ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​ពិធី​ធំ​២​លេចធ្លោ​នៅ​កំឡុង​ពេល​បុណ្យ​ភ្ជុំបិណ្ឌ

3 ឆ្នាំ មុន

នៅ​ក្នុង​កំឡុង​ពេល​បុណ្យ​ភ្ជុំបិណ្ឌ គេ​សង្កេត​ឃើញ​មាន​ពិធី​ធំ​ៗ​ពីរ​ដែល​លេចធ្លោ​ជាងគេ​គឺ ពិធី​ពូន​ភ្នំខ្សាច់ និង​បោះ​បាយបិណ្ឌ​ដែល​ពុទ្ធបរិស័ទ​ខ្មែរ​យើង​តែង​ថែរក្សា​រហូត​មក ។ ទាក់ទិន​ទៅ​នឹង​ជំនឿ​របស់​ពុទ្ធបរិស័ទ​អំពី​ការ​ពូន​ភ្នំខ្សាច់​នៅ​កំឡុង​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​នេះ វា​ជា​ជំនឿ​មួយ​ដែល​ខ្មែរ​យើង​ទូទៅ​យល់​ឃើញ​ថា ការ​ដាក់​លុយ​នៅ​តាម​ភ្នំខ្សាច់​នីមួយ​ៗ ព្រ​ម​ទាំង​អុជ​ធូប​ដើម្បី​ស្មា​លា​ទោស​កំហុស​បាប​តូច​បាប​ធំ​ដែល​ខ្លួន​បាន​សាង​ឡើង​ដោយ​មិ​ន​​បាន​ចាប់អារម្មណ៍​កន្លង​មក សូម​ឱ្យ​អហោសិកម្ម​ទៅ…

នៅ​ក្នុង​កំឡុង​ពេល​បុណ្យ​ភ្ជុំបិណ្ឌ គេ​សង្កេត​ឃើញ​មាន​ពិធី​ធំ​ៗ​ពីរ​ដែល​លេចធ្លោ​ជាងគេ​គឺ ពិធី​ពូន​ភ្នំខ្សាច់ និង​បោះ​បាយបិណ្ឌ​ដែល​ពុទ្ធបរិស័ទ​ខ្មែរ​យើង​តែង​ថែរក្សា​រហូត​មក ។

ទាក់ទិន​ទៅ​នឹង​ជំនឿ​របស់​ពុទ្ធបរិស័ទ​អំពី​ការ​ពូន​ភ្នំខ្សាច់​នៅ​កំឡុង​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​នេះ វា​ជា​ជំនឿ​មួយ​ដែល​ខ្មែរ​យើង​ទូទៅ​យល់​ឃើញ​ថា ការ​ដាក់​លុយ​នៅ​តាម​ភ្នំខ្សាច់​នីមួយ​ៗ ព្រ​ម​ទាំង​អុជ​ធូប​ដើម្បី​ស្មា​លា​ទោស​កំហុស​បាប​តូច​បាប​ធំ​ដែល​ខ្លួន​បាន​សាង​ឡើង​ដោយ​មិ​ន​​បាន​ចាប់អារម្មណ៍​កន្លង​មក សូម​ឱ្យ​អហោសិកម្ម​ទៅ ។ ការ​ពូន​ភ្នំខ្សាច់​ក៏​ជា​ការ​ឧទ្ទិស​កុសល​មួយ​បែប​ជូន​ដល់​ឧបការី​ជន​ទាំងឡាយ ដែល​បាន​លាចាក​លោក​ផង​ដែរ ។

នៅ​ក្នុង​កំឡុង​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ផង​ដែរ គេ​សង្កេត​ឃើញ​នៅ​វេលា​ម៉ោង​៤​ទៀប​ភ្លឺ ពុទ្ធបរិ​ស័ទ​តែងតែ​នាំ​គ្នា​ទៅ​វត្ដ​អារាម​នានា​នៅ​ក្នុងភូមិ​របស់​ខ្លួន ជាមួយនឹង​បាយបិណ្ឌ​លាយ​ដោយ​សណ្តែក ល្ង​ពូត​ជា​ពំនូត និង​នំចំណី ដែល​ធ្វើ​រួច​ជា​ស្រេច​ដាក់​ក្នុង​ចាន ឬ​ថង់យួរ​ដើម្បី​យក​ទៅ​បោះ​បាយបិណ្ឌ ។ ការ​បោះ​បាយបិណ្ឌ​ជា​ជំនឿ​បែប​អ​រូបិយ​មួយ​ដែល​ជនជាតិ​ខ្មែរ​យើង​និយម​ធ្វើ​ជា​រៀង​រាល់វេលា​ទៀប​ភ្លឺ​ដើម្បី​បញ្ជូន ឬ​ឧទ្ទិស​កុសល​ទៅ​ញាតិសន្ដាន​សាច់សាលោហិត ដែល​បាន​ចែក​ឋាន​ទៅ​កាន់​បរលោក ។

ទោះជា​យ៉ាងណា​ការ​បោះ​បាយបិណ្ឌ​តែង​មាន​មតិ​ខ្លះ​រិះគន់​ថា​ជា​ពិធី​មិន​សម​ទំនង ជា​ការ​ខ្ជះខ្ជាយ​ចំណីអាហារ តែ​ក៏​មាន​មតិ​ខ្លះ​ថា​ជា​ការ​សង្គ្រោះ​ពួក​ប្រេត​ជា​ញាតិ និង​ដើម្បី​ថែរ​ក្សា​​​ប្រពៃណី​ទំនៀមទម្លាប់​ផង ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ