ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮ​សំឡេង​មុខ​ផ្ទះ លុះ​មក​មើលឃើញ​ស្តែង​នឹង​ភ្នែក​យុវជន​២​នាក់​កំពុង​ធ្វើ​សកម្ម​ភាព

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​បើក​រ៉ឺ​ម៉ក​សណ្តោង ដើរ​លួច​ឥ​វ៉ា​ន់​ប្រជាពលរដ្ឋ​នៅ​ពេល​យប់ ហើយ​ក៏​ត្រូវ​ប្រជាពលរដ្ឋ​ដេញ​តាម​ឃាត់​បាន​ចំនួន​២​នាក់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​២​​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ភូមិ​ស្រែ​ជម្រៅ សង្កាត់​ចោម​ចៅ​ទី​២…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​បើក​រ៉ឺ​ម៉ក​សណ្តោង ដើរ​លួច​ឥ​វ៉ា​ន់​ប្រជាពលរដ្ឋ​នៅ​ពេល​យប់ ហើយ​ក៏​ត្រូវ​ប្រជាពលរដ្ឋ​ដេញ​តាម​ឃាត់​បាន​ចំនួន​២​នាក់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​២​​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ភូមិ​ស្រែ​ជម្រៅ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​។

ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ដោយ​ម្នាក់​មាន​អាយុ​២០​ឆ្នាំ និង​ម្នាក់​អាយុ​១៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​ភូមិ​កំ​រៀង សង្កាត់​ព្រៃវែង​។

តាម​ប្រភព​ពី​ម្ចាស់​ឥ​វ៉ា​ន់​ដែល​ចោរលួច​ខាងលើ​បានឱ្យ​ដឹង​ថា ឥ​វ៉ា​ន់ និង​របស់របរ​គាត់​បាន​ដាក់​នៅ​ខាង​មុខ​ផ្ទះ ហើយ​តែងតែ​បាត់​ជា​ញឹកញាប់ ។ នៅ​មុន​ពេល​កើតហេតុ​ពួក​គាត់​បានលឺ​សំឡេង​ជនសង្ស័យ​នៅ​ខាង​មុខ​ផ្ទះ ហើយ​គាត់​ក៏​បាន​ដាស់​បងប្អូន​របស់​គាត់​ដើម្បី​ឱ្យ​ជួយ​មើល លុះ​បន្ទាប់​​មក​ពួក​គាត់​បានឃើញ​ជនសង្ស័យ​យក​អីវ៉ាន់​ដែល​ទុក​នៅ​មុខ​ផ្ទះ ពេល​នោះ​ពួក​គាត់​ចេញ​ទៅ​ខាងក្រៅ ហើយ​ក៏​បាន​ជិះ​ម៉ូតូ​ដេញ​តាម​ឃាត់​បាន​ជនសង្ស័យ​ចំនួន​២​នាក់ ក្នុង​នោះ​ជន​សង្ស័យ​ម្នាក់​អាយុ​២០​ឆ្នាំ និង​ម្នាក់​អាយុ​១៣​ឆ្នាំ​។

ប្រភព​ដដែល​បន្ត​ថា ភ្លាម​ៗ​នោះ​ដែរ រូប​គាត់​ជា​ជន​រង​គ្រោះ​ក៏​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​នគរ​បាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​២ មក​ជួយ​អន្តរាគមន៍​ភ្លាម​ៗ​ផង​ដែរ ដើម្បី​យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​នគរ​បាល។

បន្ទាប់​ពី​ការ​សាកសួរ ជនសង្ស័យ​ខាងលើ​បាន​សារភាព​ថា ជា​រៀងរាល់ថ្ងៃ គាត់​ដើរ​រើស​អុស​នៅ​តាម​ការដ្ឋាន តែ​យប់​នេះ ពួក​គាត់​ដាច់​លុយ​ផង​នោះ បានជា​ពួក​គាត់​ហ៊ាន​ដាច់​ចិត្ត​នាំ​គ្នា​ដើរ​លួច​នៅ​ពេល​យប់​តែ​ម្ដង​ទៅ ។

ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ