល់ទី​តាំង ទីលាន​ចាក់សំរាម​ប្រមាណ​១​ហិ​កតា ដែល​កំពុង​ចាក់ និង​ដុត​សំរាម​កាក​សំណល់​ចេញពី​រោងចក្រ ធ្វើ​ឱ្យ​​ផ្សែង​ក្លិន​ក្រណាត់​ក្លិន​ផ្លា​ស្ទិ​ច​ហុយ​ប៉ះ​ពាល់​ដល់​សុខភាព​ពិតប្រាកដ​មែន ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ សំណូមពរ​ដល់ អាជ្ញាធរ និង​មន្ទីរ​បរិស្ថាន​ខេត្ត មេត្តា​ជួយ​អត្ត​រាគ​មន៍​ផង​។

ជួប​ជាមួយ​ភ្នាក់ងារ​យើង លោកស្រី គឹ​ម ចិន្តា ជា​អ្នកគ្រប់គ្រង​ទីលាន​ចាក់សំរាម ( កូន​ម្ចាស់​ក្រុមហ៊ុន​ដឹក​សំរាម ឈ្មោះ គឹ​ម វ​ណ្ណា )​បាន​ផ្តល់​កិច្ច​សម្ភាសន៍ថា​៖ ក្រុមហ៊ុន​ឪពុក​លោកស្រី ​បាន​ទទួល​សិ​ទ្ធិដឹក​សំរាម តែ​ពី​រោងចក្រ​យក​មក​ចាក់​ក្នុង​ទីលាន​ចាក់សម្រាម​នេះ តែ​ប៉ុណ្ណោះ មិន​មាន​ដឹក​សំរាម ​ឬ​កាក​សំណល់​ចេញពី​ផ្សារ​នោះ​ទេ ។ ចំពោះ​ការ​សំរាម​នេះ​ គឺ​បាន​យក​មក​ធ្វើការ​បែក​ចែក​ប្រភេទ​ខុស​ៗ​គ្នា ដូច​ជា ជំនៀរ​ក្រណាត់ ទុក​លក់​ឱ្យ​គេ​យក​កែច្នៃ ក្រង​ជា​អង្រឹង ដេរ​ជា​ក្រណាត់​ជូន​រថយន្ត កម្រាល​ជើង​ជាដើម ចំណែក​សំបក​ដប​ទឹក​សុទ្ធ កំប៉ុង​ស្រា​បៀ ប្រមូល​លក់​អោយ​អេ​ត​ចាយ ។​

កន្លង​មក ​ខាង​មន្ត្រី​បរិស្ថាន​ក៏​បាន​ចុះ​មក​ណែនាំ​ផង​ដែរ ដោយ​អោយ ក្រុមហ៊ុន​គាត់​ជីក រណ្តៅ​សម្រាប់​កប់​សំរាម ហើយ​ខាង​ក្រុមហ៊ុន​គាត់​បាន​ធ្វើ​តាម ។ ប៉ុន្តែ​ដោយឡែក នៅ​ពេល​នេះ ​ជា​ខែ​ភ្លៀង មិន​អាច​ជីករណ្តៅ​បាន​ទេ​ព្រោះ​ទឹក​ចេញ ម្ល៉េាះ​ហើយ ​ក៏​មានការ​ដុត​សំរាម​ខ្លះ​ៗ​ដែរ តែ​ដូច​ជា​មិន​អោយ​ប៉ះពាល់​ដល់​សុខភាព​នោះ​ឡើយ ។ លោក វន ស៊ី​ថា អភិបាលស្រុក​សាមគ្គី​មាន​ជ័យ បាន​បញ្ជាក់​តាម​ទូរ​សព្ទ័​អោយ​ដឹង​ថា​៖ បញ្ហា​នេះ​ជំនាញ​បរិស្ថាន ជា​អ្នក​ចេញ​អាជ្ញាប័ណ្ណ​អោយ​គេ អាជ្ញាធរ​មិន​អាច​បកស្រាយ​ជំនួស​មន្ទីរ​ជំនាញ​បាន​ឡើយ ចំណែក​ផល​ប៉ះពាល់​គឺ​ពិតជា​មាន​មែន ។​​

ព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ