ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណា​ហ៊ាន​ក្អក​…

9 ឆ្នាំ មុន

មានរឿង​អាស្រូវ​ធំ​មួយ​…​មាន​អ្នក​ច្បាប់​ម្នាក់​កំពុង​យក​ច្បាប់​ទ្រាប់​អង្គុយ​ហើយ​…​ទំនង​គិត​ថា ​គ្មាន​អាណា​ហ៊ាន​ធ្វើ​អី​អញ​ទេ​មើលទៅ​…​។​ល​។

ការ​តែងតាំង​ដោយ​គ្មាន​ការ​តាមដាន​ត្រួតពិនិត្យ​ការងារ ធ្វើ​ឱ្យ​បុគ្គល​រូប​នោះ​បំផ្លាញ​កិត្តិយស និង​សេចក្តីសុខ​សាន្ត​ក្នុង​សង្គម ។
មានរឿង​អាស្រូវ​ធំ​មួយ​…​មាន​អ្នក​ច្បាប់​ម្នាក់​កំពុង​យក​ច្បាប់​ទ្រាប់​អង្គុយ​ហើយ​…​ទំនង​គិត​ថា ​គ្មាន​អាណា​ហ៊ាន​ធ្វើ​អី​អញ​ទេ​មើលទៅ​…​។​ល​។

អ្នកកាសែត​ និង​អ្នក​ទូរទស្សន៍​ជាប់គុក​ជិត​អស់ហើយ ដោយសារ​តែ​គេ​ចោទ​ថា កំហែង​យក​… ​តើ​កំហែង​យក​ក្រ​ម៉​ស្រែង​អី​ទៅ​បានជា​ដល់​ម្លឹ​ង ?

លោក​កូន​ប្រសា​ធ្វើ​ព្រះរាជអាជ្ញា​រង​ខ្ពស់ ដែល​មាន​សិទ្ធិ​ខាង​កោះហៅ ​និង​ដាក់គុក ព្រោះ​អញ​អ្នក​ច្បាប់​… ​ហេ ! ហេ !

លោកឪពុក​ក្មេក​រួម​ជាមួយ​សាច់ថ្លៃ​មួយ​ហ្វូង​ទៀត ​ជា​ឈ្មួញ​ឈើ​ប្រណីត បើក​សិប្បកម្ម​ឈើ​ប្រណីត ដុះ​ស្លែ​ក្រាស់ឃ្មឹក ។ ឯ​អ្នកកាសែត ​និង​អ្នក​ទូរទស្សន៍​មួយ​ហ្វូង​នោះ​ដឹង​ស្រាប់​ហើយ ជា​ពួក​ឆ្លុះ​កង្កែប​… ​ជា​ទីទុយ អត់​ចេះ​នៅ​ស្ងៀម​ទេ​… ​មាត់ដាច​ណាស់​…​ មួយ​ថ្ងៃ​ៗ ​ស្រែ​កកោក​ៗ ​ធ្វើ​ឱ្យ​ខ្មូត​ឈើ​ទាំងឡាយ ជា​ឪ​ក្មេក ជា​សាច់ថ្លៃ​ដូច​ប្រហុក​ឆេះដុំ​… ​ក្តៅ​បា​ដាង ក្តៅ​ពង​… ​ក្តៅ​ដល់​លោក​កូន​ថ្លៃ លោក​កូនប្រសារ យក​ច្បាប់​មក​ទ្រាប់​អ​ង្អុ​យ​តែ​ម្តង ។

អ្នកកាសែត​និយាយ​ថា «គេ​មក​ដល់​ផ្ទះ​ខ្ញុំ ​កុំឱ្យ​សរសេរ​រឿង​គេ​ដឹកឈើ ។ គេ​ឱ្យ​ខ្ញុំ​ម្ភៃ​…​សាម​…​កុំឱ្យ​ពួក​ខ្ញុំ​មាត់ដាច​ពេក ។ ស្ងាត់​ៗ​ស្រាប់តែ​គេ​មក​ចាប់ គេ​ចោទ​ខ្ញុំ​ពី​បទ​កំហែង​យក​…​ ខ្ញុំ​មាន​ទៅ​កំហែង​ឯណា ? គេ​ឱ្យ​លុយ​ចាយ​ហើយ​យក​ទៅ​…​ខុស​ដែរ ?»

ធ្វើ​ម៉េច​ទេ​…​ មក​ពី​គេ​មានកូន​ប្រសា​ម្ចាស់​ថ្លើមថ្លៃ​នោះ​ ធ្វើ​ជា​ព្រះរាជអាជ្ញា​រង​ដ៏​មហិមា​មួយ​…​ខ្ពស់​ស្មើ​ស្មៅ​ជើងភ្នំ​ដងរែក ។

ក្នុង​សង្គម​មួយ​មាន​សន្តិភាព និង​កំពុង​អភិវឌ្ឍន៍​… ​បើ​នៅ​ក្នុង​សង្គម​ដែល​កំពុង​សម្បូរ​ណ៍​សប្បាយ ត្រូវ​គេ​ធ្វើ​បែប​នេះ តើ​យកមុខ​ទៅ​ទុក​ក្រហែង​មេឃ​ណា​ទៅ ?

លោក​ឪ​ក្មេក​… ​លោក​បង​… ​លោក​ប្អូនថ្លៃ​…​ ប្អូន​ថោក​… ​លោក​ខ្មូត​សង្គម​…​ ​មួយ​ចង្កោម​កំពុង​ប្រមូល​ឈើ​ប្រណីត​ដាក់​ក្នុង​សិប្បកម្ម​…​ អត់​អ្នក​ណា​ហ៊ាន​ប៉ះពាល់​ទេ​…​ សង្ស័យ​អត់​ច្បាប់​ទៀត​… ​សំណាង​ណាស់​បាន​លោក​កូនប្រសារ​ធ្វើ​យមរាជ​…អាណា​ហ៊ាន​ក្អក បើ​កូនប្រសា​អញ​ ធ្វើការ​ នៅ​សាលាដំបូង​… ​ចាប់​អា​កាសែត​ម្រៀ​ល​ៗ​ ដាក់គុក​លេង​ម្តង​មើល​… ​ថ្ងៃក្រោយ​ឱ្យ​វា​ស្គាល់​អញ​ខ្លះ​ផង​… ឱ ! សង្គម​យើង​អើយ​…​ បណ្តោយ​អស់ដៃ​ហើយ​ពេល​នេះ ៕
                      អា​ឡេវ