ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោងចក្រ​មួយ​ចំនួន​អាច​នឹង​ខូច​ដំណើរការ បើសិន​កម្មករ​ឈប់​សម្រាក​ព្រម​គ្នា​ថ្ងៃ​ភ្ជុំបិណ្ឌ​ខាង​មុខ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​ថ្ងៃ​ទី​០៣ កញ្ញា​នេះ បាន​ជូនដំណឹង​ដល់​ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស​ទាំងអស់​ដែល​ស្ថិត​ក្នុង​ដែន​អនុវត្ត​នៃ​ច្បាប់ ស្តី​ពី​ការងារ ជុំវិញ​ការ​អនុញ្ញាត​ឱ្យ​កម្មករនិយោជិត​ទាំងអស់​របស់​ខ្លួន​ឈប់​សម្រាក​ដោយ​មាន​ប្រាក់​ឈ្នួល…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​ថ្ងៃ​ទី​០៣ កញ្ញា​នេះ បាន​ជូនដំណឹង​ដល់​ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស​ទាំងអស់​ដែល​ស្ថិត​ក្នុង​ដែន​អនុវត្ត​នៃ​ច្បាប់ ស្តី​ពី​ការងារ ជុំវិញ​ការ​អនុញ្ញាត​ឱ្យ​កម្មករនិយោជិត​ទាំងអស់​របស់​ខ្លួន​ឈប់​សម្រាក​ដោយ​មាន​ប្រាក់​ឈ្នួល នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ខាង​មុខ​នេះ ក្នុង​រយៈពេល​បី​ថ្ងៃ គឺ​ថ្ងៃ​ទី​១៦ ១៧ និង​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២០​។

យ៉ាងណាមិញ ក្រសួង​ការងារ​បាន​បញ្ជាក់​ថា «​ចំពោះ​រោងចក្រ សហគ្រាស ទាំងឡាយ​ណា ដែល​កម្មវត្ថុ អាជីវកម្ម​មាន​ចរិតលក្ខណៈ​សកល​ត្រូវ​ប្រព្រឹត្ត​ទៅ​ជា​ប្រចាំ និង​មិន​អាច​បញ្ឈប់​សកម្មភាព​បាន ហើយ​ការ ឈប់​សម្រាក​បុណ្យ​នៃ​កម្មករនិយោជិត​ទាំងអស់​ព្រម​គ្នា ក្នុង​ពេល​តែ​មួយ​នាំ​ឱ្យ​ខូចប្រយោជន៍ ដល់​សាធារណជន ឬ​ក៏​ធ្វើ​ឱ្យ​ខូច​ដំណើរការ​របស់​រោងចក្រ សហគ្រាស​នោះ ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស ត្រូវ​រៀបចំ​បែងចែក​ឱ្យ​កម្មករនិយោជិត​បាន​ឈប់​សម្រាក​ទៅ​តាម​ថ្ងៃ​បុណ្យ​នីមួយ​ៗ ដោយ​ផ្លាស់​ប្តូរ​គ្នា​»​។

ប្រកាស​របស់​ក្រសួង​ការងារ​ក៏​បាន​បន្ត​ថា ក្នុង​ករណី​មានការ​ព្រមព្រៀង​គ្នា រវាង​កម្មករនិយោជិត​សាមី និង​និយោជក ឬ​មាន​បែងចែក​នៅ​ក្នុង​បទបញ្ជាផ្ទៃក្នុង​របស់​រោងចក្រ សហគ្រាស​ឬ​អនុសញ្ញា​រួម ការ​ឈប់​សម្រាក​របស់​កម្មករនិយោជិត​អាច​អនុវត្ត​នៅ​ពេល​ណាមួយ​ផ្សេង​ទៀត ដែល​ខុស​ពី​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ដូច​មាន​កំណត់​ក្នុង​ប្រកាស​។ គួរ​បញ្ជាក់​ផង​ដែរ​ថា កម្មករនិយោជិត ដែល​ធ្វើការ​ថ្ងៃ​ឈប់​បុណ្យ​ភ្ជុំ​បិ​ណ្យ​នេះ មាន​សិទ្ធិ​ទទួល​នូវ​ប្រាក់​បំណាច់​បន្ថែម​ដែល​មាន​ចំនួន​ស្មើនឹង ប្រាក់​ឈ្នួល​ថ្ងៃ​ធ្វើការ​ធម្មតា​៕ ដោយ ៖ ស្រី គំនិត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ